ពលរដ្ឋប្តឹងមេទ័ពម្នាក់ ពីបទរំលោភយកដី តែមេទ័ពរូបនេះបដិសេធ
មេបញ្ជាការយោធាវរការពារព្រំដែនគោកលេខ ៤០២ លោក ប៉ុក សុផល ត្រូវបានប្រជាពលរដ្ឋចំនួន ១៤ គ្រួសារ រស់នៅភូមិចម្ការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង ប្តឹងមកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចោទប្រកាន់ថា បានរំលោភយកដីពួកគាត់ជាង ៤០ ហិកតា ប៉ុន្ដែមន្ត្រីយោធារូបនេះបានបដិសេធ។ លោក ប៊ូ ប៊ុនថា តំណាងប្រជាពលរដ្ឋ ១៤ គ្រួសារ បានឲ្យដឹងកាលពីម្សិលមិញថា ពួកលោកបានកាន់កាប់ដីធ្លី និងអាស្រ័យផលលើទីតាំងដីទំហំចំនួន ៤៣,៥ ហិកតានេះចាប់តាំងពីឆ្នាំ ២០០៤ មក ដោយមានរយៈពេលជាង ១០ ឆ្នាំហើយ។ …
សុទ្ធ គឹមសឿន
https://bit.ly/2tCNzPZ