ព័ត៌មាន
ជំនន់ទឹកភ្លៀងជន់លិចផ្ទះពលរដ្ឋជាង ១៣០០ ខ្នង
លំនៅឋានប្រជាពលរដ្ឋជាង ១៣០០ ខ្នងក្នុងស្រុក ក្រុង ចំនួន ៣ នៅខេត្តបន្ទាយមានជ័យបានរងការជន់លិចដោយសារជំនន់ទឹកភ្លៀង និងទឹកដែលហូរធ្លាក់ពីតំបន់អូរព្រំដែនថៃ ប៉ុន្តែពុំបានបណ្តាលឲ្យពលរដ្ឋណាម្នាក់ទទួលរងគ្រោះថ្នាក់ដល់ជីវិតនោះទេ។ ...
ឃុត សុភចរិយា
http://bit.ly/2fMFgdD
មនុស្ស ១ ម៉ឺន ៣ ពាន់នាក់ត្រូវបានចាប់ខ្លួនពីការបង្ក្រាបគ្រឿងញៀន
មនុស្សជាង ១ ម៉ឺន ៣ ពាន់នាក់ត្រូវបានចាប់ខ្លួននៅក្នុងការបង្ក្រាបគ្រឿងញៀន ៩ ខែឆ្នាំនេះនៅក្នុងប្រទេសកម្ពុជា ខណៈដែលអ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិរ៉ូណា ស្មីត បានរាយការណ៍ទៅ អ.ស.ប កាលពីសប្តាហ៍មុនថាការយកអ្នកប្រើប្រាស់គ្រឿងញៀនទៅដាក់នៅមណ្ឌលអប់រំ ...
នៀម ឆេង និង Leonie Kijewski
http://bit.ly/2xjhImI
ឧកញ៉ាប្ដឹងមេទាហានជើងទឹករំលោភយកដី
យោងតាមអាជ្ញាធរខេត្តព្រះស៊ីហនុបានឲ្យដឹងថាអាជ្ញាធរខេត្តបានធ្វើការស៊ើបអង្កេតលើពាក្យបណ្តឹងរបស់ឧកញ៉ា តែ តាំងប៉ ដែលបានប្តឹងមេបញ្ជាការមូលដ្ឋានកងទ័ពជើងទឹករាមឈ្មោះ អ៊ុក សីហា និងឈ្មោះ អឿ សារឿន ពីបទរំលោភយកទ្រព្យជាអចលនវត្ថុ។ ...
ម៉ិច ដារ៉ា
http://bit.ly/2hPqCGy
CNRP កំពុងប្រឈមនឹងបក្សពីរប្តឹងសុំរំលាយចោល
ប្រធានគណបក្សយុវជនកម្ពុជាបានដាក់ពាក្យបណ្តឹងទៅក្រសួងមហាផ្ទៃពីម្សិលមិញដោយសុំឲ្យពិនិត្យលើនីតិវិធីឈានទៅរំលាយគណបក្សសង្គ្រោះជាតិ ខណៈដែលគណបក្សហ៊្វុនស៊ិនប៉ិច គ្រោងនឹងដាក់ពាក្យប្ដឹងដូចគ្នា ក្រោយពីលោក កឹម សុខា ប្រធានគណបក្សប្រឆាំងនេះត្រូវចោទថាបានប្រព្រឹត្ត ...
សុទ្ធ គឹមសឿន
http://bit.ly/2yJPSBj
លោក ហ៊ុន សែន អំពាវនាវឲ្យខ្មែរនៅអាមេរិក បង្កើនការប្រុងប្រយ័ត្ន
ជាមួយនឹងការអំពាវនាវដល់ពលរដ្ឋខ្មែរដែលកំពុងរស់នៅសហរដ្ឋអាមេរិកឲ្យបង្កើនការប្រុងប្រយ័ត្ន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ហាក់ដូចជាចំអកឲ្យឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាផងដែរ បន្ទាប់ពីព្រឹត្តិការណ៍បាញ់ប្រហារដ៏អាក្រក់នៅអាមេរិកដែលបានកើតឡើងកាលពីថ្ងៃអាទិត្យ ហើយបានបណ្ដាលឲ្យមនុស្សជិត ៦០ នាក់ ...
