ព័ត៌មាន​

​អតីត​មេដឹកនាំ​គណបក្សប្រឆាំង​និយាយ​ថា​ មានការ​បើកចំហរ​ដើម្បី​ចរចា​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​

​អតីត​មេដឹកនាំ​គណបក្សប្រឆាំង​ លោក​ សម​ រ​ង្ស៊ី​ បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា​ លោក​បាន​បើកចំហរ​ដើម្បី​ពិភាក្សា​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ដែល​បាន​កាន់​អំណាច​តាំងពី​ឆ្នាំ​ ១៩៨៥​ ដើម្បី​បញ្ចប់វិបត្តិ​ដែល​បណ្តាល​មក​ពី​ការ​រំលាយ​គណបក្សប្រឆាំង​ធំ​មុន​ការ​បោះ​ឆ្នោត​កាលពី ...

ប្រាក់ ចាន់ធុល
https://www.reuters.com/article/us-cambodia-politics/cambodias-former-opposition-head-says-open-to-talks-with-pm-idUSKBN1GG0S5

​ច្រកព្រំដែន​ថ្មី​នឹង​បើក​នៅ​ខែវិច្ឆិកា

​រដ្ឋាភិបាល​កម្ពុជា​ និង​ថៃ​នៅ​ខែវិច្ឆិកា​នឹង​បើក​ច្រក​ឆ្លងកាត់​ព្រំដែន​ថ្មី​មួយ​នៅ​ខេត្តបន្ទាយមានជ័យ​ និង​ខេត្ត​ស្រះ​កែវ​របស់​ប្រទេស​ថៃ​ដើម្បី​ជួយ​សម្រួល​ដល់​ការ​ចូលរួម​របស់​ពលរដ្ឋ​មក​ពី​ប្រទេស​ទាំង​ពីរ​។​ មន្ត្រី​កម្ពុជា​បាន​ជួប​ជាមួយ​សម​ភាគី​ថៃ ...

សែន ដាវីត
http://www.khmertimeskh.com/50111864/new-border-crossing-open-november/

ការ​ចំណាយ​ដល់​ម្តាយ​ដើម្បី​ "​ប្រយុទ្ធ​ប្រឆាំង​នឹង​កង្វះ​អាហារូបត្ថម្ភ​"

​វា​អាច​នឹង​ក្លាយជា​ការ​សន្យា​ដ៏​មាន​ប្រជាប្រិយភាព​មួយទៀត​នោះ​គឺ​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា​លោក​កំពុង​ពិចារណា​ផ្តល់​ប្រាក់​ ៥០​ ដុល្លារ​ ដល់​ស្ត្រី​ម្នាក់ៗ​ដែល​បាន​សម្រាលកូន​នៅ​កម្ពុជា​ ដើម្បី​កាត់​បន្ថយ​អត្រា​ស្លាប់​របស់​កុមារ ...

បែន សុខហ៊ាន
http://www.phnompenhpost.com/national/payouts-mothers-combat-malnutrition

ច្បាប់​ស្តីពី​ការ​ប្រមាថ​ព្រះមហាក្សត្រចូល​ជា​ធរមាន

សំណុំ​ច្បាប់​ដ៏​ចម្រូងចម្រាស​ និង​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ ត្រួ​វ​បាន​ចុះហត្ថលេខា​ដោយ​លោក​ សាយ​ ឈុំ​ ប្រធាន​ព្រឹទ្ធសភា​ ជំនួស​ឱ្យ​ព្រះមហាក្សត្រ​ កាលពី​ស​ប្តា​ហ៍​មុន​ ដែល​នឹង​ចូល​ជា​ធរមាន​ភ្លាមៗ​ ទោះបីជា​ក្រសួងយុត្តិធម៌​បាន​អះអាង​ថា​នឹង​មាន​រយៈពេល​ប្រកាស​ឱ្យ​ប្រើ​។ ...

