ព័ត៌មាន
គ.ជ.ប មិនទាន់ចាត់វិធានការភ្លាមលើអ្នករិះគន់តាមទំព័រហ្វេសប៊ុក
កាលពីម្សិលមិញ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានលើកឡើងថា ខ្លួននឹងមិនចាត់វិធានការភ្លាមៗលើម្ចាស់ទំព័រហ្វេសប៊ុកមួយចំនួនដែលខ្លួនចោទថាបានផ្សព្វផ្សាយព័ត៌មាន “មានចរិតញុះញង់” អំពីការងាររបស់ខ្លួនទេ ប៉ុន្តែនឹងចាត់វិធានការដែលមិនបញ្ជាក់ឱ្យដឹងប្រសិនបើនៅតែបន្តការចោទប្រកាន់មិនពិតទៀតនោះ។ ...
បែន សុខហ៊ាន
http://www.cambodiadailykhmer.com/37897
សហជីពសង្ឃឹមថាឆ្នាំ ២០១៨ កម្មករអាចនឹងឡើងប្រាក់ឈ្នួលបានច្រើន ដោយសារជាឆ្នាំបោះឆ្នោតថ្នាក់ជាតិ
ក្រុមសហជីពបានសម្ដែងសុទិដ្ឋិនិយមថានៅឆ្នាំ ២០១៨ ខាងមុខកម្មករក្នុងវិស័យកាត់ដេរសម្លៀកបំពាក់មានឱកាសច្រើនក្នុងការឡើងប្រាក់ឈ្នួលលើសពី ១០% ដោយសារតែជាឆ្នាំដែលបក្សនយោបាយនានានឹងប្រកួតក្នុងការបោះឆ្នោតថ្នាក់ជាតិដែលត្រូវការទាក់ទាញទឹកចិត្តកម្មករ ខណៈ ...
សុទ្ធ គឹមសឿន
http://bit.ly/2tmllHH
អាជ្ញាធរអប្សរាចុះរុះរើផ្ទះ និងតូបសាងសង់ខុសច្បាប់នៅឧទ្យានអង្គរ
កាលពីម្សិលមិញ ស្ថាប័នរដ្ឋាភិបាលទទួលបន្ទុកគ្រប់គ្រងឧទ្យានបុរាណអង្គរ បានចាប់ផ្តើមរុះរើសំណង់ទី១ក្នុងចំណោមផ្ទះនិងតូបលក់ដូរជាង៥០០ដែលសាងសង់ខុសច្បាប់នៅក្នុងបរិវេណឧទ្យាននេះរយៈពេលប៉ុន្មានសប្ដាហ៍មុនការបោះឆ្នោតឃុំ សង្កាត់ កាលពីថ្ងៃទី៤ ខែមិថុនា។ ...
គ.ជ.ប ច្រានចោលបណ្តឹងការបោះឆ្នោតឃុំសង្កាត់ដោយសារថ្លោះសិទ្ធិនៃការប្តឹង
ស្ថាប័នរៀបចំការបោះឆ្នោតថ្នាក់ជាតិបានលើកឡើងថា ខ្លួនបានច្រានចោលបណ្តឹង ជាងពាក់កណ្តាលនៃបណ្តឹងចំនួន ៦១ ដែលខ្លួនទទួលបានពាក់ព័ន្ធការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីថ្ងៃទី ៤ ខែ មិថុនា ដោយអះអាងថាបណ្តឹងទាំងនេះថ្លោះសិទ្ធិនៃការប្តឹង (ផុតកាលកំណត់របស់ច្បាប់) ក្នុងនោះបណ្តឹងភាគច្រើនប្តឹងដោយគណបក្សសង្គ្រោះជាតិស្នើសុំឲ្យរាប់សន្លឹកឆ្នោតឡើងវិញនៅក្នុងការប្រកួតប្រជែងដែលខ្លួនចាញ់ប្រកៀកប្រកិត។ ...
បែន សុខហ៊ាន
http://www.cambodiadailykhmer.com/37882
ក្រុមហ៊ុនយីហោល្បីៗនៅអាមេរិកជំទាស់សេចក្តីព្រាងច្បាប់ស្តីពីប្រាក់ខែ និងការដោះស្រាយជម្លោះការងារ
ក្រុមដែលតំណាងក្រុមហ៊ុនសម្លៀកបំពាក់យីហោល្បីៗមួយចំនួនក្នុងចំណោមក្រុមហ៊ុនសម្លៀកបំពាក់ធំៗបំផុតនៅសហរដ្ឋអាមេរិក រួមមានក្រុមហ៊ុនសម្លៀកបំពាក់យីហោ Gap និងក្រុមហ៊ុនសម្លៀកបំពាក់ Levi Strauss ផងនោះ កំពុងជំរុញឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិចារណាលើបទប្បញ្ញត្តិដ៏ចម្រូងចម្រាសនៅក្នុងសេចក្តីព្រាងច្បាប់ចំនួនពីរស្តីពីប្រាក់ខែ និងជម្លោះការងារ។ ...
ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/37886
បុរសម្នាក់ឃាត់ខ្លួនដោយអាជ្ញាធរថៃមានជាប់ពាក់ព័ន្ធទៅនឹងមន្ត្រីជាន់ខ្ពស់កម្ពុជា
មន្ត្រីអន្តោប្រវេសន៍ លោក លៀង ពិសិដ្ឋ ដែលត្រូវបានចាប់ឃាត់ខ្លួននៅក្នុងប្រទេសថៃពីបទជាប់ពាក់ព័ន្ធនឹងការរត់ពន្ធអាវុធ គឺជាសាច់ញាត្តិរបស់រដ្ឋមន្ត្រីការពារជាតិ លោក ទៀ បាញ់ ក៏ដូចជាអភិបាលខេត្តកោះកុងដែលទើបតែផ្ទេរចេញ លោក ប៊ុន ឡឺត ...
Shaun Turton និង ម៉ិច ដារ៉ា
http://www.phnompenhpost.com/national/man-held-thais-linked-senior-cambodian-officials
កម្មវិធីជួញដូរអនឡាញនឹងដំណើរការចុងឆ្នាំនេះ
ការជួញដូរតាមទូរស័ព្ទចល័ត នឹងអាចរកបានក្នុងពេលឆាប់ៗសម្រាប់ក្រុមវិនិយោគិនដែលស្វែងរកការជួញដូរមូលបត្រនៅផ្សារហ៊ុនក្នុងស្រុក។ នេះបើតាមផ្សារមូលបត្រកម្ពុជា(CSX)។ ...
Brian Ng
http://bit.ly/2sNo1kc
លោកហ៊ុនសែនបានកំណត់ពីការបោះឆ្នោតព្រឹទ្ធសភាសម្រាប់ខែមករា
ការបោះឆ្នោតព្រឹទ្ធសភាខាងមុខនឹងត្រូវបានប្រារព្ធឡើងនៅថ្ងៃទី ១៤ ខែមករា នេះបើយោងតាមសារាចរណែនាំដែលចេញផ្សាយកាលពីថ្ងៃសុក្រនិងបានបញ្ជាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានកត់សម្គាល់ឃើញថា កាលពីដើមខែនេះថា ...
ម៉ិច ដារ៉ា
http://www.phnompenhpost.com/national/hun-sen-sets-senate-elections-january
ជនសង្ស័យម្នាក់ត្រូវបានចាប់បញ្ជូនទៅតុលាការ
បុរសជាមេការឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនភួងហេងត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការរាជធានីភ្នំពេញកាលពីរសៀលថ្ងៃអាទិត្យ បន្ទាប់ពីត្រូវបានចាប់ខ្លួនកាលពីរសៀលថ្ងៃសុក្រពាក់ព័ន្ធករណីរក្សាទុកនូវ ...
ឃុត សុភចរិយា
http://bit.ly/2tDORrU
ឈ្មួញវៀតណាម រកស៊ីគ្រញូងម្នាក់គេចខ្លួន បន្ទាប់ពីអាជ្ញាធរតាមចាប់
ឈ្មួញគ្រញូងជនជាតិវៀតណាមឈ្មោះ ម៉ៃ បាននិងកំពុងតែរត់គេចទៅប្រទេសខ្លួនវិញ បន្ទាប់ពីអភិបាលខេត្តឧត្តរមានជ័យបញ្ជាឲ្យអាជ្ញាធរចាប់ខ្លួនរឿងបទល្មើសប្រមូលទិញគ្រញូងតាមទំនើងចិត្តនៅក្នុងទឹកដីខេត្តជាយដែនមួយនេះ។ ...
ផាក់ ស៊ាងលី
http://bit.ly/2rv1CEl
លទ្ធផលឆ្នោតឃុំសង្កាត់បង្ហាញសញ្ញាវិជ្ជមានសម្រាប់ប្រជាធិបតេយ្យ ទោះបីមានការគំរាម
អ្នកវិភាគ និងសកម្មជនសហគមន៍ខ្មែរអាមេរិកាំងមួយចំនួនមើលឃើញពីសញ្ញាវិជ្ជមាននៃលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។ ការសន្និដ្ឋាននេះកើតមានឡើងក្រោយពេលការបោះឆ្នោតឃុំ-សង្កាត់បានបង្ហាញឱ្យឃើញនូវសំឡេងគាំទ្រប្រហាក់ប្រហែលគ្នារវាងគណបក្សកាន់អំណាចនិងគណបក្សប្រឆាំង។ ...