បែន សុខហ៊ាន
http://bit.ly/2xV79bj
GMAC ស្នើឲ្យរដ្ឋាភិបាលបន្ធូរពន្ធ និងរដ្ឋបាល
តំណាងវិនិយោគិនក្នុងឧស្សាហកម្មកាត់ដេរកម្ពុជាកាលពីម្សិលមិញ បានស្នើឲ្យរដ្ឋាភិបាលជួយសម្រួល បន្ទាបថ្លៃរដ្ឋបាល និងពន្ធដារមួយចំនួនដើម្បីប៉ះប៉ូវលើការចំណាយកាន់តែខ្ពស់ដែលពួកគេត្រូវប្រឈមទល់នឹងការបង្កើនប្រាក់ឈ្នួលអប្បបរមា និងថ្លៃរបបសន្តិសុខសង្គមដល់កម្មករ។ ...
ហ៊ គីមសាយ
http://bit.ly/2xWGTNU
បរទេស ៧ ម៉ឺននាក់មានឯកសារមិនប្រក្រតីត្រូវដកហូត
ក្រសួងមហាផ្ទៃកាលពីម្សិលមិញបានព្រមានដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីដែលជនបរទេសប្រមាណជា ៧ ម៉ឺននាក់កំពុងកាន់កាប់ប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាដែលមន្ត្រីនគរបាលជាន់ខ្ពស់ចេញឲ្យដោយខុសនីតិវិធី ដែលយ៉ាងយូរនឹងចាប់ផ្ដើមអនុវត្តនៅខែក្រោយនេះ ...
គង់ មេត្ដា
http://bit.ly/2yrzuZW
ប្រទេសកម្ពុជាស្នើសុំប្រព័ន្ធអនុគ្រោះទូទៅ
តំណាងមកពីសហជីព និងសមាគមនិយោជកនឹងដាក់សំណើទៅសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិចដើម្បីពិចារណាពង្រីកការអនុគ្រោះដែលគេហៅថាប្រព័ន្ធអនុគ្រោះទូទៅ (GSP) សម្រាប់ផលិតផលកម្ពុជាមួយចំនួន។ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/5084793/cambodia-asks-gsp-status/
ផ្លូវដែកតភ្ជាប់ទៅប្រទេសថៃកាន់តែខិតជិត
តំណាងក្រសួងសាធារណការ និងដឹកជញ្ជូន (MPWT) បាននិយាយកាលពីម្សិលមិញថា ខណៈដែលកិច្ចព្រមព្រៀងលើការដឹកជញ្ជូនតាមផ្លូវដែកបានធ្វើឱ្យប្រទេសកម្ពុជា និងថៃគ្រោងនឹងរៀបចំពិធីនៅដើមឆ្នាំក្រោយ ដើម្បីអបអរសាទរបើកសម្ពោធជាផ្លូវការផ្លូវដែកដែលតភ្ជាប់រាជធានីភ្នំពេញ និងបាងកក។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/5084794/rail-link-thailand-step-closer/
ប្រព័ន្ធលូត្រូវបានសម្អាត
សាលារាជធានីភ្នំពេញគ្រោងនឹងបង្កើតស្ថានីយ៍បូមទឹកថ្មីមួយនៅក្នុងខណ្ឌមានជ័យនៅឆ្នាំក្រោយ ដើម្បីកាត់បន្ថយការជន់លិចទីក្រុងក្នុងខណ្ឌសែនសុខ ខណ្ឌមានជ័យ និងពោធិ៍សែនជ័យ។ ...
សែន សេវិដ
http://www.khmertimeskh.com/5084747/pipe-systems-cleaned/
ប្រទេសថៃបានបញ្ជូនត្រឡប់សាកសពប្រជាជនកម្ពុជាចំនួន ៥០០ នាក់
យោងតាមមន្ត្រីក្រសួងមហាផ្ទៃឱ្យដឹងថា ពលរដ្ឋកម្ពុជាជាង ៥០០ នាក់បានស្លាប់នៅក្នុងប្រទេសថៃក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ២០១៧។ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងបានថ្លែងកាលពីម្សិលមិញថា សាកសព ៥០០ នាក់ត្រូវបានបញ្ជូនត្រឡប់មកប្រទេសកម្ពុជាវិញតាមរយៈប៉ុស្តិ៍ត្រួតពិនិត្យចំនួនបីនៅក្នុងខេត្តបន្ទាយមានជ័យ។ ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/5084746/thailand-repatriates-500-dead-cambodians/
ការអំពាវនាវឱ្យបញ្ចប់កិច្ចសន្យាការងាររយៈពេលខ្លី
កាលពីម្សិលមិញលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឱ្យម្ចាស់រោងចក្រកាត់ដេរកាត់បន្ថយការប្រើប្រាស់កិច្ចសន្យាការងាររយៈពេលខ្លី។ ថ្លែងទៅកាន់កម្មករនិយោជិក និងនិយោជកជាង ១៥.០០០ នាក់ដែលតំណាងឱ្យរោងចក្រចំនួន ១០ នៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ លោក ហ៊ុន សែន បានមានប្រសាសន៍ថា កិច្ចសន្យារយៈពេលខ្លីគំរាមកំហែងដល់សុខភាពនិយោជិក។ ...
