ការនាំចេញ​អង្ករ​ក្នុង​ខែមករា​បាន​ធ្លាក់ចុះ​ជាង​ ១៥ ​ភាគរយ

ការនាំចេញ​អង្ករ​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​មាន​ចំនួន ៥០ ៤៥០ តោន​ ធ្លាក់ចុះ ១៥,៣៩ ​ភាគរយ ​ដែល​មាន​តម្លៃ ៣៩ ​លាន​ដុល្លារ​ នៅក្នុង​ខែមករា ឆ្នាំ​ ២០២០ ធៀប​នឹង​ខែមករា ឆ្នាំ​ ២០១៩​។ នេះ​បើតាម​អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​។ លោក លន់ យ៉េង អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) បាន​ប្រាប់ ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃអាទិត្យ​ថា ការនាំចេញ​អង្ករ​កម្ពុជា​ទៅកាន់​សហភាព​អឺរ៉ុប​បាន​ធ្លាក់ចុះ ២២ ភាគរយ ឬ​ស្មើនឹង ៥ ២៦៩ តោន ចាប់តាំងពី​សហភាព​អឺរ៉ុប​បាន​ដាក់​ចេញ​របាំង​ពន្ធគយ​កាលពី​ឆ្នាំមុន​មក ខណៈ​ការនាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​ប្រទេស​ ចិន​ ក៏​បាន​បង្ហាញ​ពី​ការធ្លាក់ចុះ ២០ ភាគរយ ឬ​ស្មើនឹង ៣ ៦៦៤ ​តោន​ផងដែរ​។ …

ធូ វិរៈ
https://bit.ly/2up9NJr