ជំនួយ និងការអភិវឌ្ឍ

ជំនួយអភិវឌ្ឍន៍ពហុភាគី

សេចក្ដី​ប្រកាស​ព័ត៌មាន​៖​ អូស្ត្រាលី​ផ្ដល់​ថវិកា​ ៤​ លាន​ដុល្លារ​អូស្ត្រាលី​បន្ថែម​ទៀត​ ដើម្បី​ពង្រឹង​ភាព​ធន់​ និង​ការ​ឆ្លើយ​តប​របស់​កម្ពុជា​ចំពោះ​វិបត្តិ​កូ​វី​ដ​-១៩

​នៅ​ថ្ងៃ​ទី​១០​ ខែឧសភា​ ឆ្នាំ​២០២១​ រដ្ឋាភិបាល​អូស្ត្រាលី​បាន​ចុះ​កិច្ចព្រមព្រៀង​មួយ​ជាមួយនឹង​ កម្មវិធី​អភិវឌ្ឍ​សហប្រជាជាតិ​ (UNDP)​ ដើម្បី​ផ្តល់​ថវិកា​ ៤​លាន​ដុល្លារ​អូស្ត្រាលី​បន្ថែម​ទៀត​សម្រាប់​កាត់​បន្ថយ​ផល​ប៉ះពាល់​នៃ​ជំងឺ​កូ​វី​ដ​-១៩​ មក​លើ​សេដ្ឋកិច្ច​ និង​ពលរដ្ឋ​កម្ពុជា ...

ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា

ទាញយក៖ pdf

​សេចក្តី​ប្រកាស​ព័ត៌មាន​៖​ កម្មវិធី​អប់រំ​តាម​វិទ្យុ​ ជួយ​ឱ្យ​សិស្ស​ជនជាតិ​ដើម​ភាគតិច​អាច​បន្ត​ការ​សិក្សា​​បើ​ទោះ​សាលារៀន​កំពុង​បិទទ្វារ​ក៏​ដោយ​

​នៅ​ថ្ងៃ​ទី​ ០៧​ ខែមេសា​ ឆ្នាំ​២០២១​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា​ក្រសួង​ និង​អង្គការ​យូ​នី​សេ​ហ្វ​ កំពុង​សហការ​គ្នាធានា​ឱ្យ​កុមារ​ដែល​ជួប​ការ​លំបាក​ និង​មានឱកាស​តិចតួច​ បន្ត​ទទួល​បានការ​សិក្សា​ ខណៈ​ដែល​សាលារៀន ...

ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍​រួម​ ស្តី​ពី​សម័យប្រជុំ​លើក​ទី​ ៩​ នៃ​វេទិកា​អង្គការសហប្រជាជាតិ​ស្តី​ពី​ធុរកិច្ច​ និង​សិទ្ធិ​មនុស្ស​ ថ្ងៃ​ទី​ ១៦-១៨​ ខែវិច្ឆិកា​ ឆ្នាំ​ ២០២០

នៅ​ថ្ងៃ​ទី​ ១៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ អង្គការ​សមធម៌​កម្ពុជា​ អង្គការ​អាយ​ឌី​អាយ​ និង​អង្គការ​លី​កាដូ​បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​មួយ​ ដោយ​បន្ត​អំពាវនាវ​ជា​ថ្មី​ម្តងទៀត​ក្នុង​ការ​ទាមទារ​ឲ្យ​មានការ​ផ្តល់​ដំណោះស្រាយ​ជូន​សហគមន៍​រង​គ្រោះ​នៅ​កម្ពុជា​ ដែល​ត្រូវ​បាន ...

