ព័ត៌មាន​

វិនិយោគិន​ចិន​មកពី​ខេត្ត​ហ៊្វូជៀន​ បង្ហាញ​ចំណាប់អារម្មណ៍​វិនិយោគ​នៅ​កម្ពុជា

ក្រុម​អ្នកវិនិយោគ​មកពី​ខេត្ត​ ហ៊្វូជៀន (Fujian) ប្រទេស​ចិន បាន​បង្ហាញ​ពី​ការចាប់​អារម្មណ៍​មក​វិនិយោគ​នៅ​កម្ពុជា​លើ​វិស័យ​សក្តានុពល​មួយចំនួន ពិសេស​ក្នុង​ខេត្ត​ព្រះសីហនុ ខណៈ​ទំហំ​ពាណិជ្ជកម្ម​របស់​ប្រទេស​ទាំង​ ២ ​បាន​កើនឡើង​ជា​បន្តបន្ទាប់​។ ...

ហ៊ឹន ពិសី
https://bit.ly/2rK7wqh

វិទ្យាស្ថាន​ផែនការ​នៃ​ទីក្រុង​ស៊ិន​ជិន​គ្រោង​នឹង​ធ្វើ​ផែនការមេ​ក្រុង​ព្រះសីហនុ​

វិទ្យាស្ថានរៀបចំផែនការ និងរចនាទីក្រុង​ស៊ិន​ជិន​ត្រូវ​បាន​ចាត់តាំង​ឱ្យ​អនុវត្ត​ធ្វើ​ផែនការមេ​ដើម្បី​ផ្លាស់​ប្តូរ​ក្រុង​ព្រះសីហនុ​ទៅជា​ទីក្រុង​ទំនើប​មួយ​ ដោយ​ប្រើ​បទពិសោធន៍​ស៊ិន​ជិន​ជា​រូបមន្ត​សម្ងាត់​របស់​វា​។ ...

បុគ្គលិកខ្មែរថាមស៍
https://www.khmertimeskh.com/660033/shenzhen-institute-of-planning-to-undertake-sihanoukville-masterplan/

ការចរចា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ចិន​នឹង​ចាប់ផ្តើម​នៅ​ខែធ្នូ​

ស្ថានទូត​ចិន​នៅ​ទីក្រុង​ភ្នំពេញ​បាន​ប្រកាស​កាលពី​ម្សិលមិញ​ថា​ ការចរចា​រស​ម្រាប់​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​និង​ចិន​ ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ទី​ ២ លើ​ពិភពលោក​នឹង​ចាប់ផ្តើម​នៅ​ខែក្រោយ​នេះ​។ ...

សុខ ចាន់
https://www.khmertimeskh.com/50660011/china-free-trade-agreement-negotiations-to-start-in-december/

អង្ករ​ចិន​នាំចូល​ពី​កម្ពុជា​មាន​ចំនួន​កើនឡើង​

យោង​តាម​ទិន្នន័យ​របស់​រដ្ឋាភិបាល​ ឆ្នាំនេះ​ប្រទេស​ចិន​បាន​នាំចូល​អង្ករ​ពី​កម្ពុជា​បន្ថែមចំនួន​ ៤០​ ភាគរយ​ ដោយ​គិត​ត្រឹម​ពី​ខែមករា​ដល់​ខែតុលា​ នេះ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ ...

ឈុត ប៊ុនធឿន
https://www.khmertimeskh.com/50659992/chinas-rice-imports-from-kingdom-on-the-rise/

អ្នកជំនាញ​មក​ពី​អាស៊ាន​ប្រមូលផ្ដុំ​គ្នា​ដើម្បី​ពិភាក្សា​អំពី​ច្បាប់​ប្រកួតប្រជែង​នា​ពេល​ខាងមុខ​

លោក​ប៉ាន​សូរ​ស័ក្តិ​ រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​ ច្បាប់​ប្រកួតប្រជែង​ដែល​ជាផ្នែក​មួយ​នៃ​ច្បាប់​ដែល​មាន​សារៈសំខាន់​ក្នុង​សេដ្ឋកិច្ច​ឌីជីថល​នឹង​ត្រូវ​បញ្ចប់​នៅដើម​ឆ្នាំក្រោយ​។ ...

