ព័ត៌មាន​

ក្រុម​កម្មករ​ចោទ​ក្រុមហ៊ុន ​ពី​រឿង​មិន​បើក​ប្រាក់​ឈ្នួល

កម្មករ​សំណង់​ប្រមាណ​ជាង​ ៣០ ​នាក់​ដែល​កំពុង​សាងសង់​អគារ​ក្នុង​ក្រុមហ៊ុន «​វិញ ហួរ​» អភិវឌ្ឍន៍​លើ​ដំណាំ​អំពៅ​បាន​ចោទ​ក្រុមហ៊ុន​កាលពី​ម្សិលមិញ​ថា មិន​ព្រម​បើក​ប្រាក់​ឈ្នួល​សរុប​ជាង​ ៧ ​ពាន់​ដុល្លារ​ឲ្យ​ពួកគេ ប៉ុន្ដែ​លោក​ឧកញ៉ា​ម្ចាស់​ក្រុមហ៊ុន​នេះ​ថា បាន​ប្រគល់​ឲ្យ​អ្នក​ម៉ៅការ​រួច ...

សុទ្ធ គឹមសឿន
https://bit.ly/2MGnI5y

លោក ហ៊ុន សែន បញ្ជា​ឲ្យ​បន្ថែម​រថយន្តក្រុងនិង​ពង្រីក​សេវាកម្មនេះ

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅថ្ងៃ​ទី២៩​ខែ​សីហា​នេះ​ បាន​បញ្ជា​ឲ្យ​អាជ្ញា​ធរ​ក្រុង​ភ្នំពេញ​បន្ថែម​និង​ពង្រីក​សេវា​រថ​យ​ន្ត​ក្រុង​ដើម្បី​បង្ក​កា​រងាយ​ស្រួល​ដល់​ពលរដ្ឋ​និង​ជា​ការ​ឆ្លើយ​តប​នឹង​ក្រុម​ហ៊ុន​ឯក​ជន​ដែល​ចេះតែ​​ដំឡើង​ថ្លៃជា ...

សុទ្ធ គឹមសឿន
https://bit.ly/2wx3yQN

តំបន់​ព្រៃ​ការ​ពារ​ នៅ​សំឡូត​ កើត​មាន​ករណី​ទន្ទ្រាន ​យក​ដី​ជា​កម្ម​សិទ្ធិ

ដីព្រៃ​នៅ​ក្នុង​តំបន់​ការ​ពារ​ធន​ធាន​ធម្ម​ជាតិ​ប្រើ​ប្រាស់​ច្រើន​យ៉ាង​សំឡូត​ត្រូវ​បាន​គេ​រាយ​ការណ៍​ថា​មាន​ការ​លួច​ឈូសឆា​យនិង​កាប់​ទន្ទ្រាន​យក​ដី​ជាកម្មសិទ្ធិ​ពី​ក្រុម​ឈ្មួញ​ខិល​ខូច​និង​មន្ត្រី​មាន​ឥទ្ធិ​ពល​មួយ​ចំនួន​​ ប៉ុន្តែ ...

ឃុត សុភចរិយា
https://bit.ly/2wEW26v

រថភ្លើង​នាំ​ចូល​ពី​ម៉ិកស៊ិក​​ នឹង​មក​ដល់​កម្ពុជា​ នៅ​ខែ​តុលា

មន្ដ្រី​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ផ្លូវដែក Royal Railways បាន​ឲ្យ​ដឹងថា រថភ្លើង​ថ្មី​ ៣ ​គ្រឿង​ដែល​ក្រុមហ៊ុន​បាន​បញ្ជា​ទិញ​ពី​ប្រទេស​ម៉ិកស៊ិក​សម្រាប់​ប្រតិបត្តិការ​សេវា​រថភ្លើង​ព្រលាន​យន្តហោះ​នឹង​មក​ដល់​ប្រទេស​កម្ពុជា រហូត​ដល់​ខែ​តុលា​ឆ្នាំ​នេះ​។ ក្រុមហ៊ុន​គ្រោង​នឹង​នាំ​ចូល​រថភ្លើង​ថ្មី​នេះ​មក​ដល់​កម្ពុជា ...