អង្គការ​សមធម៌​កម្ពុជា​ អង្គការ​អាយ​ឌី​អាយ​ និង​អង្គការ​លី​កាដូ​

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​៖​ កម្ចី​ ២៩​ លាន​ដុល្លារ​ របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​ គាំទ្រ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​ផ្តល់​សេវា​សាធារណៈ​នៅ​កម្ពុជា​

​នៅ​ថ្ងៃ​ទី​ ២៣​ ខែកញ្ញា​ ឆ្នាំ​២០២០​ ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB)​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ ពាក់ព័ន្ធ​នឹង​ការ​អនុម័ត​ហិរញ្ញប្បទាន​ជាង​ ២៩​ លាន​ដុល្លារ​អា​មេ​រិ​ក​របស់​ខ្លួន​ ដើម្បី​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​ផ្តល់​សេវា ...

ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB)​

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ របស់​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ ប្រចាំ​អង្គការសហប្រជាជាតិ​ នៅ​ហ្សឺ​ណែវ​ ឆ្លើយ​តប​ទៅ​នឹង​ការ​ចេញផ្សាយ​ ព័ត៌មាន​របស់​អ្នករាយការណ៍​ពិសេស​ទទួល​បន្ទុក​ការ​លើកកម្ពស់​ និង​ការពារ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញមតិ​

​នៅ​ថ្ងៃ​ទី​ ១០​ ខែកក្កដា​ ឆ្នាំ​ ២០២០​ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺ​ណែវ​បាន​ធ្វើការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ចេញផ្សាយ​ព័ត៌មាន​របស់​អ្នករាយការណ៍​ពិសេស​ស្តី​ពី​ការ​លើកកម្ពស់​ និង​ការ​ការពារ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញមតិ​។ ...

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺ​ណែវ​

ទាញយក៖ pdf

​សេចក្តី​ប្រកាស​ព័ត៌មាន​៖​ ឥណទាន​ ១០០​លាន​ដុល្លារ​អា​មេ​រិ​ក​ សម្រាប់​គម្រោង​កែ​លម្អ​ផ្លូវ​ ដើម្បី​បង្កើន​លទ្ធភាព​ទទួល​បាន​សេវា​និង​ឱកាស​សេដ្ឋកិច្ច​របស់​សហគមន៍​ជនបទ​នៅ​កម្ពុជា

នៅថ្ងៃ​ទី​១៦​ ខែកក្កដា​ ឆ្នាំ​២០២០​ ក្រុមប្រឹក្សានាយក​ប្រតិបត្តិ​នៃ​ធនាគា​ពិភពលោក​ នៅ​ថ្ងៃនេះ​ បាន​អនុម័ត​ផ្តល់​ឥណទាន​ ១០០​លាន​ដុល្លារ​អា​មេ​រិ​ក​ ពី​សមាគម​អភិវឌ្ឍន៍​អន្តរជាតិ​ (IDA)​ សម្រាប់​ជួយ​គាំទ្រ​គម្រោង​កែ​លម្អ​បណ្តាញ​ផ្លូវ​គមនាគមន៍​នៅ​ប្រទេស​កម្ពុជា​ (Cambodia​ Road​ Connectivity​ Improvement ...

ធនាគា​ពិភពលោក

ទាញយក៖ pdf

សេចក្តី​ប្រកាស​របស់​ធនាគារពិភពលោក​ស្តី​ពី​ការ​លើកកម្ពស់​គណនេយ្យ​ភាព​សង្គម​ ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ​សំខាន់ៗ​នៅ​ប្រទេស​កម្ពុជា​

នៅ​ថ្ងៃ​ទី​ ២០​ ខែមីនា ​ឆ្នាំ​២០២០​ ធនាគា​ពិភពលោក​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ ស្តី​ពី​ការ​ការ​លើកកម្ពស់​គណនេយ្យ​ភាព​សង្គម​ ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ​សំខាន់ៗ​នៅ​ប្រទេស​កម្ពុជា​។​   ធនាគា​ពិភពលោក​បាន​អនុម័ត​ជំនួយ​ ឥត​សំណង​ចំនួន​ពីរ​កញ្ចប់​បំពេញបន្ថែម​ទៀត​ នៅ ...