Niem Chheng and Andrew Nachemson
http://www.phnompenhpost.com/national-politics/lese-majeste-law-now-effect

​ប្រជាពលរដ្ឋ​នៅ​ខេត្តកោះកុង​ដាក់​ញត្តិ​ទៅ​ក្រសួង

​ប្រជាពលរដ្ឋ​ចំនួន​ ១៤​ គ្រួសារ​ មក​ពី​ស្រុក​គិរី​សាគរ​ ខេត្តកោះកុង​បាន​ស្នើ​សុំ​ក្រសួងបរិស្ថាន​ និង​ក្រសួង​រៀបចំ​ដែនដី​ចូល​អន្តរាគមន៍​ក្នុង​ជម្លោះដីធ្លី​របស់​ពួក​គេ​ជាមួយ​ក្រុមហ៊ុន​ យូ​ញៀន​ ឌី​វី​ឡុ​ប​មិន​ គ្រុប​។​ ប្រជាពលរដ្ឋ​ចំនួន​ ១៤​ គ្រួសារ​មក​ពី​ឃុំ​ព្រែក ...

ប៉ិច សុធារី
http://www.khmertimeskh.com/50111863/koh-kong-villagers-petition-ministries/

​ប្រទេស​ជប៉ុន​នឹង​ជួយ​ការពារ​ព្រៃ​ឡង់​

​ក្រសួងបរិស្ថាន​ និង​ជប៉ុន​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដែល​មាន​ទឹកប្រាក់​ ៦០០.០០០​ ដុល្លារ​លើ​ការ​អភិរក្ស​ព្រៃឈើ​រយៈពេល​ ៣​ ឆ្នាំ​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់​ដែល​មាន​វិសាលភាព​ក្នុង​ខេត្ត​ចំនួន​ ៤​។​ គម្រោង​នេះ​នឹង​ផ្តោត​លើ​ការ​អភិរក្ស​ព្រៃឈើ​ការ​ពង្រឹង​ច្បាប់​ និង ...

ប៉ិច សុធារី
http://www.khmertimeskh.com/50111840/japan-aid-prey-lang-forest-protection/

​ស្បែក​ក្រពើ​រត់ពន្ធ​ត្រូវ​បាន​រឹបអូស​

​កាលពី​ម្សិលមិញ​កងរាជអាវុធហត្ថ​ខេត្តតាកែវ​បាន​រឹបអូស​ក្រពើ​ស្ងួត​ ៣.៩០០​ គីឡូក្រាម​ដែល​ត្រូវ​បាន​រត់ពន្ធ​ចូល​ក្នុង​ប្រទេស​ពី​វៀតណាម​។​ វរសេនីយត្រី​ ប៊ុ​ន​ សុ​ទ្ធី​ មេបញ្ជាការ​រង​ស្នងការ​រង​នគរបាល​ខេត្តតាកែវ​បាន​ថ្លែង​ថា​ ស្បែក​ក្រពើ​ដែល​មាន​តម្លៃ​ប្រហែល​ ២៤.០០០​ ដុល្លារ​ត្រូវ​បាន ...

ប៊ុត រស្មីគង្គា
http://www.khmertimeskh.com/50111833/smuggled-croc-skins-seized/

ក្រសួង​:​ អ្នកគាំទ្រ​អ្នក​សារព័ត៌មាន​ជាប់គុក​ជា​ការ​សម្លាប់​ប្រជាធិបតេយ្យ​

​ក្រសួង​សារព័ត៌​មានបាន​លើក​ឡើង​ថា​ ឆ្នាំ​ ២០១៧​ ជា​ឆ្នាំ​ «​ជោគជ័យ​ដ៏​ធំធេង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​»​ ដោយ​អះអាង​ថា​ ការ​បិទ​បណ្ដា​សារព័ត៌មាន​ជា​ច្រើន​ គឺជា​ការ​ចាំបាច់​ ហើយ​អ្នកគាំទ្រ​អ្នក​សារព័ត៌មាន​ដែល​ជាប់គុក​ គឺជា​ការ​សម្លាប់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​។​ ...