សុខ ចាន់
https://www.khmertimeskh.com/50659995/experts-from-asean-gather-to-discuss-upcoming-competition-law/

មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ ​ព្រមាន​ចាត់វិធានការ​លើ​ពលរដ្ឋ ​ដែល​រំលោភ​កាន់កាប់​ដី​ដែនជម្រក​សត្វព្រៃ

អាជ្ញាធរខេត្ត​ពោធិ៍សាត់​ព្រមាន​ចាត់វិធានការ​ទៅ​លើ​ប្រជាពលរដ្ឋ​ ៣១ ​គ្រួសារ ដែល​មក​តាំង​ទីលំនៅ​ដោយ​ខុសច្បាប់​ដោយ​រំលោភ​កាន់កាប់​ដី​ប្រមាណ​ជា​ ១០០ ​ហិកតា​​ នៅក្នុង​ដែនជម្រក​សត្វព្រៃ​ភ្នំ​សំកុស​នៅក្នុង​ភូមិ​ស្ទឹងថ្មី ស្រុក​វាលវែង​ដោយ​ដាក់​ឱសានវាទ​ត្រឹម​ថ្ងៃទី​ ១៨ ខែ​វិច្ឆិកា​សប្ដាហ៍​​ក្រោយនេះ​។ នេះ​បើ​យោង ...

សុទ្ធ គឹមសឿន
https://bit.ly/2OcCiQo

រោងចក្រ​ស៊ីម៉ងត៍​តម្លៃ​ជាង ១០០ ​លាន​ដុល្លារ​ បើក​ដំណើរការ​ផ្លូវការ

រោងចក្រ​ផលិត​ស៊ីម៉ងត៍​ក្រោម​ការវិនិយោគ​ ១១០ ​លាន​ដុល្លារ​ នៅ​ខេត្ត​កំពត​បាន​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​អាច​ផលិត​បាន ១ ​លាន​តោន​ក្នុង​ ១ ​ឆ្នាំ​។ រោងចក្រ​នេះ​ក្លាយជា​រោងចក្រ​ស៊ីម៉ងត៍​ទី​ ៥ នៅក្នុង​ប្រទេស ​កម្ពុជា ដើម្បី​ជាការ​ឆ្លើយតប​ទៅ​នឹង​ការអភិវឌ្ឍ​យ៉ាង​រហ័ស​នៃ​វិស័យ​សំណង់ ...

ម៉ៃ គុណមករា
https://bit.ly/2OhU84x

ក្រុមហ៊ុន​អភិវឌ្ឍន៍ ជីប ម៉ុងលែន បើក​គម្រោង​លំនៅឋាន​ថ្មី​នៅ​ព្រៃស

ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ ជីប ម៉ុងលែន ដែល​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅឋាន​ប្រណីត​មួយ​នៅ​កម្ពុជា​បានចាប់ផ្តើម​គម្រោង​លំនៅឋាន​ទី​ ១០ ​របស់​ខ្លួន​ដែល​មាន​ឈ្មោះថា «​ផាក លែន ៥០ ​ម៉ែត្រ​»​។ គម្រោង​ដែលមាន​ទីតាំង​ជាប់​នឹង​ផ្លូវ​ក្រវាត់ក្រុង​ទី​ ២ នៅតាម​បណ្តោយ​ផ្លូវ​ ៥០ ​ម៉ែត្រ​កែង​នឹង​ផ្លូវ ៣០ ​ម៉ែត្រ​ក្នុង​ខណ្ឌដង្កោ សង្កាត់​ព្រៃស​ត្រូវ ...

