ព័ត៌មាន
លោក កឹម សុខា ចុះមូលដ្ឋានប្រមូលមតិកែលម្អក្រោយការបោះឆ្នោត
មន្ត្រីគណបក្សសង្គ្រោះជាតិបាននិយាយកាលពីម្សិលមិញថា ដោយគិតល្អិតល្អន់ពីការចាញ់ការបោះឆ្នោតឃុំ សង្កាត់របស់គណបក្សកាលពីខែមិថុនា លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិបានធ្វើដំណើរចុះទៅទូទាំងប្រទេសដើម្បីប្រមូលមតិកែលម្អ ...
បែន សុខហ៊ាន និង Ben Paviour
http://www.cambodiadailykhmer.com/38475
សាលដីកាតម្កល់ទោសទេព វន្នីរងការដាក់បណ្តាសា និងការរិះគន់
សាលាឧទ្ធរណ៍កាលពីម្សិលមិញបានសម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញដែលកាត់ក្តីឱ្យអ្នកស្រី ទេព វន្នី ជាប់ពន្ធនាគារ២ឆ្នាំកន្លះដដែល ជាការសម្រេចមួយដែលធ្វើឱ្យមានសម្រែកពីសាក្សី និងជនជាប់ចោទយ៉ាងកងរំពងជាមួយនឹងសារដាក់បណ្តាសា និងពាក្យថា “អយុត្តិធម៌” ខណៈអង្គការឃ្លាំមើលសិទ្ធិមនុស្សថាជាការប្រើអំណាចតុលាការខុសច្បាប់។ ...
នៀម ឆេង
http://bit.ly/2vhFtOh
អ្នករាយការណ៍ UN បារម្ភពីការគំរាមប្រើគល់ឫស្សីវ៉ៃអ្នកតវ៉ាក្រោយការបោះឆ្នោត
លោកស្រី រ៉ូណា ស្មីិត (Rhona Smith) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជា បានសម្តែងពីការព្រួយបារម្ភ ចំពោះការលើកឡើងរបស់លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចទាក់ទងនឹងការប្រើគល់ឫស្សីដើម្បីវាយទៅលើអ្នកតវ៉ា ប្រឆាំងនឹងលទ្ធផលបោះឆ្នោតនៅឆ្នាំក្រោយ ខណៈដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅប្រទេសជប៉ុនថា បក្សប្រឆាំងតែងតែបដិសេធលទ្ធផលបោះឆ្នោត ប៉ុន្តែតែងតែទទួលយកអាសនៈ និងប្រាក់ខែនៅរដ្ឋសភា។ ...
ម៉ិច ដារ៉ា
http://bit.ly/2frdMwU
ទូកទេសចរណ៍បន្ថែមពន្ធលើសំបុត្រ
អាជ្ញាធរខេត្តព្រះសីហនុបានបញ្ជាឲ្យម្ចាស់ក្រុមហ៊ុនទូក ឬកប៉ាល់ដឹកភ្ញៀវចេញទៅកម្សាន្តតាមកោះទាំងអស់បង់លុយចំនួន ២ដុល្លា ពីការលក់សំបុត្រទូកមួយសន្លឹកជូនរដ្ឋបាលខេត្តនេះ ដើម្បីរដ្ឋបាលយកថវិការនោះជួយដល់ការអភិវឌ្ឍតំបន់ឆ្នេរ និងការពារបរិស្ថាន។ ...
សែន ដេវិដ
http://www.khmertimeskh.com/5077283/tourist-boats-add-tax-tickets/
ធនាគារអភិវឌ្ឈន៍ជនបទបង្ហាញអត្តសញ្ញាណថ្មី
កាលពីថ្ងៃចន្ទ ធនាគារអភិវឌ្ឈន៍ជនបទដែលគ្រប់គ្រងដោយរដ្ឋ បានប្រកាសថា នឹងប្តូរឈ្មោះជាធនាគារអភិវឌ្ឍន៍កសិកម្មក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ដោយផ្តល់ជូននូវសេវាហិរញ្ញវត្ថុ និងសេវាធនាគារកាន់តែច្រើនជាងមុន។ ...