ធនាគារពីភពលោក

ទាញយក៖ pdf

​ក្រសួង​បរិស្ថាន​៖​ ​សេចក្តីជូនដំណឹង​ស្តី​ពី​ ​ការ​ផ្សព្វផ្សាយ​បច្ចុប្បន្នភាព​ឯកសារ​សម្រាប់​គ្រប់គ្រង​សុវត្ថិភាព​បរិស្ថាន​និង​សង្គម​

​នៅ​ថ្ងៃ​ទី​ ១២​ ខែមីនា​ ឆ្នាំ​២០២០​ ក្រសួងបរិស្ថាន​បាន​ចេញផ្សាយ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ផ្សព្វផ្សាយ​បច្ចុប្បន្នភាព​ឯកសារ​សម្រាប់​គ្រប់គ្រង​សុវត្ថិភាព​បរិស្ថាន​ និង​សង្គម​ក្នុង​ការ​អនុវត្ត​គម្រោង​ «​និរន្ត​ភាព​តំបន់​ទេសភាព​ និង​ទេសចរណ៍ធម្មជាតិ​កម្ពុជា​»​ ក្នុង​គោលបំណង​ឱ្យ​សាធារណៈជន​បាន​ជ្រាប​ និង​មាន ...

ក្រសួងបរិស្ថាន

ទាញយក៖ pdf

ហិរញ្ញប្បទាន​ថ្មី​នឹង​ជួយ​កម្ពុជា​ក្នុង​ការ​កែ​លំអ​ការ​អប់រំ​ឧត្តម​សិក្សា​សម្រាប់​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​

​នៅ​ថ្ងៃ​ទី​២៦​ ខែមេសា​ ឆ្នាំ​ ២០១៨​ ក្រុមប្រឹក្សាភិបាល​របស់​ធនាគារពិភពលោក​បាន​អនុម័ត​ហិរញ្ញប្បទាន​ចំនួន​ ៩០​ លាន​ដុល្លារ​អា​មេ​រិ​ក​ ដើម្បី​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ប្រទេស​កម្ពុជា​ ក្នុង​ការ​បង្កើន​គុណភាព​នៃ​ការ​អប់រំ​ឧត្តម​សិក្សា​ និង​ការ​ស្រាវជ្រាវ​នៅ​ក្នុង ...

ធនាគារពិភពលោក

ទាញយក៖ pdf

សេចក្តីជូនដំណឹងស្តីពី ជំនួបពិភាក្សាការងាររវាង​ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន និង លោកជំទាវ អេឡែន ហ្គូលស្ទីន (Ellen Goldstein)

នា​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៧​ ឯកឧត្តម​ អូន​ ព័ន្ធ​មុនី​រ័​ត្ន​ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និង​ ហិរញ្ញវត្ថុ​ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ជំទាវ​ អេ​ឡែ​ន​ ហ្គូ​ល​ស្ទី​ន​ (Ellen​ Goldstein)​ ដែល​ត្រូវ​បាន​តែងតាំង​ និង​ចូល​កាន់​តំណែង​ជានា​យក​ប្រចាំ ...

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ទាញយក៖ pdf

​ប្រធាន​ធនាគារ​អភិវឌ្ឍ​អាស៊ី​ថ្មី​ប្រចាំ​នៅ​កម្ពុជា​បាន​ឡើង​កាន់​តំណែង​

ប្រធានធនាគារអភិវឌ្ឍអាស៊ីថ្មីប្រចាំនៅកម្ពុជាលោក Samiuela T. Tukuafu ដែលមានសញ្ជាតិតុងហ្គា ត្រូវបានតែងតាំងនិងឡើងកាន់តំណែងចាប់តាំងពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦នេះតទៅ។លោក Tukuafu នឹងមកជំនួសតំណែងលោក Eric Sidgwick ដែលត្រូវបានតែងតាំង ជាប្រធានផ្នែកបេសកម្មប្រជាជននៅ ក្នុងប្រទេសវៀតណាម។ ...