ហ៊ គីមសាយ
https://bit.ly/2MzNSqC

ផ្ទៃដី​ព្រៃ​លិច​ទឹក​ប្រមាណ​ ១២ ​ហិកតា​ត្រូវ​បាន​កាប់​ទន្ទ្រាន

មន្ទីរ​បរិស្ថាន​ខេត្ត​កោះកុង​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ផ្ទៃដី​ព្រៃ​លិច​ទឹក​ប្រមាណ​ជា​ ១២ ​ហិកតា​សន្ធឹង​នៅ​តាម​តំបន់​មាត់សមុទ្រ​ពី​មាត់​ព្រែក​អណ្ដូងទឹក​រហូត​ដល់​ឃុំ​អណ្ដូងទឹក និង​ឃុំ​ថ្មស​នៃ​ស្រុក​បទុមសាគរ​កំពុង​រង​ការគំរាម​កំហែង​ដោយសារ​ជន​មិន​ស្គាល់មុខ​កាប់​ទន្ទ្រាន ...

វ៉ន ដារ៉ា
https://bit.ly/2wqcUyl

ក្រសួង​បើក​ការប្រជុំ​បន្ទាន់​ដើម្បី​ដោះស្រាយ និង​ទប់ទល់​គ្រោះធម្មជាតិ​ ខណៈ​បង្ក​ផលប៉ះពាល់​ខេត្ត​ជាង​ ២០ និង​បណ្តាល​ឲ្យ​ ៣០ ​នាក់​ស្លាប់

ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​កាលពី​ថ្ងៃទី​ ២៧ ខែ​សីហា បាន​បើក​កិច្ចប្រជុំ​ផ្ទៃក្នុង​បន្ទាន់​ដោយ​ផ្ដោត​លើ​ការដោះស្រាយ និង​ទប់ទល់​ជាមួយ​គ្រោះមហន្ដរាយ ទឹកជំនន់ និង​គ្រោះរាំងស្ងួត​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​នេះ ខណៈ​ជំនន់​ទឹកភ្លៀង និង​ជំនន់​ទន្លេមេគង្គ បង្ក​ផលប៉ះពាល់​ដល់​ខេត្ដ​ចំនួន​ជាង​ ១០ ឯ​គ្រោះ​រាំងស្ងួត​ប៉ះពាល់​ ៨ ​ខេត្ដ និង​បណ្ដាល​ឲ្យ​មនុស្ស​ ៣០ ​នាក់​ស្លាប់ ...

វ៉ន ដារ៉ា
https://bit.ly/2wvPy9B

បុរស​អូស្ត្រាលី ​ត្រូវ​បាន​ចៅក្រម​សួរ​រឿង​ពាក់ព័ន្ធ​អតីត​បក្ស​ប្រឆាំង

ផលិតករ​ភាពយន្ត​ជនជាតិ​អូស្ត្រាលី​លោក James Ricketson ត្រូវ​បាន​សួរ​អំពី​ការជាប់​ពាក់ព័ន្ធ​នឹង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក សម រង្ស៊ី ដែល​ជា​ថ្ងៃទី​ ៦ នៃ​សវនាការ​ពី​បទ​ចារកម្ម​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ ប៉ុន្តែ​បាន​បដិសេធ​ថា​មិន​បាន​ជាប់​ពាក់ព័ន្ធ​គណបក្ស​នេះ​ទេ បើទោះ​ជា​ចៅក្រម​លើក​ឡើង​អំពី ...

នៀម ឆេង
https://bit.ly/2wkz5pC

បុគ្គលិក​ដោះ​មីន​នឹង​ទទួល​បាន​វគ្គ​បណ្ដុះបណ្ដាល​នៅ​ប្រទេស​ចិន​

​អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កម្ចាត់​មីន​ នឹង​បញ្ជូន​បុគ្គលិក​ដោះ​មីន​ចំនួន​ ៤០​ នាក់​ទៅ​ប្រទេស​ចិន​ ដើម្បី​ទទួល​ការ​បណ្តុះបណ្តាល​នៅ​ខែ​ក្រោយ​ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ប្តេជ្ញា​ចិត្ត​របស់​ប្រទេស​ចិន​ ក្នុង​ការ​គាំទ្រ​ដល់​ការ​បោសសម្អាត​មីន​។​ ...