សុខ ច័ន្ទ
http://www.khmertimeskh.com/5077255/rdb-unveils-new-identity/
គម្រោងសាកវប្បកម្ម ៥លានដុល្លារ
រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ លោក Gerry Brownlee បានប្រកាសកាលពីថ្ងៃចន្ទថា ប្រទេសនូវែលសេឡង់នឹងផ្តល់ថវិកាចំនួន ៥លានដុល្លារអាមេរិក ដើម្បីទ្រទ្រង់ដល់ការអភិវឌ្ឍសាកវប្បកម្មប្រកបដោយចីរភាពក្នុងរយៈពេល ៥ឆ្នាំនៅក្នុងប្រទេស ...
សុខ ច័ន្ទ
http://www.khmertimeskh.com/5077252/5-million-horticulture-project/
បង្កើនការប្រុងប្រយ័ត្នលើសុខភាពចំពោះជម្ងឺរ៉ាំរ៉ៃ
មន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាល និងអ្នកជំនាញសុខភាពបានព្រមានថា ការកើនឡើងនៃជម្ងឺមិនឆ្លងអាចបង្កការគំរាមកំហែងដល់សុខភាពសាធារណៈ និងការអភិវឌ្ឍប្រទេស។ ...
ពេជ្រ សុធារី
http://www.khmertimeskh.com/5077326/chronic-disease-rise-sparks-health-alert/
ពលករចំណាកស្រុកចំនួន ២០០.០០០ នាក់បានចុះឈ្មោះនៅក្នុងប្រទេសថៃ
ក្រសួងការងារកាលពីម្សិលមិញបានបញ្ចេញទិន្នន័យ ដើម្បីបង្ហាញពីចំនួនពលករចំណាកស្រុកខុសច្បាប់ដែលរស់នៅក្នុងប្រទេសថៃ បានបោះជំហានដំបូងក្នុងការចុះឈ្មោះជាមួយអាជ្ញាធរនៅទីនោះដើម្បីទទួលបានឯកសារត្រឹមត្រូវទាំងអស់។ ...
សែន ដេវិដ
http://www.khmertimeskh.com/5077325/200000-migrant-workers-register-thailand/
មន្ត្រីអះអាងថានឹងបញ្ចប់ភាពស្រេកឃ្លានដោយសារអតិរេកស្រូវ
មន្រ្តីរដ្ឋាភិបាលបានអះអាងថា ប្រទេសកម្ពុជាអាចនឹងបញ្ចប់បញ្ហាខ្វះអាហារូបត្ថម្ភ និងភាពអត់ឃ្លានបន្ទាប់ពីមានភាពប្រសើរឡើងនៃសន្តិសុខស្បៀងមួយទសវត្សរ៍ និងការកើនឡើងនៃទិន្នផលស្រូវ។ ...
មុំ គន្ធា
http://www.khmertimeskh.com/5077328/officials-claim-end-hunger-sight-thanks-rice-surplus/
ពលរដ្ឋរស់នៅក្បែរទំនប់វារីអគ្គិសនីសេសានត្រូវបានឃាត់ ដើម្បីធ្វើការឆែកឆេរដោយបារម្ភខ្លាចមាន ‘អំពើភេរវកម្ម’
អ្នកភូមិដែលរស់នៅក្បែរទំនប់សេសានក្រោម២ក្នុងខេត្តស្ទឹងត្រែងត្រូវបានក្រុម មន្ត្រីឃាត់ដើម្បីធ្វើការឆែកឆេរនៅកន្លែងបារ៉ាស់តាមផ្លូវដោយបារម្ភខ្លាចមានការវាយប្រហារ ”ភេរវកម្ម” នៅសំណង់ទំនប់វារីអគ្គិសនីនោះ។ ...
ចៅសង្កាត់ល្បីឈ្មោះ ត្រូវអភិបាលខេត្តបាត់ដំបងព្រមាន
កញ្ញា ស៊ិន ចាន់ពៅរូហ្សេត ចៅសង្កាត់អូរចារដ៏ល្បីឈ្មោះរបស់គណបក្សសង្គ្រោះជាតិបានទទួលលិខិតព្រមានពីរដាច់ដោយឡែកពីគ្នាពីអភិបាលខេត្តបាត់ដំបងដោយសារតែមិនយកប្រាក់កម្រៃសេវាសាធារណៈដែលច្បាប់បានកំណត់ ខណៈលិខិតមួយទៀតបានលើកឡើងពីចំណុចអវិជ្ជមាននៃការ ...