ក្រុមការងារ ADB

ទាញយក៖ pdf

ធនាគារអភិវឌ្ឍអាស៊ីផ្តល់កម្ចីសម្រាប់ការសាងសង់ស្ថានីយចម្លងផ្លូវសមុទ្រ ដើម្បីជម្រុញវិស័យទេសចរណ៍នៅភាគខាងត្បូង

ធនាគាអភិវឌ្ឍអាស៊ី (ADB) បានព្រមព្រៀងលើកម្ចី ១៨លានដុល្លាសហរដ្ឋអាមេរិច ដើម្បីសាងសង់ ស្ថានីយចម្លងផ្លូវសមុទ្រមួយកន្លែង និងហេដ្ឋារចនាសម្ព័នដទៃទៀតនៅភាគខាងត្បូងនៃ ប្រទេសកម្ពុជា ដើម្បីបើកឱកាសសម្រាប់វិស័យទេសចរណ៍ បនែ្ថមទៅលើតំបន់ទាក់ទាញមួយ ចំនួនដូចជាតំបន់ប្រាសាទល្បីៗនៅអង្គរ។ ...

ធនាគារអភិវឌ្ឍអាស៊ី

ទាញយក៖ pdf

ធនាគារអភិវឌ្ឍន៍អាស៊ី​-​ប្រទេស​កម្ពុជា​ ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ ក្នុង​ទឹកប្រាក់​ ៩៩​ លាន​ដុល្លារ​ ដើម្បី​លើកកម្ពស់​គុណភាព​ជីវិត​

នៅ​ថ្ងៃនេះ​ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ នៃ​ប្រទេស​កម្ពុជា​ ឯកឧត្តម​បណ្ឌិត​ អួន​ ព័ន្ធ​មុនី​រ័​ត្ន​ និង​ធនាគារអភិវឌ្ឍន៍អាស៊ី​ (​ហៅ​កាត់​ថា​ ADB)​ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជំនួយ​ឥត​សំណង​ និង​កម្ចី​សរុប​ទឹកប្រាក់​ចំនួន​ ៩៩​ លាន​ដុល្លារ​អា​មេ​រិ​ក​ សម្រាប់​គម្រោង​អភិវឌ្ឍន៍ ...

ធនាគារអភិវឌ្ឍន៍អាស៊ី

ទាញយក៖ pdf

ធនាគារអភិវឌ្ឍន៍អាស៊ី​ និង​ប្រទេស​ជប៉ុន​ ផ្តល់​ជំនួយ​ដល់​ការ​អនុវត្ត​សកម្មភាព​នៅ​មូលដ្ឋាន​ ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​ដោយសារ​គ្រោះ​មហន្តរាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​

​ធនាគារ​អភិ​ឌ្ឍ​ន៍​អាស៊ី​ (​ហៅ​កាត់​ថា​ ADB)​ និង​រដ្ឋាភិបាល​ជប៉ុន​ នឹង​ផ្តល់​ជំនួយ​គាំទ្រ​ដល់​គម្រោង​ ដែល​អនុវត្ត​នៅ​មូលដ្ឋាន​មួយ​ ដើម្បី​គ្រប់គ្រង​ហានិភ័យ​ និង​កាត់​បន្ថយ​ផល​ប៉ះពាល់​បង្ក​ឡើង​ដោយ​គ្រោះ​ទឹកជំនន់​ និង​គ្រោះ​មហន្តរាយ​ធម្មជាតិ​ដទៃ​ទៀត​ តាម ...

ធនាគារអភិវឌ្ឍន៍អាស៊ី

ទាញយក៖ pdf

ធនាគារអភិវឌ្ឍន៍អាស៊ី​ ផ្តល់​កម្ចីសម្បទាន​បង្កើន​គុណភាព​ និង​លទ្ធភាព​ទទួល​បានការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ប្រទេស​កម្ពុជា​

ធនាគារអភិវឌ្ឍន៍អាស៊ី​ (​ហៅ​កាត់​ថា​ ADB)​ នឹង​ផ្តល់​កម្ចីសម្បទាន​ចំនួន​ ៣០​ លាន​ដុល្លារ​ សម្រាប់​កម្មវិធី​មួយ​ ដែល​នឹង​អនុវត្ត​នៅ​ទូ​ទាំង​ប្រទេស​ ដើម្បី​បង្កើន​គុណភាព​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ (TVET)​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​នឹង​នាំ​ឲ្យ​មានការ​បង្កើត​ឱកាស​ការងារ​បន្ថែម ...

