ព័ត៌មាន​

​គ្រួសារ​ប្តឹង​តវ៉ា​អំពី​ជម្លោះដីធ្លី​

១៣​ គ្រួសារ​ដែល​រស់នៅ​តាម​ផ្លូវ​ទៅ​កាន់​ផ្ទះ​របស់​មេបញ្ជាការ​ខ្មែរក្រហម​ តា​ម៉ុ​ក​ នៅ​ក្នុងស្រុក​អន្លង់​វែង​ ខេត្តឧត្តរមានជ័យ​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​កាន់​អាជ្ញាធរ​កាលពី​ថ្ងៃ​អង្គារ​ បន្ទាប់​ពី​ត្រូវ​បាន​ប្រាប់​ថា​ ពួក​គេ​នឹង​មិន​ទទួល​បាន​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​។​ ...

សែន ដាវីត
https://www.khmertimeskh.com/50483805/families-file-land-dispute-complaint/

​រោងចក្រ​ដំឡូង​មី​ថ្មី​នឹង​ដំណើរការ​ពេញ​សមត្ថភាព​នៅ​ខែ​ក្រោយ​

​រោងចក្រ​កែ​ច្នៃ​ដំឡូង​មី​ដំបូង​របស់​ខេត្តរតនគិរី​នឹង​ចាប់ផ្តើម​ដំណើរការ​នៅ​ខែ​ក្រោយ​ ដោយ​ផលិត​នូវ​ផលិតផល​ដំឡូង​មី​ ៣០០​ តោន​ក្នុង​មួយ​ថ្ងៃ​។​ លោក​ សយ​ សូ​ណា​ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តរតនគិរី​បាន​ថ្លែង​ថា​ រោងចក្រ​នេះ​ឥឡូវ​កំពុង​ធ្វើតេស្ត​ និង​កំពុង ...

ជា វណ្ណៈ
https://www.khmertimeskh.com/50483716/new-cassava-factory-to-operate-at-full-capacity-next-month/

​អាជ្ញាធរ​អប្សរា​បាន​បញ្ចប់​ករណី​កាប់​ឈើ​ខុសច្បាប់​

​មន្ត្រី​អាជ្ញាធរ​អប្សរា​ និង​នគរបាល​ក្នុងស្រុក​កាលពី​ម្សិលមិញ​បាន​បញ្ចប់​ការ​ស៊ើបអង្កេត​រយៈពេល​ ៣​ ថ្ងៃ​លើ​ការ​កាប់​ឈើ​ខុសច្បាប់​នៅ​ទីលាន​ឧទ្យាន​បុរាណ​អង្គរ​ ដោយ​កត់​សម្គាល់ថា​ មាន​បុរស​ម្នាក់​ត្រូវ​បាន​ឃាត់ខ្លួន​ និង​ដោះ​លែង​ បន្ទាប់​ពី​បាន​ចុះ​កិច្ចសន្យា​បញ្ឈប់​ការ ...

ប៉ាវ ស៊ុយ
https://www.khmertimeskh.com/50483726/apsara-authority-closes-illegal-logging-case/

​ក្រសួង​ដឹក​ជញ្ជូន​ចេញ​សេចក្តីជូនដំណឹង​ក្រោយ​ពី​គ្រោះថ្នាក់​ជាមួយ​រថភ្លើង​

​ក្រសួង​ដឹក​ជញ្ជូន​បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ អំពាវនាវ​ឱ្យ​ប្រជាជន​យកចិត្តទុកដាក់​លើ​រថភ្លើង​ ដែល​កំពុង​ចរាចរ​នៅ​លើ​ផ្លូវដែក​ខេត្តពោធិ៍សាត់​ និង​បាត់ដំបង​ បន្ទាប់​ពី​មាន​ឧបទ្ទវហេតុ​ចំនួន​៣​កើតឡើង​នៅ​លើ​ផ្លូវដែក​ ចាប់តាំងពី​ការ​សម្ពោធ​កាលពី​ដើមខែ​នេះ​។​ ​ ...