ប៉ាវ ស៊ុយ
https://www.khmertimeskh.com/50527762/deminers-to-get-training-in-china/

កម្មវិធី​ដើម្បី​ប​ឈ្ឈប់​ការ​បរិភោគ​សាច់សត្វ​ព្រៃ​

ខណៈ​ដែល​ទិវា​យល់​ដឹង​ពី​សត្វ​ត្មាត​អន្តរជាតិ​នឹង​ឈាន​ចូល​មក​ដល់​ក្នុង​ពេល​ឆាប់ៗ​នេះ​ អ្នក​អភិរក្ស​នានា​បាន​អំពាវនាវ​ឱ្យ​រួម​គ្នា​ ប​ឈ្ឈប់​ការ​បរិភោគ​សាច់សត្វ​ព្រៃ​ និង​មិន​ប្រើប្រាស់​ថ្នាំ​បំពុល​សត្វព្រៃ​។​ នី​ ណៃ​គី​ អ្នកសម្របសម្រួល​អង្គការ​ជីវិត ...

ប៉ិច សុធារី
https://www.khmertimeskh.com/50527300/event-to-counter-bushmeat-consumption/

ការ​កាប់​ឆ្ការ​តាម​ឆ្នេរ​កោះកុង​បង្ក​ការ​ព្រួយបារម្ភ​

ការ​ព្រួយបារម្ភ​ត្រូវ​បាន​លើក​ឡើង​លើ​ការ​ឈូស​ឆាយ​ព្រៃកោងកាង​ នៅ​តាម​បណ្តោយ​ឆ្នេរ​បាក់​ខ្ល​ង​ ស្ថិត​ក្នុងស្រុក​មណ្ឌល​សីមា​ ខេត្តកោះកុង​ ខណៈ​តម្លៃ​ដី​នៅ​ក្នុង​តំបន់​នោះ​បាន​កើនឡើង​។​ លោក​ អ៊ី​វ​ កុសល​ មេឃុំ​បាក់​ខ្ល​ង​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ...

វ៉ន ដារ៉ា
https://www.phnompenhpost.com/national/clearing-along-koh-kong-beach-raises-eyebrows

អាជ្ញាធរ​ខេត្ត​កំពត ​ព្រម​យក​តំបន់​ភ្នំចំនួន ​៤ ​ជា​តំបន់​ការ​ពារ​ធន​ធាន​ធម្ម​ជាតិ​

រដ្ឋបាល​​សាលា​ខេត្ត​កំពត​ បាន​ឯកភាព​ទៅលើ​គម្រោង​របស់​មន្ទីរ​បរិស្ថាន​ខេត្ត​ ដែល​ស្នើ​សុំដាក់​តំបន់​ភ្នំ​ចំនួន ៤ ដែល​ជា​តំបន់​វប្បធម៌​ប្រវត្តិ​សាស្ត្រ ដ៏សម្បូរ​បែប​​នូវធន​ធាន​ធម្មជាតិ និង ជីវចម្រុះ ឲ្យ​ទៅ​ជា​តំបន់​ការពារ​ធន​ធាន​ធម្មជាតិ ដើម្បី​ជា​ប្រយោជន៍​សម្រាប់​សង្គម និង ប​រិស្ថាន ទៅ​​ថ្ងៃ​អនា​គត។ នេះ ...

ឃុត សុភចរិយា
https://bit.ly/2MXUSgi

បក្ស​នយោបាយ​ ២ ​​ទៀត​បង្ហាញ​ជំហរ​គាំទ្រ​ និង​ចូលរួម​ក្នុង​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្ដល់យោបល់ តែ​មិន​ទាន់​សម្រេច​ផ្លូវការ

មេដឹកនាំ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​គណបក្ស​មាតុភូមិ​យើង​បាន​អះអាង​កាលពី​ម្សិលមិញ​ដោយ​បាន​បង្ហាញ​ជំហរ​គាំទ្រ​ និង​ចូលរួម​ក្នុង​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្ដល់យោបល់ តែ​នៅ​មិន​ទាន់​ទទួល​បាន​ការអនុម័ត​ពី​មន្ត្រី​នៅក្នុង​គណបក្ស​របស់​ក្រុម​ខ្លួន​នៅ​ឡើយ​ទេ​។ ...