ធូ វិរៈ
https://bit.ly/2XeMpbm

អាជ្ញាធរ​ជាតិ​អប្សរា​ជញ្ជូន​សត្វ​ដំរី​ចេញពី​រមណីយដ្ឋាន​អង្គរ​

អាជ្ញាធរ​ជាតិ​អប្សរា​ ​និង​សមាគម​គ្រប់គ្រង​សត្វ​ដំរី​ ​បាន​និង​កំពុង​ដឹកជញ្ជូន​សត្វ​ដំរី​មួយចំនួន​ចេញពី​រមណីយដ្ឋាន​អង្គរ​ ​ទៅកាន់​ព្រៃ​សហគមន៍​បុស្ស​ធំ​ ​ស្រុក​សូទ្រនិគម​ ​ខេត្តសៀមរាប​ ​ដើម្បី​ឈាន​ទៅ​រក​ការបញ្ឈប់​យក​សត្វ​ដំរី​ទៅ​បម្រើសេវា​កម្ម​ដឹកជញ្ជូន​ភ្ញៀវ ...

ប៉ិច សុធារី
https://bit.ly/376hi6d

នាយក​រដ្ឋមន្ត្រី​ក្រើនរំឮក​ប្រជាជន​ស្តុក​ទឹក​ទុក​

កាលពី​ម្សិលមិញ​លោកនាយក​រដ្ឋមន្រ្តី​ហ៊ុន​សែន​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​និង​ប្រជាជន​ជួយ​ថែរក្សា​ទឹក​ទុក​សម្រាប់​ការ​ដាំដុះ​ និង​ការប្រើ​ប្រាស់​ប្រចាំថ្ងៃ​ ដោយសារ​រដូវប្រាំង​បាន​នឹង​កំពុង​មកដល់​។ ​ ...

មុំ គន្ធា
https://www.khmertimeskh.com/50660038/conserve-water-in-reservoirs-prime-minister/

លោក​ ហ៊ុន សែន ​ស្នើ​ឲ្យ​ក្រសួង​យុត្តិធម៌​ធ្វើការ​ជាមួយ​ព្រះរាជអាជ្ញា​ និង​តុលាការ ​ដោះលែង​សកម្មជន​អតីត​បក្សប្រឆាំង​ ដើម្បី​បង្រួបបង្រួម​ជាតិ

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើឱ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ធ្វើការ​ជាមួយ​ព្រះរាជអាជ្ញា និង​តុលាការ ដើម្បី​ដោះលែង​សកម្មជន​អតីត​បក្សប្រឆាំង​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ​ទៅតាម​រយៈ​ការស្នើសុំ​របស់​សាមីខ្លួន មេធាវី ឬ​ក្រុមគ្រួសារ​ជា​អ្វី​ដែល​លោក​ហៅថា ជា​កិច្ចការ​ចាំបាច់​ត្រូវ​ធ្វើ​ក្នុង​គោលដៅ​បង្រួបបង្រួម​ជាតិ រក្សា​សន្តិភាព និង ...

រី សុចាន់
https://bit.ly/2XkfIt1

លោក ទៀ បាញ់​ និង​ទូត​ថ្មី​អាមេរិក​ ព្រមព្រៀង​ពង្រឹង​ទំនាក់ទំនង​យោធា​ឡើងវិញ

លោក ទៀ បាញ់ ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និង​លោក ផាទ្រីក មូហ្វ៊ី (W.Patrick Murphy) ​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​ព្រមព្រៀងគ្នា​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​នៃ​​ប្រទេស​ទាំង​ ២ ជាពិសេស​លើ​វិស័យ​យោធា​ក្នុង​ការហ្វឹកហ្វឺន និង​ការចូល​សំចត​នាវា​របស់​សហរដ្ឋអាមេរិក​។ លោក ទៀ បាញ់ បាន​ថ្លែងប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា ​ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោក ផាទ្រីក មូហ្វី កាលពី​ថ្ងៃទី​ ១៣ ខែ ...