ម៉ិច ដារ៉ា និង Erin Handley
http://bit.ly/2I49vtp

កិច្ចព្រមព្រៀង​រុករក​រ៉ែ​កាំ​ពី​មិន​ទាន់​សម្រេច​

ការ​កំណត់​ពេលវេលា​សម្រាប់​កិច្ចព្រមព្រៀង​រក​ប្រាក់​ចំណូល​រវាង​ក្រុមហ៊ុន​ Medusa​ Mining​ ចុះបញ្ជី​នៅ​ប្រទេស​អូស្ត្រាលី​ និង​ក្រុមហ៊ុន​ Sea​ Resources​ ក្នុង​ការ​រុករក​រ៉ែ​នៅ​តំបន់​ព្រែក​កាំ​ពី​ ខេត្តក្រចេះ​បាន​ផុត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ដោយ​មិន​បាន​សម្រេច​កិច្ចព្រមព្រៀង​ណាមួយ​នោះ​ទេ​។​ នេះ ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
http://bit.ly/2tgovAT

លោក​ ហ៊ុន​ សែន​ ថា​កំណើនប្រជាជន​ និង​ការ​ជំរុញ​របស់​បក្ស​ប្រឆាំង​ធ្វើ​ឱ្យ​បាត់បង់​ព្រៃឈើ​

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​ ការ​បាត់បង់​ព្រៃឈើ​ជា​បន្តបន្ទាប់​នា​ពេល​កន្លង​មកនេះ​ គឺ​ដោយសារ​តែ​កំណើន​ឥត​ឈប់​ឈរ​ នៃ​ប្រជាជន​ ដែល​តម្រូវ​ឱ្យ​មានការ​កាប់​រុករាន​យក​ដី​ព្រៃ​ធ្វើ​កសិកម្ម​ និង​ជា​ការ​ជំរុញ​របស់​អតីត​បក្ស ...

បែន សុខហ៊ាន
http://bit.ly/2FeOvOO

មន្ត្រី​យោធា​ជាង​ ៣០០ ​រូប​ទៀត​ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ

​ព្រះមហាក្សត្រ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ដល់​មន្ត្រី​កងយោធពល​ខេមរភូមិន្ទ​ជាង​ ៣០០ ​រូប​បន្ថែម​ទៀត​កាលពី​ខែ​ធ្នូ​ និង​ខែ​មករា​កន្លង​ទៅ ក្នុង​នោះ​រួមមាន​ថ្នាក់​ឧត្តមសេនីយ៍​យ៉ាង​ហោច​ណាស់​ ៦ ​រូប​ហើយ​ក៏​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​ផង​ដែរ​។ ...

ម៉ិច ដារ៉ា
http://bit.ly/2CQPUZP

រថភ្លើង​ភ្ជាប់​ព្រលាន​យន្តហោះ​នឹង​ដំណើរការ​ខែ​ ៤

ផ្លូវដែក​ថ្មី​តភ្ជាប់​រវាង​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ និង​ស្ថានីយ​រថភ្លើង​គ្រោង​នឹង​បើក​ដំណើរការ​សាកល្បង​នៅ​ថ្ងៃ​ទី​ ១០ ខែ​មេសា​។ នេះ​បើ​យោង​តាម​មន្ដ្រី​រដ្ឋាភិបាល និង​មន្ដ្រី​ក្រុមហ៊ុន Royal Railways​។ លោក ហឿន សំនៀង នាយករង​ខុទ្ទកាល័យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ថ្លែង​ថា ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​គម្រោង​នេះ​ភាគច្រើន​ត្រូវ​បាន​បញ្ចប់​ហើយ ដោយ ...

ហ៊ គីមសាយ
http://bit.ly/2HZ8wL0

ជនបរទេស​ធ្វើការ​នៅ​កម្ពុជា​រង​ការ​ព្រមាន​ចាត់​វិធានការ​បើ​មិន​អនុវត្ត​កាតព្វកិច្ច

ក្រសួង​មហាផ្ទៃ និង​ក្រសួង​ការងារ​បាន​ព្រមាន​ថា​នឹង​​ចាត់​វិធានការ​ចំពោះ​ពលករ​បរទេស​ប្រមាណ​ជាង​ ១០ ​ម៉ឺន​នាក់​​ដែល​កំពុង​ធ្វើការ​នៅ​កម្ពុជា​ដោយ​គ្មាន​ប័ណ្ណ​ការងារ និង​មិន​ព្រម​អនុវត្តតាម​កាតព្វកិច្ច ដោយ​ពួកគេ​ប្រឈម​នឹង​ការផាកពិន័យ​ ឬ​អាច​ជាប់ទោស​មុន​ឈាន​ដល់​ការបណ្ដេញ​ចេញពី ...