មុំ គន្ធា
http://www.khmertimeskh.com/5084729/call-end-short-term-work-contracts/
កំពង់ធំទទួលបានព្រៃសហគមន៍
ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទកាលពីម្សិលមិញបានប្រកាសពី ការបង្កើតតំបន់ព្រៃសហគមន៍ចំនួនពីរនៅលើផ្ទៃដីទំហំ ៤.៥០០ ហិកតានៅក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ។ ...
ប៉ិច សុធារី
http://www.khmertimeskh.com/5084730/kampong-thom-gets-community-forests/
ការចាប់ខ្លួនលោក កឹម សុខា ធ្វើឱ្យគណបក្សប្រឆាំងប្រឈមនឹងស្ថានភាពមិនច្បាស់លាស់
កាលពីខែមីនា លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានឈរកាន់ដៃជាមួយអនុប្រធានគណបក្សសង្គ្រោះជាតិ៣នាក់ ដែលទើបជ្រើសរើសថ្មី។ អ្នកទាំងបួនបានត្រៀមខ្លួនរួចរាល់ ដើម្បីដោះស្រាយបញ្ហាប្រឈមដែលកំពុងមានសម្រាប់ពួកគេគឺការ ...
ម៉ិច ដារ៉ា និង Ananth Baliga
http://bit.ly/2yISTlf
WB ទម្លាក់ការព្យាករកំណើនរបស់កម្ពុជា
ទោះបីជាការព្យាករកំណើនជារួមបង្ហាញពីភាពល្អប្រសើរនៃសេដ្ឋកិច្ចពិភពលោក ពិសេសនៅអាស៊ីអាគ្នេយ៍ ខណៈប្រទេសចិនបន្តប្រកាន់យកចក្ខុវិស័យប្រកបដោយស្ថិរភាពនៅឆ្នាំនេះក៏ដោយ ក៏ធនាគារពិភពលោកបានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០១៧បន្តិច ដោយសារ ...
Kali Kotoski
http://bit.ly/2y1xDdu
ជនបរទេសស្នើសុំពន្យារទិដ្ឋាការ ត្រូវតម្រូវឲ្យដាក់ប័ណ្ណការងារ
អគ្គនាយកដ្ឋានអន្តោប្រវេសន៍កាលពីម្សិលមិញបានបញ្ជាក់ថា ជនបរទេសដែលស្នើសុំពន្យារទិដ្ឋាការរយៈពេលវែងនៅក្នុងប្រទេសនឹងត្រូវតម្រូវឲ្យដាក់ប័ណ្ណការងារដើម្បីបង្ហាញពីទីកន្លែងការងាររបស់ពួកគេ។ ...
នៀម ឆេង
http://bit.ly/2yGWhgt
ផ្សាររួមបើកនៅក្រុងកំពត
ឥឡូវនេះភ្ញៀវទេសចរ និងប្រជាជនក្នុងស្រុកដែលមកទស្សនាខេត្តកំពត អាចស្វែងរកបន្លែ ផ្លែឈើសរីរាង្គ អាហារសមុទ្រនិងផលិតផលក្នុងស្រុកផ្សេងទៀតជាច្រើនហូរហែរ បន្ទាប់ពីទីផ្សារថ្មីនេះត្រូវបានបើកសម្ភោធនៅក្នុងក្រុងកាលពីសប្តាហ៍មុន ...
សុខ ចាន់
http://www.khmertimeskh.com/5084610/common-market-opens-kampot-city/
តួលេខបំណុលសាធារណៈត្រូវបានចេញផ្សាយ
យោងតាមរបាយការណ៍ចុងក្រោយបំផុតស្តីពីបំណុលសាធារណៈរបស់ប្រទេសកម្ពុជា រដ្ឋាភិបាលបានខ្ចីប្រាក់ ៧៣២.០៦ លានដុល្លារនៅក្នុងទម្រង់នៃកិច្ចព្រមព្រៀងឥណទានសម្បទានពីដៃគូអភិវឌ្ឍន៍នានា ដែលទឹកប្រាក់នេះស្មើនឹងចំនួន ៧៤.៨៣%នៃពិ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/5084552/public-debt-figures-released/
កិច្ចពិភាក្សាស្តីពីការកំណត់ប្រាក់ឈ្នួល
នៅថ្ងៃចុងក្រោយនៃការពិភាក្សាចរចារគ្នាអំពីប្រាក់ឈ្នួលអប្បបរមា និយោជក សហជីព និងមន្ត្រីរដ្ឋាភិបាល បានសម្រេចកំណត់តួលេខចំនួន ៣ ដើម្បីដាក់ស្នើសម្រាប់ប្រាក់ឈ្នួលអប្បបរមាដល់កម្មករកម្មការនីក្នុងវិស័យកាត់ដេរសំលៀកបំពាក់ វាយនភ័ណ្ឌ ...