ម៉ិច ដារ៉ា
https://bit.ly/357OmJv

កម្ពុជា​នៅ​ដាច់​ឆ្ងាយ​គេ​ក្នុង​ភាព​ស្ទាត់ជំនាញ​ខាង​ភាសាអង់គ្លេស​

ទោះបី​មានការ​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ដើម្បី​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​ជំនាញ​ភាសាអង់គ្លេស​របស់​ប្រជាជន​ក៏ដោយ​ ក៏​ប្រទេស​កម្ពុជា​នៅតែ​ដាច់​ឆ្ងាយ​ជាង​ប្រទេស​ផ្សេង​ៗក្នុង​ពិភពលោក​ដដែល​។ សន្ទស្សន៍​ជំនាញ​ភាសាអង់គ្លេស​ប្រចាំឆ្នាំ​ដែល​ត្រូវ​បាន​ចេញផ្សាយ​នៅ​សប្តាហ៍​នេះ​បាន​ចាត់​ចំណាត់ថ្នាក់​លេខ​ ៩៤​ សម្រាប់ ...

Jose Rodriguez T. Senase
https://bit.ly/2rJznab

ក្រសួង​បរិស្ថាន​កំពុង​រៀបចំ​អនុក្រឹត្យ​ហាមឃាត់​ការនាំចូល​ផលិតផល​ធ្វើ​ពី​ប្លាស្ទិក​មួយ​ចំនួន

ក្រសួងបរិស្ថាន​ ​បាន​និង​កំពុង​រៀបចំ​អនុក្រឹត្យ​ ​ដើម្បី​ហាមឃាត់​ការនាំចូល​ ​និង​ការផលិត​ផលិតផល​ធ្វើ​ពី​ប្លាស្ទិក​មួយចំនួន​ ​ដែល​ប្រើប្រាស់​ម្តង​ហើយ​បោះចោល​ ​(​Single​ ​use​ ​plastic​)​ ​ដើម្បី​កាត់បន្ថយ​ការប្រើ​ប្រាស់​ ​និង​កាត់បន្ថយ​ការ​បំពុល​ដោយ​ប្លាស្ទិក ...

ប៉ិច សុធារី
https://bit.ly/2qNv0un

KrisEnergy ​ផ្តល់​​ឲ្យ​ Profab ​សាងសង់​​ហេដ្ឋារចនាសម្ព័ន្ធ​​នៅ​គម្រោង​អប្សរា

ក្រុមហ៊ុន​រុករក​ប្រេង KrisEnergy បាន​សម្រេច​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន PT Profab របស់​ឥណ្ឌូនេស៊ី​សម្រាប់​ការផ្គត់ផ្គង់​សម្ភារ​សាងសង់​ក្បាល​អណ្តូង (well-head platform) មួយ​ចំនួន​សម្រាប់​គម្រោង​អណ្ដូងប្រេង​អប្សរា ដើម្បី​សម្រេច​បាន​តាម​ទិសដៅ​របស់​ខ្លួន​ក្នុង​ការទាញ​យក​ប្រេង​នៅ​ប្លុក​ A ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​ ២០២០​។ សេចក្ដីប្រកាស​បាន​ពី​ក្រុមហ៊ុន​កាលពី​ថ្ងៃ​ពុធ​បង្ហាញ​ថា វិសាលភាព​នៃ ...

ម៉ៃ គុណមករា
https://bit.ly/34X0nBp

ផ្សោត​ញី​ ១ ​ក្បាល​ ទម្ងន់​ជាង​ ១០០ ​គីឡូ​ ត្រូវ​បាន​ប្រទះឃើញ​ងាប់​នៅ​ក្រចេះ

មន្ទីរ​ទេសចរណ៍​ខេត្ដ​ក្រចេះ​​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គារ​ថា មាន​សត្វ​ផ្សោត​ញី​ ១ ​ក្បាល ​ទម្ងន់​ ១១០ ​គីឡូក្រាម ត្រូវ​បាន​មន្ត្រី​ប្រទះឃើញ​ងាប់​ដោយសារ​ជាប់​មង​របស់​ប្រជានេសាទ​ខុសច្បាប់ ខណៈ​មូលនិធិ​អភិរក្ស និង​សង្គ្រោះ​សត្វព្រៃ​កម្ពុជា​បង្ហាញ​ក្ដី​ក្រៀមក្រំ បន្ទាប់ពី​ទទួល​ដំណឹង​ពី​ការបាត់បង់​សត្វ​ផ្សោត​ថ្មី ...