នៀម ឆេង
http://bit.ly/2vJqWfF
ជើងហោះហើរត្រង់មកកម្ពុជាពីទីក្រុងស៊ីអាន
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងកាលពីម្សិលមិញថា នឹងមានជើងហោះហើរត្រង់ឆ្ពោះមកប្រទេសកម្ពុជាពីទីក្រុងស៊ីអាន ខេត្តសានស៊ី ប្រទេសចិន ដើម្បីបំពេញតម្រូវការកើនឡើងនៃភ្ញៀវទេសចរចិន។ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/5077009/direct-flights-soon-xian-city/
ប្រាក់កម្ចីសម្រាប់ប្រមូលផលស្រូវ
រដ្ឋាភិបាលបានបន្ថែមថវិការចំនួន ២៣លានដុល្លារ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ (RDB) ដើម្បីផ្តល់ជាប្រាក់កម្ចីដល់រោងម៉ាស៊ីនកិនស្រូវ និងអ្នកនាំចេញដែលខ្វះមូលធនដើម្បីទិញអង្ករពីកសិករក្នុងរដូវប្រមូលផល និងដើម្បីរក្សាស្ថិរភាពតម្លៃអង្ករ។ ...
សុខ ច័ន្ទ
http://www.khmertimeskh.com/5077015/loans-offer-rice-harvest/
អាជ្ញាធរដុតគ្រឿងញៀនច្រើនជាង ១០០គីឡូក្រាម
កាលពីថ្ងៃចន្ទ អាជ្ញាធរខេត្តចំនួនបួន រួមជាមួយនឹងក្រសួងយុត្តិធម៌ បានដុតបំផ្លាញថ្នាំញៀនជាង ១០០គីឡូក្រាម នៅសាលាខេត្តព្រះវិហារ។ ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/5077055/authorities-burn-100-kilograms-drugs/
សហជីពត្រៀមខ្លួនសម្រាប់ការចរចាអំពីប្រាក់ខែអប្បបរមា
សហជីពគាំទ្ររដ្ឋាភិបាល និងសហជីពឯករាជ្យ កំពុងត្រៀមរៀបចំសម្រាប់ការចរចារដើម្បីណែនាំប្រាក់ឈ្នួលអប្បបរមាជាតិនៅចុងឆ្នាំនេះ។ ...
សែន ដេវិដ
http://www.khmertimeskh.com/5077058/unions-ready-minimum-wage-talks/
ក្រសួងមហាផ្ទៃលើកឡើងថា NGOs ភាគច្រើនធ្វើព្រងើយកន្តើយចំពោះការតម្រូវឱ្យដាក់ជូនព័ត៌មានធនាគារ
ក្នុងចំណោមអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកប្រមាណ ៥.០០០ មានតែ ២០០ប៉ុណ្ណោះដែលបានដាក់ជូនព័ត៌មានលម្អិតស្តីពីគណនីធនាគារទៅកាន់ក្រសួងមហាផ្ទៃតាមការតម្រូវនេះបើយោងតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងនេះកាលពីម្សិលមិញ ខណៈរដ្ឋាភិបាលបង្កើនការអនុវត្តច្បាប់តម្រូវឳ្យអង្គការនានាបង់ពន្ធ ដោយប្រហែលជាប្រមូលបានពន្ធដែលមិនទាន់បង់ក្នុងចំនួនយ៉ាងច្រើន។ ...
ហង់ សុគន្ធា និង Ben Paviour
http://www.cambodiadailykhmer.com/38458
នគរបាលប្រឆាំងបាតុកម្មហ្វឹកហាត់បាញ់គ្រាប់កាំភ្លើងពិត
អង្គភាពមួយនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលទទួលបន្ទុកអន្តរាគមន៍អំឡុងពេលមានការតវ៉ា និងបាតុកម្មបានផ្សាយជាសាធារណៈនូវការហ្វឹកហាត់បាញ់គ្រាប់ពិតកាលពីម្សិលមិញ ជាអ្វីដែលតំណាងរាស្ត្រគណបក្សប្រឆាំងមួយរូបចាត់ទុកថាជាយុទ្ធសាស្ត្របំភិតបំភ័យ។ ...
បែន សុខហ៊ាន
http://www.cambodiadailykhmer.com/38449
របាយការណ៍NBC: វិស័យធនាគារកម្ពុជានៅតែរក្សាបានភាពខ្លាំង
ធនាគារជាតិនៃកម្ពុជា (NBC) ទើបតែចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ២០១៦ របស់ខ្លួនកាលពីម្សិលមិញ ដែលលើកឡើងថាវិស័យធនាគារកម្ពុជាបានបន្តរក្សាភាពខ្លាំងកាលពីឆ្នាំមុនដោយសារការរីកចម្រើនសេដ្ឋកិច្ចរបស់កម្ពុជា។ ...