មុំ គន្ធា
http://www.khmertimeskh.com/5084546/talks-settle-wages-figures/
នាយករដ្ឋមន្ត្រីបានប្រកាសពីការសាងសងព្រលានយន្តហោះថ្មីនៅក្នុងខេត្តសៀមរាប
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងកាលពីម្សិលមិញថា ខេត្តសៀមរាប មានតម្រូវការព្រលានយន្តហោះថ្មីមួយ ដើម្បីដោះស្រាយការកើនឡើងនៃចំនួនភ្ញៀវទេសចរដែលមកទស្សនាក្នុងតំបន់នេះ។ កាលពីសប្តាហ៍មុនកម្ពុជាបានឈានដល់កិច្ចព្រមព្រៀង ៨៨០ ...
ជា វណ្ណៈ
http://www.khmertimeskh.com/5084356/pm-announces-new-airport-siem-reap/
ជប៉ុននៅតែបន្តការពារទឹកជំនន់នៅរាជធានីភ្នំពេញ
នៅថ្ងៃនេះទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នឹងចាប់ផ្តើមការងាររយៈពេលពីរថ្ងៃរបស់ខ្លួន ដើម្បីសម្អាតកំទេចកំទីដែលស្ទះនៅតាមប្រព័ន្ធបង្ហូរទឹកចេញ ដែលជាហេតុនាំឱ្យមានទឹកជន់លិចនៅក្នុងរាជធានីកាលពីពេលថ្មីៗនេះ។ ...
ឃួន ណារិម
http://www.khmertimeskh.com/5084559/japan-wades-prevent-floods-capital/
Small Planet បានអាជ្ញាប័ណ្ណប្រតិបត្តិការនៅកម្ពុជា
និយតករអាកាសចរណ៍កម្ពុជាកាលពីម្សិលមិញបានផ្ដល់អាជ្ញាប័ណ្ណប្រតិបត្តិករដល់ក្រុមហ៊ុនអាកាសចរណ៍ Small Planet Airlines ដែលនឹងអនុញ្ញាតឲ្យក្រុមហ៊ុនមានមូលដ្ឋានក្នុងប្រទេសលីទុយអានី មួយនេះប្រតិបត្តិការជើងហោះហើរថ្មីរបស់ខ្លួននៅកម្ពុជា។ នេះបើយោងតាមមន្ដ្រីអាកាសចរណ៍ស៊ីវិល។ ...
Cam McGrath
http://bit.ly/2yo5jDa
ជម្លៀសពលរដ្ឋជាង ៨០០ នាក់ដើម្បីដោះគ្រាប់
ប្រជាពលរដ្ឋជាង ៨០០ នាក់នៅក្នុងឃុំគគីរត្រូវបានជម្លៀសចេញពីផ្ទះសំបែងប្រមាណ ១ គីឡូម៉ែត្រដើម្បីការពារឲ្យផុតពីគ្រោះថ្នាក់ ខណៈដែលក្រុមការងារអង្គការស៊ីម៉ាក់ និងអាវុធគីមីកំពុងចាប់ផ្តើមកាយកន្លែងគ្រាប់បែកគីមីទាំង ២ គ្រាប់កាលពី ...
ផាក់ ស៊ាងលី and Andrew Nachemson
http://bit.ly/2yW32Mk
រដ្ឋាភិបាលកម្ទេចចោលនូវគ្រឿងសម្អាងក្លែងក្លាយជាង ៨០តោន
កាលពីម្សិលមិញរដ្ឋាភិបាល បានកម្ទេចចោលនូវផលិតផលគ្រឿងសម្អាងប្រមាណជាង ៨០តោន ដែលភាគច្រើនជាគ្រឿងសម្អាងក្លែងក្លាយមានដូចជា ថ្នាំលាបសក់ ឡេថែរក្សាស្បែក និងផលិតផលក្លែងក្លាយ ជាច្រើនមុខទៀត។ ...
ម៉ិច ដារ៉ា
http://www.phnompenhpost.com/national/government-destroys-over-80-tonnes-fake-products