ប៉ាវ ស៊ុយ
https://www.khmertimeskh.com/50483804/ministry-of-transport-issues-notice-following-train-crashes/

មន្ត្រី​ឧទ្យានុរក្ស​បរិស្ថាន និង​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​រយៈ​ពេល​១១​ខែ​ពី​សហរដ្ឋ​អាមេរិក​

មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បរិស្ថាន ​នឹង​ទទួលបាន​ការបណ្តុះបណ្តាល​រយៈពេល ១១ ខែ​ ពី​អ្នកជំនាញ​របស់​សហរ​ដ្ឋ​អាម​រិ​ក ដើម្បី​បង្កើន​ចំណេះដឹង និង​ជំនាញ​បន្ថែម ​ក្នុងការ​ការពារ​ធន​ធាន​ធម្មជាតិ និង​ទប់​ស្កាត់​បាន​នូវ​បទល្មើស ខណៈ​ដែល​មាន​សេច​ក្តី​រាយការណ៍​ជា​ច្រើន​ថា បទ​ល្មើស​កាប់​ឈើ និង​កាប់​រាន ...

ផាក់ ស៊ាងលី
https://bit.ly/2vL0IKy

លោក​ ហ៊ុន សែន សរសើរ​ចិន​ ខណៈ​មាន​ការ​រិះគន់​ថា ចិន​ចូល​មក​កម្ពុជា​សម្លឹង​រក​តែ​ប្រយោជន៍​ និង​បង្ក​បញ្ហា

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​ត្រូវ​បាន​គេ​មើលឃើញ​ថា កំពុង​ងាក​ទៅ​រក​ប្រទេស​ចិន ខណៈ​ដែល​ស្ថានភាព​នយោបាយ​កំពុង​ត្រូវ​បាន​អន្តរជាតិ​ធ្វើការ​រិះគន់​ក្រោយ​​ពី​រំលាយ​បក្ស​ប្រឆាំង​ដែល​ជា​គូប្រជែង​នយោបាយ​ដ៏ធំ​នោះ​ពី​ម្សិលមិញ​បាន​ថ្លែង​ការពារ​ក្រុមហ៊ុន​វិនិយោគ​ចិន និង​ភ្ញៀវទេសចរ​ចិន ...

បែន សុខហ៊ាន
https://bit.ly/2KfWQom

អ្នកភូមិ​ចង់​បណ្តេញ​ជនបរទេស​ ១ ​គ្រួសារ​ដែល​កំពុង​រស់នៅ​ការពារ​ព្រៃ​អភិរក្ស

គ្រួសារ​បរទេស​មួយ​ដែល​បាន​បង្កើត​គម្រោង​អភិរក្ស និង​តំបន់​អេកូ​ទេសចរណ៍​នៅ​ដែនជម្រក​សត្វព្រៃ​ភ្នំ​ត្នោត​កំពុង​តែ​ត្រូវ​អ្នកភូមិ​នាំ​គ្នា​ផ្តិត​មេដៃ បង្ខំ​ឲ្យ​ចាកចេញ​ដោយសារ​តែ​ទំនាស់​រឿង​ព្រៃឈើ និង​សត្វព្រៃ​នៅ​ក្នុង​តំបន់​អភិរក្ស​ដែល​កំពុង​ប្រឈម​នឹង​ការកាប់​ទន្ទ្រាន​យក​ដី​។ ពលរដ្ឋ ...

ផាក់ ស៊ាងលី
https://bit.ly/2FfgooT

តុលាការ​កោះហៅ​អ្នក​ប្ដឹង​ក្រុមហ៊ុន​ UDG​ រឿង​បំផ្លាញ​ដំណាំ​

សាលាដំបូង​ខេត្តកោះកុង​ កាលពី​ម្សិលមិញ​បាន​កោះហៅ​ពលរដ្ឋ​ជាដើម​បណ្ដឹង​ ១៣​ នាក់​ តំណាង​ ១៣​ គ្រួសារ​ឱ្យ​ចូល​បំភ្លឺ​ទាក់ទង​នឹង​ការ​ចោទ​ក្រុមហ៊ុន​ចិន​ Union​ Development​ Group​ (UDG)​ ថា​បាន​ឈូស​ឆាយ​បំផ្លាញ​ផលដំណាំ​ពួក​គាត់​ជា​ច្រើន​ហិ​កតា​ កាលពី​ថ្ងៃ​ទី​ ១២​ ខែមករា​ ឆ្នាំ ...

