ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កោះកុង​ បដិសេធ​ការ​ចោទ​លក់​ដីរដ្ឋ​

លោក អ៊ី ម៉េងលា​ង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមា​ញ់ និង​នេសាទ ខេត្ដ​កោះកុង​ បាន​បដិសេធ​ចំពោះការ​ចុះ​ផ្សាយ​ដែល​ថា ​រូប​លោក​បាន​ «យក​ដីរដ្ឋ​លក់» ខណៈ​ដែល​ក្រសួង​កសិកម្ម កំពុង​ធ្វើ​អធិការកិច្ច ចំពោះ​ការ​ចោទ​ប្រកាន់​នេះ។ លោក អុី ម៉េងលាង​ បា​ន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាល​ពី​ម្សិល​មិញថា ការ​ចុះ​ផ្សាយ​រប​ស់​​​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួ​ន​​គឺ​ជាការ​ចុះ​ផ្សាយ​ខុស​ពី​ការពិត​ទាំង​ស្រុង​។ លោក​​លើកឡើងថា កិច្ច​ការ​ដែល​​រូប​លោក​​បាន​ធ្វើ​កន្លង​មក លើ​ការ​គ្រប់​គ្រង​​ទ្រព្យ​សម្បត្ដិ​របស់​រដ្ឋ ​តែ​ង​តែ​យកចិត្ដ​ទុក​ដាក់​​ថែរក្សា មិន​មាន​ទៅ​កាត់​​ដីរដ្ឋ​ឲ្យ​ ឬ លក់​ឲ្យ​បុគ្គល​ណាមួយ​នោះ​ទេ។ …

វ៉ន ដារ៉ា
https://bit.ly/2U6aPBD