វ៉ន ដារ៉ា
https://bit.ly/2NP3aHb

មន្ត្រី​រដ្ឋាភិបាល​ថា ការស្នើ​ឲ្យ​ទម្លាក់​បទ​ចោទ​លើ​លោក​ កឹម សុខា គឺជា​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​តុលាការ

មន្ត្រី​រដ្ឋាភិបាល និង​ស្ថាន​បេសកកម្ម​អចិន្រៃ្តយ៍​របស់​កម្ពុជា​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​បាន​ឆ្លើយតប​ថា ការទាមទារ​របស់​មន្ត្រី​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ និង​មន្ត្រី​ទូត​មួយ​ចំនួន​ឱ្យ​ទម្លាក់​បទចោទប្រកាន់​លើ លោក កឹម សុខា គឺជា​ការជ្រៀតជ្រែក​ចូល​ក្នុង​ប្រព័ន្ធយុត្តិធម៌​របស់​កម្ពុជា ខណៈ​ដែល​កាលពី​ម្សិលមិញ​មន្ត្រី​ទូត​មួយ​ចំនួន​បន្ត​ចូលជួប​មេបក្ស​អតីត​បក្សប្រឆាំង ...

ខន សាវិ
https://bit.ly/2QhAisI

មន្ត្រី​បញ្ជាក់ថា បាន​ទទួល​របាយការណ៍​ពី​ EU

មន្ត្រី​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា រាជរដ្ឋាភិបាល​កម្ពុជា​បានទទួល​របាយការណ៍​ពី​គណៈកម្មការ​ស្វែងរក​ការពិត​របស់​សហភាព​អឺរ៉ុប​ទៅលើ​បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ស្ដីពី​កម្ពុជា​ដែល​សហភាព​អឺរ៉ុប​នឹង​ធ្វើការ​សម្រេច​ចិត្ត​ជា​ផ្លូវការ​នៅ​ខែកុម្ភៈ ឆ្នាំ​ ២០២០ ថា​តើ​ត្រូវ​ព្យួរ​ ឬ​មិន​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ...

ម៉ិច ដារ៉ា
https://bit.ly/351FCEM

អង្គការ​សហប្រជាជាតិ​អំពាវនាវ​ជា​ថ្មី​ឲ្យ​កម្ពុជា​លុប​ចោល​ទោស​ឧក្រិដ្ឋ​សម្រាប់​ស្ត្រី​ព​ពោះ​ជំនួស

អង្គការ​សហប្រជាជាតិ​បាន​អំពាវនាវ​ឲ្យ​ប្រទេស​កម្ពុជា​លុបចោល​ការ​សម្រេច​របស់​ខ្លួន​ដែល​ចាត់​ទុក​ការ​ព​ពោះ​ជំនួស​ថា​ជា​បទ​ឧក្រិដ្ឋ និង​បាន​ស្នើ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ធានា​ថា សំណើ​ច្បាប់​នោះ​នឹង​មិន​ដាក់​ទោស​ឧក្រិដ្ឋ​ចំពោះ​ស្ត្រី​ដែល​ព​ពោះ​ជំនួស​គេ​នោះ ...

Leonie Kijewski
https://khmer.voanews.com/a/un-reiterates-call-to-abolish-criminalization-of-surrogates-/5164093.html

រដ្ឋាភិបាល​ខ្មែរ​ត្រៀមឆ្លើយ​តប​នឹង​របាយការណ៍​អំពី​កម្ពុជា​និង​ឋានៈ​អនុគ្រោះ​ EBA

លោក ​កុយ គួង​ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​និង​សហប្រតិបតិ្តការ​អន្តរជាតិ​ មាន​ប្រសាសន៍​ប្រាប់​VOA ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ភាគី​កម្ពុជា​បាន​ទទួល​របាយការណ៍​នោះ​ហើយ។​ ភាគី​កម្ពុជា​នឹង​ផ្តល់​ការ​ឆ្លើយតប​តាម​លទ្ធភាព​របស់​ខ្លួន​ទៅ​លើចំណុច​ណា​ដែលខាង​ភាគី​កម្ពុជា​យល់​ថា​អាច ...