សុទ្ធ គឹមសឿន
https://www.phnompenhpost.com/national/koh-kong-dispute-villagers-court-over-razed-crops

រដ្ឋាភិបាល​ចេញ​វីដេអូ​ក្រុម​ប្រឆាំង​​ដោយ​ចាត់ទុក​ជា​ចលនា​នាំ​គ្រោះ

រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​ផ្សាយ​វីដេអូ​ឯកសារ​ដោយ​បាន​ចាត់ទុក​អតីត​បក្ស​ប្រឆាំង និង​ចលនា​នានា​ដែល​រិះគន់​​រដ្ឋាភិបាល​ថា​ជា​ «​ក្រុម​ចលនា​ដែល​​នាំ​គ្រោះថ្នាក់​សម្រាប់​ជាតិ​» ​និង​ប្ដេជ្ញា​ទប់ស្កាត់ និង​បំផ្លាញ​ផែនការ​ «​ទុច្ចរិត​» ​របស់​ពួកគេ​ដោយ​​ចាត់ទុក​ថា ...

បែន សុខហ៊ាន និង Andrew Nachemson
https://bit.ly/2r0taCD

មន្ត្រី​ប្រាប់​ឱ្យ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​គ្រោះ​ធម្មជាតិ​

អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ លោក​ ចាន់​ យុ​ត្ថា​ ពី​ម្សិលមិញ​បាន​ប្រាប់​ ពលរដ្ឋ​រស់នៅ​តំបន់​ភាគ​ពាយព្យ​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​បញ្ហា​អាកាសធាតុ​ ក្រោយ​មាន​ភ្លៀង​ និង​ខ្យល់​កន្ត្រាក់​ក្នុង​ខេត្តកោះកុង​ ដែល​បង្ក​ឱ្យ​លំនៅ​ដ្ឋា​ន​ចំនួន​ ២០​ ខ្នង​ និង​អគារ​អនុ ...

ឃុត សុភចរិយា
https://www.phnompenhpost.com/national/severe-storm-damages-least-20-houses-koh-kong-province

​រដ្ឋាភិបាល​មាន​បំណង​កាត់​បន្ថយ​ករណី​ជំងឺរបេង​

​ក្រសួងសុខាភិបាល​ និង​មជ្ឈមណ្ឌល​ជាតិ​ ​កម្ចាត់​ជំងឺរបេង​ និង​ហង់​សិន​ (CENAT)​ នឹង​ធ្វើការ​ស៊ើបអង្កេត​រក​ករណី​ជំងឺរបេង​នៅ​កន្លែង​ដែល​មនុស្ស​ជា​ច្រើន​រស់នៅ​ និង​ក្នុង​ក្រុម​ដែល​មាន​ហានិភ័យ​ខ្ពស់​ដើម្បី​កាត់​បន្ថយ​អត្រា​ជំងឺ​ និង​ការ​ស្លាប់​ដោយសារ​ជំងឺរបេង​នៅ​ឆ្នាំ​ ២០៣០ ...

មុំ គន្ធា
https://www.khmertimeskh.com/50483343/government-aims-to-reduce-tb-cases/

​លោក​ ហ៊ុន​ សែន​ ជំរុញ​ឱ្យ​ប្រទេស​គ្មាន​ជំងឺគ្រុនចាញ់

​រដ្ឋាភិបាល​បាន​អំពាវនាវ​ដល់​វិទ្យាស្ថាន​ពាក់ព័ន្ធ​ទាំងអស់​ និង​អាជ្ញាធរ​មូលដ្ឋាន​ ក៏​ដូច​ជា​ដៃគូ​អភិវឌ្ឍន៍​អន្តរជាតិ​ ដើម្បី​ជួយ​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ក្លាយជា​ប្រទេស​ដែល​គ្មាន​ជំងឺគ្រុនចាញ់​។​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ចេញ​លិខិត​មួយ​នៅ​ស​ប្តា​ហ៍​នេះ​ ដើម្បី​ប្រារព្ធ​ទិវា ...