ម៉ិច ដារ៉ា
http://bit.ly/2oJDuho

រដ្ឋាភិបាល​សម្រេច​ផ្អាក​ការដឹកឈើ​ចេញ​ពី​តំបន់​សង់​ទំនប់​សេសាន​ ២

រដ្ឋាភិបាល​បាន​សម្រេច​ផ្អាក​ការដឹកជញ្ជូន​ឈើ​នៅ​តំបន់​បាត​អាង​នៃ​ទំនប់​វារីអគ្គិសនី​សេសានក្រោម ២ ​ក្នុង​ខេត្ត​ស្ទឹងត្រែង និង​ផ្អាក​ការ​ឈូសឆាយ នៅ​ដីសម្បទាន​សេដ្ឋកិច្ច​ «​ជាបន្ទាន់​រហូត​ដល់​ការបោះឆ្នោត​ជាតិ​»​ ក្នុង​ខែ​កក្កដា​ខាង​មុខ​នេះ​រួច ខណៈ​ដែល​អ្នក​ឃ្លាំមើល​បញ្ហា​បរិស្ថាន​ចង់​ឲ្យ​បញ្ឈប់​សកម្មភាព ...

ផាក់ ស៊ាងលី
http://bit.ly/2oD9eFu

​លោក​ ហ៊ុន​ សែន​ អំពាវនាវ​ឱ្យ​ព្រះសង្ឃ​ចូលរួម​អប់រំ​ពី​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​

​កាលពី​ម្សិលមិញ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ អំពាវនាវ​ឱ្យ​ព្រះសង្ឃ​ចូលរួម​ក្នុង​ការ​អប់រំ​ប្រជាពលរដ្ឋ​ឱ្យ​គោរព​ច្បាប់​ចរាចរណ៍​ និង​ជៀសវាង​ការ​ប្រើប្រាស់​គ្រឿងញៀន​ ដើម្បី​កាត់​បន្ថយ​ការ​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ និង​បញ្ហា​គ្រឿងញៀន​។​ នៅ​ក្នុង​ពិធី​សម្ពោធ​អគារ​មួយ​នៅ​វត្ត​ជ័យ ...

ប៉ិច សុធារី
http://www.khmertimeskh.com/50111451/hun-sen-calls-monks-battle-traffic-accident-deaths/

​ក្រុមការងារ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​សិក្សា​ពី​បាតុភូត​ដួល​សន្លប់​

​ក្រសួង​ការងារ​បាន​បង្កើត​ក្រុមការងារ​បច្ចេកទេស​ដើម្បី​សិក្សា​ និង​ស៊ើបអង្កេត​ពី​មូលហេតុ​ដែល​បណ្តាល​ឱ្យ​មានការ​ដួល​សន្លប់​នៅ​ក្នុង​គោលបំណង​កាត់​បន្ថយ​ការ​ដួល​សន្លប់​នៅ​តាម​រោងចក្រ​នៅ​ទូ​ទាំង​ប្រទេស​។​ ​លោក​ អ៊ិ​ត​ សំ​ហេង​ រដ្ឋមន្ត្រីក្រសួង​ការងារ​ ដែល​ជា ...