បែន សុខហ៊ាន
https://bit.ly/2Np8NJj

សវនាការ​មន្ត្រី អាដហុក និង​មន្ត្រី​ គ.ជ.ប ​ត្រូវ​បាន​ពន្យារពេល

សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​លើក​ពេល​ជំនុំជម្រះ​មន្ត្រី​អាដហុក​ ៤ ​រូប និង​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ.ជ.ប​) ១ ​រូប​ពាក់ព័ន្ធ​បទ​ចោទ​សូកប៉ាន់​សាក្សី​ និង​សមគំនិត ករណី​ស្រី​កំណាន់​លោក​ កឹម សុខា ដោយសារ​គ្មាន​ដីកា​កោះ​គ្រប់​គ្នា និង​ខ្វះ​សាក្សី ខណៈ​មេធាវី និង​មន្ត្រី​អាដហុក​ទាមទារ​ឲ្យ​មាន ...

គឹម សារុំ
https://bit.ly/2wgOjMw

ក្មេង​ឃ្វាលគោ​ម្នាក់​ស្លាប់ ឯ​ ៣ ​នាក់​របួស​ធ្ងន់​ដោយសារ​ផ្ទុះ​គ្រាប់

ក្មេង​ឃ្វាលគោ​ម្នាក់​​បាន​ស្លាប់ និង​ ៣ ​នាក់​ផ្សេង​ទៀត​​បាន​រងរបួស​ធ្ងន់ ដោយសារ​ការផ្ទុះ​គ្រាប់​ប្រភេទ M79 មួយ​គ្រាប់ បន្ទាប់ពី​ពួកគេ​រើស​បាន​​ហើយ​យក​មក​ដំ​លេង​កាលពី​ថ្ងៃទី​ ២៦ ខែ​សីហា​នៅ​ភូមិ​​ក្អែកពង ឃុំ​តាំងស្យា ស្រុក​ភ្នំស្រួច​។ នេះ​បើ​តាម​លោក សួន ចាន់ អធិការរង​នគរបាល​ស្រុក​ភ្នំស្រួច កាលពី​ម្សិលមិញ ...

សុទ្ធ គឹមសឿន
https://bit.ly/2wtZCQD

ព្រះមហាក្សត្រ​​ ត្រាស់បង្គាប់​លើកលែង​ទោស​ អតីត​​សមាជិក​អតីត​បក្ស​ប្រឆាំង​ ១៤ ​នាក់​កាលពី​យប់មិញ

ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី កាលពី​យប់​មិញ​បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​ឲ្យ​លើកលែង​ទោស​អតីត​សមាជិក​អតីត​បក្ស​សង្គ្រោះជាតិ ១៤ នាក់​រួមទាំង​លោក មាជ សុវណ្ណារ៉ា ផងដែរ ក្រោយ​មាន​សំណើ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។​ ​សមាជិក​បក្សប្រឆាំង​ទាំង​នោះ ត្រូវ​បាន​ដោះលែង​កាល​ពី​យប់​មិ្សលមិញ។ ...

សុទ្ធ គឹមសឿន
https://bit.ly/2wktPT4

ប្រតិបត្តិករ​កម្ចី​ នឹង​ដោះស្រាយ​បញ្ហា​តាម​ករណី ​សម្រាប់​អ្នក​រងគ្រោះ​ ដោយ​ទឹកជំនន់

អ្នក​តំណាង​មកពី​វិស័យ​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ប្រតិបត្តិករ​ក្នុង​ឧស្សាហកម្ម​នេះ​កំពុង​ឃ្លាំមើល​យ៉ាង​ដិត​ដល់​លើ​ទំហំ​នៃ​ផលប៉ះពាល់​ដោយសារ​ទឹកជំនន់​ទន្លេមេគង្គ​នៅ​រដូវ​នេះ​ដោយ​ថ្លែង​ថា ពួកគេ​មាន​បំណង​ផ្ដល់​ដំណោះស្រាយ​សមស្រប ដើម្បី​កាត់បន្ថយ​បន្ទុក​របស់​ជនរងគ្រោះ​។ ...