Kali Kotoski
http://bit.ly/2uk3UMg
នាយករដ្ឋមន្រ្តីថានឹងស្នើឳ្យជប៉ុនវិនិយោគប្រាក់ $៨០០លានសង់ខ្សែរថភ្លើងអាកាស
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថានឹងស្នើឳ្យប្រទេសជប៉ុនវិនិយោគទឹកប្រាក់ចំនួន ៨០០ លានដុល្លារ ដើម្បីសាងសង់ខ្សែរថភ្លើងអាកាសរវាងទីក្រុង និងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ...
ម៉ៃ គុណមករា និង ឃួន ណារីម
http://www.khmertimeskh.com/5077056/pm-asks-japan-invest-800m-skytrain/
អាជ្ញាប័ណ្ណរុករករ៉ែរបស់ក្រុមហ៊ុនអូស្ត្រាលីពីរត្រូវបានដកហូត
សេចក្តីថ្លែងការណ៍មួយបានឱ្យដឹងថា ក្រសួងរ៉ែ និងថាមពលបានដកអាជ្ញាប័ណ្ណរុករករ៉ែចំនួន៣ពីក្រុមហ៊ុនរុករករ៉ែអូស្ត្រាលីពីរផ្សេងគ្នា ដែលមិនបានបំពេញតាមគោលការណ៍អនុវត្តការងារ។ ...
Post Staff
http://www.phnompenhpost.com/business/mining-licences-two-australian-firms-nixed
នាយករដ្ឋមន្ត្រីកំពុងស្វែងរកកិច្ចព្រមព្រៀងលើវារីអគ្គិសនីជាមួយប្រទេសថៃ
រដ្ឋាភិបាលនឹងសុំជំនួយពីប្រទេសថៃ ដើម្បីសាងសង់រោងចក្រវារីអគ្គីសនីនៅខេត្តកោះកុង។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/5076787/pm-seeks-hydropower-deal-thailand/
ផ្លូវទីពីរទៅឃុំដែលជន់លិចត្រូវបានបិទ
ផ្លូវទីពីរសម្រាប់ទៅសហគមន៍ស្រែគឃុំ ដែលប្រជាពលរដ្ឋកំពុងប្រឈមនឹងទឹកជំនន់ដែលបណ្តាលមកពីការសាងសង់ទំនប់វារីអគ្គិសនី ត្រូវបានបិទដោយអាជ្ញាធរខេត្តស្ទឹងត្រែង។ ...
សែន ដេវិដ
http://www.khmertimeskh.com/5076789/second-road-flooded-dam-commune-blocked/
ច្រាំងទន្លេបានបាក់នៅជិតកន្លែងបូមខ្សាច់
ការបាក់ច្រាំងទន្លេជាបន្តបន្ទាប់បានវាយប្រហារសហគមន៍មួយក្នុងស្រុកស្អាង ខេត្តកណ្តាល ដែលមានផ្ទះជាច្រើនស្ថិតនៅជិតទីតាំងបូមខ្សាច់របស់ក្រុមហ៊ុនចំនួនបួននោះ បានបាក់ធ្លាក់ចូលទន្លេបាសាក់។ ...
Yesenia Amaro និង ផាក់ ស៊ាងលី
http://www.phnompenhpost.com/national/more-riverbank-collapses-near-sand-dredging-site
គណបក្សប្រឆាំងបានលុបបំបាត់ទាំងស្រុងនូវរូបលោកសមរង្ស៊ី
កាលពីម្សិលមិញ គណបក្សសង្គ្រោះជាតិបានបញ្ចប់កិច្ចការក្នុងការលុបបំបាត់រូបភាពអ្នកដឹកនាំរបស់ខ្លួនពីផ្ទាំងប៉ាណូនៅទូទាំងប្រទេស ដើម្បីឆ្លើយតបទៅនឹងការអនុម័តវិសោធនកម្មច្បាប់ដែលត្រូវបានគេរិះគន់យ៉ាងខ្លាំង ហើយដែលធ្វើឱ្យការចូលរួមពីអតីតប្រធានរបស់ខ្លួននៅក្នុងបក្សមានភាពមិនស្របច្បាប់។ ...
មាស សុខជា
http://www.phnompenhpost.com/national/opposition-completes-removal-rainsy-signs