មុំ គន្ធា
http://www.khmertimeskh.com/50111447/working-group-created-study-fainting-phenomenon/

ក្រុម​មន្ត្រី​​ ប្រតិកម្ម​ព្រម​គ្នា​ ទៅ​នឹង​​ការប្រកាស​កាត់​ជំនួយ​របស់​អាមេរិក

ការប្រកាស​កាត់​ជំនួយ​របស់​សហរដ្ឋអាមេរិក​បាន​ធ្វើឲ្យ​ក្រុម​មន្ត្រី​រដ្ឋាភិបាល បញ្ចេញ​ប្រតិកម្ម​ព្រមៗ​គ្នា ដោយ​ចាត់ទុក​ថា​ជា​ «​ការ​មាក់ងាយ​ប្រជាធិបតេយ្យ​កម្ពុជា តាមរយៈ​ទឹក​លុយ​» ​និង​ថា​ជា​ «​ព្យុះ​នយោបាយ​ដ៏ឃោរឃៅ​របស់​ប្រទេស​មហាអំណាច​ និង​សម្ព័ន្ធមិត្ត​លោក​ខាង​លិច​មួយ​ចំនួន​» ដែល​កំពុង​បក់បោក​ជាន់ឈ្លី ...

ម៉ិច ដារ៉ា, Daphne Chen និង Erin Handley
http://bit.ly/2GTm1Ky

ក្រុមហ៊ុន​គ្រោង​ស្នើសុំ​ប្រមូល​ឈើ​ លើ​ដីសម្បទាន​សង្គមកិច្ច​ឡើង​វិញ ក្រោយ​ត្រូវ​បាន​បញ្ឈប់

តំណាង​ក្រុមហ៊ុន​ដួងស្រួច ក្នុង​ខេត្ត​ព្រះវិហារ​បាន​បដិសេធ​ថា ខ្លួន​មិន​បាន​ប្រមូល​ឈើ​ពី​ខាងក្រៅ​ដី​សម្បទាន​សង្គមកិច្ច​ដូច​ការចោទប្រកាន់​នោះ​ទេ ហើយ​ថា​ក្រុមហ៊ុន​អាច​នឹង​ដាក់​ពាក្យសុំ​ប្រមូល​ឈើ​ដែល​នៅ​សេសសល់​រាប់ពាន់​ដើម​ឡើង​វិញ ក្រោយពី​រដ្ឋាភិបាល​បញ្ជា​ឱ្យ​​បញ្ឈប់​សកម្មភាព​។ លោក​ លី ពុទ្ធារ៉ា ដែល​តំណាង ...

ផាក់ ស៊ាងលី
http://bit.ly/2FFTZTy

កម្ពុជា​នាំ​ចេញ​ទៅ​អឺរ៉ុប មាន​ជាង​ ​៣​ ពាន់​លាន​ដុល្លារ​

ប្រទេស​កម្ពុជា​បាន​នាំចេញ​ទំនិញ​មាន​តម្លៃ​​ប្រហែល​ ៣ ពាន់​លាន​ដុល្លារ​ទៅ​សហ​ភាពអឺរ៉ុប (EU)​ ក្នុង​រយៈ​​ពេល​ ៩ ខែ​ដំបូង​ក្នុង​ឆ្នាំ​២០១​៧។ នេះ​បើ​យោង​តាម​​លោក​ អ៊ូច​ បូរិទ្ធិ ​រដ្ឋ​លេខា​ធិការ​​ក្រសួង​ការបរ​ទេស​។ ការ​លើក​ឡើង​របស់​លោក ​អ៊ូច ...

ភ្នំំពេញ ប៉ុស្តិ៍
http://bit.ly/2oE4wqe

ក្រុម​ការងារ​ពិនិត្យ​អាជីវកម្ម​ចិន​ រៀបចំ​មិន​ទាន់​ហើយ

ក្រុម​ការងារ​ដែល​ត្រូវ​បាន​បង្កើតឡើង​ ១ ​ខែ​កន្លង​មក ដើម្បី​ដោះស្រាយ​លំហូរ​យ៉ាង​គំហុក​នៃ​អាជីវកម្ម​ចិន​នៅ​ទីក្រុង​ព្រះសីហនុ​មិន​បាន​ទទួល​របាយការណ៍​ណា​មួយ​ពី​ក្រុមហ៊ុន​ខុស​ច្បាប់ ហើយ​ក៏​មិន​បាន​ចាត់​វិធានការ​អនុវត្ត​ច្បាប់​ណា​មួយ​នោះ​ដែរ​។ នេះ​បើ​យោង​តាម ...