ហ៊ គីមសាយ
https://bit.ly/2BPgNCb

​គ្រោះ​រាំង​ស្ងួត​ជម្រុញ​ឱ្យ​មាន​វិធានការ​ទប់ស្កាត់​

​កាលពី​ថ្ងៃ​សៅរ៍​ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ បាន​ណែនាំ​ដល់​អាជ្ញាធរ​ខេត្ត​ ឱ្យ​ស្វែងរក​ដំណោះស្រាយ​ផ្សេងៗ​ ដើម្បី​ដោះស្រាយ​បញ្ហា​រាំង​ស្ងួត​ នៅ​ក្នុង​ខេត្ដបន្ទាយមានជ័យ​។​ លោក​ វេ​ង​ សា​ខុន​ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បាន​មាន​ប្រសាសន៍​ ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ នៅ​ឯ​ស្រុក​ភ្នំស្រួច​ថា ...

សែន ដាវីត
https://www.khmertimeskh.com/50526757/dry-spell-prompts-pumping-measures/

បង្ក្រាប​ការ​នេសាទ​ខុសច្បាប់​ក្នុង​បឹង​ជំ​រុក​

នគរបាល​ខេត្ត​បាន​និយាយ​ថា​ មន្ត្រី​រដ្ឋបាល​ជលផល​ និង​អាជ្ញាធរ​មូលដ្ឋាន​ កាលពី​ថ្ងៃ​សៅរ៍​បាន​បង្ក្រាប​ការ​នេសាទ​ត្រី​ នៅ​បឹង​ជំ​រុក​ ខេត្ដកំពង់ចាម​ ហើយ​រឹបអូស​បាន​ មង​នេសាទ​ត្រី​ បង្គោល​ឈើ​ និង​ប្រភេទ​ត្រី​ផ្សេងៗ​។​ ...

Or Sreypich
https://www.khmertimeskh.com/50526758/illegal-fishing-crackdown-on-chomrouk-lake/

ក្រសួង​គ្រោង​នឹង​គាំទ្រ​ដល់​សុខុមាលភាព​របស់​អ្នក​ថ្មើរជើង​

ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​បាន​ប្រកាស​ពី​គម្រោង​សាងសង់​ជា​បន្តបន្ទាប់​ កាលពី​ស​ប្តា​ហ៍​មុន​ ដើម្បី​បង្កើន​កន្លែង​សុវត្ថិភាព​ សម្រាប់​អ្នក​ថ្មើរជើង​ រួម​មាន​ផ្លូវ​ថ្មើរជើង​ថ្មី​ និង​គន្លងផ្លូវ​ទោចក្រយាន នៅ​ទីក្រុង​ភ្នំពេញ​ និង​តាម​បណ្ដា​ខេត្ដ​ក្រុង​។ ...

ប៉ិច សុធារី
https://www.khmertimeskh.com/50526760/ministry-plans-to-support-pedestrian-welfare/

មន្ទីរ​បរិស្ថាន ​ផ្សព្វ​ផ្សាយ​ការ​យល់​ដឹង​ពី​អត្ថ​ប្រ​យោជន៍​សត្វ​ព្រៃ​ និង ​ប្រព័ន្ធ​អេកូ​ឡូ​ស៊ី

មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌល​គិរី បាន​បើក​យុទ្ធ​នា​ការចុះ​អប់រំ​ផ្សព្វ​ផ្សាយ​ដល់​ប្រជា​សហ​គមន៍​ជន​ភាគ​តិច​ព្នង​ គ្រឹ​ង ​និង​ទំ​ពួន ​ដែល​រស់​នៅ​ជិតតំបន់​ដែន​អភិរក្ស​សត្វព្រៃ​ក្នុង​ខេត្ត​នេះ​ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​អត្ថ​ប្រយោ​ជន៍ ...