មុំ គន្ធា
https://www.khmertimeskh.com/50483342/hun-sen-pushes-for-malaria-free-kingdom-2/

​ដីកា​បង្គាប់​ត្រូវ​បាន​ពន្យារពេល​សម្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​

​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ពន្យារពេល​ការ​ចេញ​ដីកា​បង្គាប់​ឱ្យ​ប្រឆាំង​នឹង​ភ្នំពេញ​ប៉ុស្តិ៍​ ដែល​បាន​បង្គាប់​ឱ្យ​សង​ប្រាក់​ ២៦០.០០០​ ដុល្លារ​ទៅ​អតីត​នាយក​ប្រតិបត្តិ​ លោក​ Chris​ Dawe​ ដែល​បាន​ប្តឹង​កាសែត​នេះ​ពី​បទ​បណ្តេញចេញ​ដោយ​ខុសច្បាប់​។​ ...

ឃី សុវុទ្ធី
https://www.khmertimeskh.com/50483299/injunction-delayed-for-phnom-penh-post/

​ការិយាល័យ​សហគមន៍​អា​រ៉ែ​ង​ត្រូវ​បាន​រុះរើ​

​អាជ្ញាធរ​ឃុំ​ជំ​នប់​នៅ​ខេត្តកោះកុង​បាន​ចាប់ផ្តើម​រុះរើ​ការិយាល័យ​សហគមន៍​អា​រ៉ែ​ង​ ទោះបី​មានការ​អំពាវនាវ​ពី​សហគមន៍​ដើម្បី​រក្សា​វា​ក៏​ដោយ​។​ កាលពី​ថ្ងៃ​ទី​២១​ ខែមីនា​ សមាជិក​ឃុំ​ជំ​នប់​បាន​ណែនាំ​សហគមន៍​អា​រ៉ែ​ង​ឱ្យ​ផ្លាស់​ប្តូរ​ទីតាំង ...

សែន ដាវីត
https://www.khmertimeskh.com/50483296/areng-valley-community-office-dismantled/

ទេព​ វ​ន្នី​ ត្រូវ​គ្រួសារ​ស្នើ​សុំ​ឱ្យ​លើកលែងទោស​ក្នុង​ពិធី​ពិសាខបូជា​

លោកស្រី​ ទេព​ វ​ន្នី​ ជា​សកម្មជន​ដីធ្លី​បឹង​កក់​ កាលពី​ម្សិលមិញ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដាក់​ញត្តិ​ជា​ថ្មី​ម្ដងទៀត​ទៅ​កាន់​ខុទ្ទកាល័យ​លោក​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ក្រសួងយុត្តិធម៌​ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​ស្នើ​ទៅ​ព្រះមហាក្សត្រ​ សុំ​លើកលែង​ និង​ប​ន្ថូ ...

សុទ្ធ គឹមសឿន
https://www.phnompenhpost.com/national/activist-tep-vanny-makes-new-bid-release-cambodia-prison

ដំរី​ដែល​ចូល​ចម្ការ​អ្នក​ភូមិ​បាន​គេច​ទៅ​ភ្នំ​ដងរែក​

ក្រុម​មន្ត្រី​បាន​និយាយ​ថា​ សត្វ​ដំរី​ញី​មួយ​ក្បាល​ដែល​បាន​ចូលលុក​លុយ​ក្នុង​ចម្ការ​អ្នក​ភូមិ​រំដួល​ចាស់​ ឃុំ​អម្ពិល​ ស្រុក​បន្ទាយ​អម្ពិល​ ខេត្តឧត្តរមានជ័យ​ កាលពី​ព្រឹក​ថ្ងៃអាទិត្យ​នោះ​ បាន​គេចខ្លួន​ចូល​ទៅ​ក្នុង​តំបន់​ជួរ​ភ្នំ​ដងរែក​វិញ​ហើយ​ ខណៈ​ដែល​ក្រុម​មន្ត្រី ...