ចេង សុខហ័ង
http://bit.ly/2FDHCY9

អង្គការ​សហប្រជាជាតិ​​ ចេញ​ឯកសារ​សម្តែង​ក្តីបារម្ភ​ពី ​ស្ថានភាព​នយោបាយ​កម្ពុជា

ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​កាលពី​ថ្ងៃ​ចន្ទ​បាន​ចេញ​ឯកសារ​មួយ​ចំនួន​អំពី​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ចាប់​តាំងពី​ខែ​មិថុនា​ឆ្នាំ​មុន​ដោយ​បង្ហាញ​ថា​ការិយាល័យ​បាន​លើក​ឡើង​នូវ​ក្តីបារម្ភ​របស់​ខ្លួន​អំពី​បញ្ហា​ជាច្រើន​ដែល​មាន​តាំងពី ...

Leonie Kijewski
http://bit.ly/2CMlkAl

នគរបាល​ខេត្ត​កំពង់ធំ ​បង្ក្រាប​​បាន​បទល្មើស​ឈើ​ ១០០ ​សន្លឹក

លោក អ៊ូង ម៉ូលី អធិការនគរបាល​ស្រុក​សណ្ដាន់​បាន​លើក​ឡើង​ថា មន្ត្រី​ស្រាវជ្រាវ​បទល្មើស​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​រដ្ឋបាល​ឃុំ​សុចិត្រ បាន​ធ្វើការ​បង្ក្រាប​ម៉ាស៊ីន​ច្រៀក​ឈើ​ ១ ​គ្រឿង ប្រភេទ​អារឈើ​ក្តារ​លេខ ២(​ផ្អុង ក្ដួច កំបោរ​) ដោយ​បាន​រឹបអូស​យក​ឈើ​ដែល​បាន​អារ​រួច​ចំនួន​ ១០១ ​សន្លឹក ...

សុទ្ធ គឹមសឿន
http://bit.ly/2GOr7Ib

បាត់ដំបង សៀមរាប និងកំពតក្នុងចំណោមទីក្រុងស្អាតរបស់ប្រទេស

ទីក្រុង​បាត់ដំបង​ កំពត​ ព្រះ​សីហ​នុ​ សៀមរាប​ កែប​ កំពង់ចាម​ បន្ថែម​ពីលើ​ខណ្ឌដូនពេញ​របស់​រាជធានី​ភ្នំពេញ​ បាន​ទទួល​ពានរង្វាន់​កំពូល​ ផ្ការំដួល​ចំនួន​ បី​នៅ​ក្នុង​ការ​ប្រកួត​លើក​ទី​ ២​ នៃ​ការ​ប្រកួតប្រជែង​ទីក្រុង​ស្អាត​របស់​ប្រទេស​។​ ​ ...

ជា​ វណ្ណៈ
http://www.khmertimeskh.com/50111141/battambang-siem-reap-kampot-among-nations-cleanest/

លោក ហ៊ុន សែន អះអាង​ពី​សព្វាវុធ​ដែល​ត្រូវ​បាន​ដឹក​មក​ដល់​កម្ពុជា ​ដើម្បី​ការពារ​ជាតិ

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​ថា សព្វាវុធ​ជាច្រើន​ត្រូវ​បាន​ដឹក​តាម​កុងតឺន័រ​មក​ដល់​ប្រទេស​កម្ពុជា​កាលពី​យប់​ថ្ងៃ​ទី​ ២៧ ខែ​កុម្ភៈ ក្រោយ​ពេល​គ្នា​បន្តិចបន្ដួច​ជាមួយ​នឹង​រដ្ឋាភិបាល​នៃ​សហរដ្ឋអាមេរិក​ប្រកាស​បញ្ឈប់​បណ្ដោះ​អាសន្នកម្ម​វិធី​ជំនួយ​យោធា​ដល់​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ ដោយសារ​ពាក់ព័ន្ធ​ជាមួយ​នឹង ...

បែន សុខហ៊ាន
http://bit.ly/2oxuuN4

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

r2UCH
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!