ឃុត សុភចរិយា និង សុទ្ធ គឹមសឿន
https://bit.ly/2BNFIGk

ពលរដ្ឋ​ ១០០ ​នាក់​​តវ៉ា​ការ​វាស់ដី​លើ​​ផ្ទៃទឹក​នៅ​ស្រុក​ស្អាង

ប្រជាពលរដ្ឋ​ប្រមាណ​ជាង ១០០ ​នាក់​កាលពី​ម្សិលមិញ​បាន​តវ៉ា​ទៅ​អាជ្ញាធរ​ស្រុក​ស្អាង​ឲ្យ​ផ្អាក​សកម្មភាព​វាស់ដី​លើ​ផ្ទៃ​ទឹក​ដោយ​ពួកគេ​អះអាង​ថា អាជ្ញាធរ​កំពុង​វាស់​ប៉ះពាល់​ដីធ្លី​របស់​ពួកគេ​។ នេះ​បើ​តាម​លោក ញឹម វណ្ណឌិន អភិបាលស្រុក​ស្អាង​។ ...

សុទ្ធ គឹមសឿន
https://bit.ly/2MzK9tg

UNDP ​ចុះ​កិច្ចព្រមព្រៀង​លើក​កម្ពស់​ដំឡូងមី

ក្រុមហ៊ុន Green Leader Holding Group មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង និង UNDP បាន​ចុះ​កិច្ចព្រមព្រៀង​មូលនិធិ​រួម ដើម្បី​អនុវត្ត​គម្រោង​រួមគ្នា​ក្នុង​តម្លៃ ៨០០-០០០ ដុល្លារ លើ​ការ​ពន្លឿន​អភិវឌ្ឍន៍​ទីផ្សារ​ដំឡូងមី​ប្រកប​ដោយ​និរន្តរភាព​។ កិច្ចព្រមព្រៀង​គម្រោង​រយៈពេល​ ៣ ​ឆ្នាំ និង​ ៥ ​ខែ​ដែល​ត្រូវ​បាន​ចុះហត្ថលេខា​ពី​ម្សិលមិញ​ត្រូវ​បាន​ធ្វើ​ជា​សាក្សី ដោយ​លោក ប៉ាន សូរស័កិ្ដ រដ្ឋមន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​។ តាមរយៈ ...

ចេង សុខហ័ង
https://bit.ly/2P2eHAr

នាយករដ្ឋមន្ត្រី​ស្នើ​ឲ្យ​បន្ធូរបន្ថយ​បន្ទុក​​ដល់​កសិករ​ដែល​រងគ្រោះ​ទឹកជំនន់

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ម្សិលមិញ​បាន​ស្នើឲ្យ​ថ្នាក់ដឹកនាំ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ធ្វើការ​ជាមួយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ដើម្បី​រក​វិធី​បន្ធូរបន្ថយ​បន្ទុក​បំណុល​របស់​ប្រជាពលរដ្ឋ ដែល​កំពុង​ជួប​គ្រោះ​ទឹកជំនន់​។ ...

ហ៊ឹន ពិសី
https://bit.ly/2wuSjbB

អ្នក​ក្រចេះ​ជាង ៣០០ នាក់​មក​ភ្នំពេញ​តវ៉ា​ឱ្យ​ពន្លឿន​ដំណោះស្រាយ​ដី

អ្នកភូមិ​មាន​ជម្លោះ​ដីធ្លី​​ជាង ៣០០ នាក់​មកពី​ស្រុក​ស្នួល ខេត្ត​ក្រចេះ​ តំណាង​ឱ្យ​ជាង​ ១៦០០ គ្រួសារ​បាន​នាំ​គ្នា​ឡើង​មក​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​ដើម្បី​ជំរុញ​ឲ្យ​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់ និង​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​ពន្លឿន​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​មេមត់ ប៉ុន្ដែ​មន្ត្រី​ប្រាប់​ឲ្យ ...

សុទ្ធ គឹមសឿន
https://bit.ly/2o7nYfm

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

SvBkw
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!