ធនាគារអភិវឌ្ឍន៍អាស៊ី

ទាញយក៖ pdf

ធនាគារអភិវឌ្ឍន៍អាស៊ី​ រក្សា​ទស្សនវិស័យ​កំណើនសេដ្ឋកិច្ច​ សម្រាប់​ប្រទេស​កម្ពុជា​ ស្រប​ពេល​ភាព​តានតឹង​ បាន​ធូរស្រាល​

ធនាគារអភិវឌ្ឍន៍អាស៊ី​ (​ហៅ​កាត់​ថា​ ADB)​ នៅ​បន្ត​រក្សា​ការ​ព្យា​ការ​របស់​ខ្លួន​កាលពី​ខែមេសា​ សម្រាប់​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ ក្នុង​អត្រា​ ៧.០%​ នៅ​ក្នុង​ឆ្នាំ​២០១៤​ និង​៧.៣%​ ក្នុង​ឆ្នាំ​២០១៥​ នេះ​បើ​តាម​របាយការណ៍​ថ្មី​មួយ​ ដែល​ចេញផ្សាយ​នៅ​ថ្ងៃនេះ​។​ ...

ធនាគារអភិវឌ្ឍន៍អាស៊ី

ទាញយក៖ pdf

ធនាគារអភិវឌ្ឍន៍អាស៊ី​ ផ្តល់​ផ្លូវថ្នល់​ដែល​មាន​សុវត្ថិភាព​ ធន់​នឹង​អាកាសធាតុ​ ដល់​តំបន់​ជនបទ​ក្រីក្រ​របស់​កម្ពុជា​

ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB)​ នឹង​ផ្តល់​ហិរញ្ញប្បទាន​ចំនួន​ ១១៨​ លាន​ដុល្លារ​អា​មេ​រិ​ក​ សម្រាប់​គម្រោង​កែ​លម្អ​ផ្លូវ​ជនបទ​ ដែល​នឹង​ត​ភ្ជាប់​ខេត្ត​ចំនួន​៩​ របស់​ប្រទេស​កម្ពុជា​ ទៅ​នឹង​ទីផ្សារ​ និង​សេវាកម្ម​សង្គម​នានា​ ប្រកបដោយ​សុវត្ថិភាព​ និង​ប្រសិទ្ធិ​ភាព​ចំណាយ​។​ ...

ធនាគារអភិវឌ្ឍន៍អាស៊ី​

ទាញយក៖ pdf

ក្រុមហ៊ុន​តូចៗ​នៅ​កម្ពុជា​ នឹង​កាន់តែ​មាន​លទ្ធភាព​ច្រើន​ជាង​មុន​ ក្នុង​ការ​ទទួល​បាន​កម្ចី​ពី​ធនាគារ​

​ថ្ងៃនេះ​ ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB)​ បាន​ចុះហត្ថលេខា​លើ​កម្ចី​ ក្នុង​ទឹកប្រាក់​ចំនួន​ ៧៥​ លាន​ដុល្លារ​ ជាមួយនឹង​ធនាគារ​អេ​ស៊ី​លី​ដា​ ដែល​ជា​ធនាគារ​ធំ​ជាងគេ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​កើនឡើង​នូវ​តម្រូវការ​កម្ចី​របស់​សហគ្រាស​ខ្នាត​តូច​បំផុត ...

ធនាគារអភិវឌ្ឍន៍អាស៊ី​

ទាញយក៖ pdf

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

Lmg4T
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!