ឃុត សុភចរិយា
https://www.phnompenhpost.com/national/authorities-oddar-meanchey-hunt-wild-elephant

រដ្ឋាភិបាល​ដាក់​ដី​មាត់ទន្លេ​ទៅ​ជា​ឯកជន​របស់​រដ្ឋ​

រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ដាក់​ដី​សាធារណៈ​របស់​រដ្ឋ​ តាម​បណ្តោយ​មាត់ទន្លេ​ក្នុង​ទីក្រុង​ភ្នំពេញ​ទៅ​ជា​ដី​ឯកជន​របស់​រដ្ឋ​ដែល​អាច​បើកផ្លូវ​សម្រាប់​ការ​វិនិយោគ​ ឬ​ការ​ជួល​រយៈពេល​វែង​។​ ផ្ទៃដី​លាតសន្ធឹង​តាម​បណ្តោយ​មាត់ទន្លេ​ប្រវែង​ ៩២​ ៥៣៨​ ម៉ែត្រក្រឡា​ ចាប់ពី​ផ្សារ​រាត្រី ...

ហ៊ គឹមសាយ
https://www.phnompenhpost.com/business/land-capitals-riverfront-opened-investment

​ចំនួន​សត្វ​ផ្សោត​បាន​កើនឡើង​

​មូលនិធិ​សត្វព្រៃ​ពិភពលោក​បាន​និយាយ​ថា​ ចំនួន​សត្វ​ផ្សោត​បាន​កើនឡើង​ ១០​ ភាគរយ​នៅ​ឆ្នាំ​ ២០១៧​ បើ​ប្រៀបធៀប​ទៅ​នឹង​ទិន្នន័យ​ដែល​ទទួល​បាន​ក្នុង​ឆ្នាំ​ ២០១៥​ ប៉ុន្តែ​អ្នកតស៊ូ​មតិ​សម្រាប់​សត្វ​នៅ​តែ​មានការ​ព្រួយបារម្ភ​អំពី​ការ​គំរាមកំហែង​ដែល​បន្ត​ទៅ​ក្នុង​ជម្រក ...

ប៉ិច សុធារី
https://www.khmertimeskh.com/50480023/irrawaddy-dolphin-numbers-rise-2/

​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​បញ្ចប់​ជម្លោះដីធ្លី​

​កាលពី​ម្សិលមិញ​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​បញ្ជា​ឱ្យ​រដ្ឋមន្ត្រីក្រសួង​គ្រប់គ្រង​ដែនដី​ពិនិត្យ​ និង​គ្រប់គ្រង​ដី​ជាង​ ៥៨០​ ប្លង់​ សម្រាប់​ប្រជាពលរដ្ឋ​ឱ្យ​បាន​ត្រឹមត្រូវ​ ដើម្បី​បញ្ចប់​ជម្លោះដីធ្លី​នៅ​កោះរុង​ ខេត្ត​ព្រះ​សីហ​នុ​។​ ...

ប៉ិច សុធារី
https://www.khmertimeskh.com/50480079/pm-orders-minister-to-end-land-dispute/

​ការ​ពិភាក្សា​បន្ត​លើ​ច្បាប់​ស្តី​ពី​ប្រេងកាត​

​ជាមួយនឹង​តំណក់​ប្រេង​ឆៅ​ដំបូង​ពី​តំបន់​ប្រេង​អប្សរា​ដែល​គេ​រំពឹង​នៅ​ឆ្នាំ​ក្រោយ​ មន្ត្រី​បាន​ជួប​ប្រជុំ​គ្នា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ពិភាក្សា​អំពី​ច្បាប់​ដែល​ត្រូវ​បាន​រំពឹង​ទុក​យ៉ាងច្រើន​ស្តី​ពី​ប្រេង​។​ អ្នកតំណាង​មក​ពី​ក្រសួង​រ៉ែ​ និង​ថាមពល ...