ហ៊ុល រស្មី
https://khmer.voanews.com/a/gov-t-ready-to-respond-to-report-on-eba-evaluation-/5164122.html

អាជ្ញាធរ​ខេត្តពោធិ៍សាត់​ចេញ​សេចក្តី​ជូនដំណឹង​អំពី​ការ​បណ្តេញ​ចេញទៅ​ ៣១​ គ្រួសារ​ដែល​កាន់កាប់​ដីការ​ពារ​

មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់​បាន​ដាក់​ឱសានវាទ​រយៈពេល​ ១ សប្តាហ៍​ដល់​ប្រជាជន​ជាង​ ៣០​ គ្រួសារ​ដើម្បី​រុះរើ​លំនៅ​ដ្ឋាន​ សត្វពាហនៈ​ និង​ដំណាំ​ចេញពី​តំបន់​អភិរក្ស​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស​ដែល​ពួកគេ​កាន់កាប់​ដោយ​ខុសច្បាប់​។ ...

ប៉ិច សុធារី
https://www.khmertimeskh.com/50659105/pursat-authorities-issue-one-week-eviction-notice-to-31-families-occupying-protected-land/

អាកាសយានដ្ឋានកោះកុងនឹងរួចរាល់ក្នុងរយៈពេល ៣ ឆ្នាំខាងមុខ

អាកាសយាន​ដ្ឋាន​អន្តរជាតិ​ដារ៉ា​សាគរ​ដែល​កំពុង​ត្រូវ​បាន​សាងសង់​នៅ​ភាគ​និរតី​នៃ​ខេត្តកោះកុង​នឹង​ត្រូវ​បាន​រៀបចំ​រួចរាល់​ក្នុងរយៈពេល​ ៣ ឆ្នាំខាងមុខ​ទៀត​ នេះ​បើ​យោង​តាម​រដ្ឋមន្រ្តី​អាកាសចរណ៍​។ ...

សុខ ចាន់
https://www.khmertimeskh.com/50659037/koh-kong-airport-to-be-ready-in-three-years/

ការនាំចេញ​របស់​កម្ពុជា​ទៅ​ជប៉ុន​កើនឡើង​ ៨,៤ ​ភាគរយ​ រយៈពេល​ ៩ ​ខែ

ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​ប្រទេស​ជប៉ុន​មាន​តម្លៃ​ជាង​ ១ ​ពាន់​លាន​ដុល្លារ​ ក្នុង​រយៈពេល​ ៩ ​ខែ ឆ្នាំ​ ២០១៩ ​នេះ​បាន​កើនឡើង​ជាង​ ៨ ​ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ នេះ​បើ​តាម​ទិន្នន័យ​ពី​អង្គការ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​របស់​ជប៉ុន (Jetro)​។ ...

ធូ វិរៈ
https://bit.ly/32NsQIq

ការផ្គត់ផ្គង់​ថាមពល​ទំហំ​ ២០០ ​មេហ្គាវ៉ាត់​ ពី​ឡាវ​ចាប់ផ្តើម​ឆ្នាំក្រោយ

កម្ពុជា​គ្រោង​នឹងដាក់​ឲ្យ​ដំណើរការ​ថាមពល​អគ្គិសនី​ទំហំ ២០០ មេហ្គាវ៉ាត់ ដែល​ទិញ​ពី​ឡាវ​នៅ​ដើម​ឆ្នាំ​ ២០២០ ដើម្បី​បំពេញ​កង្វះ​ថាមពល​​អគ្គិសនី ខណៈ​ការ​អូស​បណ្តាញ​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​នេះ​។ នេះ​បើ​តាម​មន្ត្រី​នាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល​។ ...

ធូ វិរៈ
https://bit.ly/2XatazM

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

Rwycj
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!