ជា វណ្ណៈ
https://www.khmertimeskh.com/50479974/discussion-on-petroleum-law-resumes/

​ជំនួយ​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​ដល់​កម្ពុជា​មាន​ចំនួន​ ២,៩​ ពាន់​លាន​ដុ​លា្ល​រ​

​ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB)​ បាន​ប្តេជ្ញា​ផ្តល់​ប្រាក់​កម្ចី​ ជំនួយ​ឥត​សំណង​ និង​ជំនួយ​បច្ចេកទេស​ដល់​ប្រទេស​កម្ពុជា​ចំនួន​ជាង​ ២,៨​ ពាន់​លាន​ដុល្លារ​តាំងពី​ឆ្នាំ​ ១៩៦៦​ ដែល​ធ្វើ​ឱ្យ​ធនាគារ​ក្លាយជា​ដៃគូ​ពហុភាគី​ធំ​ជាងគេ​របស់​ប្រទេស​។​ ធនាគារអភិវឌ្ឍន៍អាស៊ី​បាន​ចេញ​របាយការណ៍​មួយ​កាលពី​ម្សិលមិញ ...

ស៊ុំ ម៉ាណេត
https://www.khmertimeskh.com/50479970/adbs-assistance-to-cambodia-nears-2-9-bln/

នាយក​រដ្ឋមន្ត្រី​បញ្ជា​ឱ្យ​ដកហូត​កោះ​ ៣០​ មក​វិញ​ និង​ឱ្យ​ពិនិត្យ​អ្នក​នៅ​ពីក្រោយ​ការ​ទន្ទ្រាន​យក​ដី​

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​បញ្ជា​ឱ្យ​ដកហូត​កោះ​ដែល​មិន​បាន​អភិវឌ្ឍ​ប្រមាណ​ ៣០​ មក​វិញ​ ខណៈ​អត្តសញ្ញាណ​របស់​ម្ចាស់​ក្បាលដី​ចំនួន​ ៥៨៤​ ដែល​មាន​ទាំង​មន្ត្រី​មាន​អំណាច​ កំពុង​ត្រូវ​បាន​ពិនិត្យ​រឿង​នៅ​ពីក្រោយ​ខ្នង​ការ​កាប់​ទន្ទ្រាន​យក​ដី​ដ៏ ...

ផាក់ ស៊ាងលី
https://bit.ly/2HlWa2K

ព្រះមហាក្សត្រ​អំពាវនាវ​ឱ្យ​ធានា​ការពារ​យុត្តិធម៌​ និង​គោរព​សិទ្ធិ​មនុស្ស​

ក្រោយ​ពី​ឈ្នះ​អាសនៈ​ទាំង​ ៥៨​ ដោយ​មិន​មាន​អតីត​បក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​គូប្រកួត​ដ៏​ស័ក្តិសម​នឹង​គ្នា​ សម្រាប់​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា​ ពី​ខែកុម្ភៈ​ គណបក្សកាន់អំណាច​ដែល​ទទួល​ជ័យជម្នះ​បាន​បន្ត​គ្រប់គ្រង​ស្ថាប័ន​នីតិប្បញ្ញតិ​ជា​ថ្មី​ ដោយ​បើក​សម័យប្រជុំ​លើក​ដំបូង​ នីតិកាល​ទី ...

បែន សុខហ៊ាន និង Erin Handley
https://www.phnompenhpost.com/national/king-norodom-sihamoni-welcomes-new-senate-urges-respect-human-rights

តំបន់គ្រប់គ្រងជលផលសមុទ្រ​ថ្មី​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ខេត្ត​កែប​

ក្រុម​មន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា​ តំបន់គ្រប់គ្រងជលផលសមុទ្រ​ថ្មី​មួយទៀត​ត្រូវ​បាន​បង្កើត​ឡើង​នៅ​តាម​បណ្តោយ​ឆ្នេរសមុទ្រ​នៃ​ខេត្ត​កែប​ ដើម្បី​ការពារ​ជីវចម្រុះ​ និង​ទប់ស្កាត់​ការ​នេសាទ​ខុសច្បាប់​។​ សេចក្តី​បង្គាប់​របស់​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ បាន​បង្កើត​ជា​ផ្លូវការ​នូវ​តំបន់​គ្រប់គ្រង ...

Yesenia Amaro
https://www.phnompenhpost.com/national/new-marine-protected-area-designated-kep

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

gLruh
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!