EMIA ទិញភាគហ៊ុនក្រុមហ៊ុន iCare Benefits
ក្រុមហ៊ុនមូលនិធិមូលធនឯកជនមួយដែលមានមូលដ្ឋាននៅសិង្ហបុរី និងផ្ដោតទៅលើអាជីវកម្មកំពុងអភិវឌ្ឍន៍នៅមហាអនុតំបន់ទន្លេមេគង្គ (GMS) កាលពីសប្ដាហ៍មុនបានទិញភាគហ៊ុនភាគតិចក្នុងក្រុមហ៊ុន iCare Benefits (Cambodia) Co., Ltd ដែលផ្តល់សេវាបែបកម្មវិធីផ្ដល់អត្ថប្រយោជន៍ដល់បុគ្គលិកមួយដល់សហគ្រាសប្រតិបត្តិការនៅ ...
Kali Kotoski
http://bit.ly/2sITXXy
សង្គមស៊ីវិលជំរុញឲ្យអនុម័តសច្ចាប័នកម្មករការងារផ្ទះ
កម្មករការងារផ្ទះ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិប្រមាណជា ២០០ នាក់បានប្រមូលផ្ដុំគ្នានៅភោជនីយដ្ឋានទំនើបមួយក្នុងក្រុងភ្នំពេញពីម្សិលមិញដើម្បីប្រារព្ធទិវាកម្មករការងារផ្ទះអន្តរជាតិខួបលើកទី ៦ បំណងជំរុញពន្លឿនការអនុម័តសច្ចាប័នដែលជាច្បាប់ ...
សុទ្ធ គឹមសឿន
http://bit.ly/2ruAhCd
លោក កឹម សុខា ជឿថាលោក ហ៊ុន សែន អាចត្រូវបង្ខំឲ្យប្រគល់អំណាចបើចាញ់ឆ្នោត
មេដឹកនាំគណបក្សប្រឆាំងលោក កឹម សុខា បានថ្លែងនៅក្នុងបទសម្ភាសផ្តាច់មុខមួយកាលពីថ្ងៃសៅរ៍ថា លោកជឿថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អាចនឹងត្រូវបានបង្ខំឲ្យប្រគល់អំណាច ប្រសិនបើគាត់ចាញ់ឆ្នោតនៅក្នុងការបោះឆ្នោតជាតិឆ្នាំ ២០១៨ ហើយថាការងាររបស់គណបក្សលោកឥឡូវនេះ ...
Alex Willemyns and ម៉ិច ដារ៉ា
http://bit.ly/2sINfkm
មានការសរសើរ និងការរិះគន់រឿងតែងតាំងអភិបាលរាជធានី ខេត្ត ៤
ខណៈដែលមានការគាំទ្រចំពោះការតែងតាំងកូនស្រីរបស់អតីតអភិបាលខេត្តកោះកុងឲ្យធ្វើជាអភិបាលខេត្តដែលស្ថិតនៅជាប់ព្រំដែនថៃមួយនេះក៏មានការរិះគន់ផងដែរចំពោះការតែងតាំងអភិបាលរងម្នាក់ដែលមានកេរ្តិ៍ឈ្មោះមិនល្អឲ្យធ្វើជា ...
នៀម ឆេង
http://bit.ly/2tiaO0t
គ.ជ.ប ស្នើឱ្យរដ្ឋាភិបាលចាត់វិធានការតាមផ្លូវច្បាប់លើ អ្នករិះគន់ខ្លួនតាមបណ្តាញសង្គម
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានស្នើឱ្យរដ្ឋាភិបាលចាត់វិធានការតាមផ្លូវច្បាប់លើអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមពីរនាក់ចំពោះការបង្ហោះ”ព័ត៌មានញុះញង់” ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់កាលពីថ្ងៃទី៤ ខែមិថុនា ដែលខ្លួនអះអាងថាបានមើលងាយស្ថាប័នមួយនេះ។យោងតាមសេចក្តីបំភ្លឺចុះកាលបរិច្ឆេទថ្ងៃអង្គារ គ.ជ.ប បានអំពាវនាវឱ្យ “ស្ថាប័នពាក់ព័ន្ធ” ចាត់វិធានការលើអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមដែលខ្លួនអះអាងថាបានធ្វើពើជាសួរអំពីអព្យាក្រឹតភាពរបស់ស្ថាប័នមួយនេះ។ ...
បែន សុខហ៊ាន និង Ben Paviour
http://www.cambodiadailykhmer.com/37862
លោក ហ៊ុន សែន ប្រកាសអនុវត្តសាលដីកាពេលដែលលោក សម រង្ស៊ី មកដល់
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានព្រមានកាលពីម្សិលមិញថានឹងអនុវត្តសាលដីកាចាប់ខ្លួនអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បើទោះបីជារាជរដ្ឋាភិបាលបានប្រកាសលុបបម្រាមប្រឆាំងលោក សម រង្ស៊ី ក្នុងការធ្វើដំណើរមកកាន់ប្រទេសកម្ពុជាក៏ដោយ។ ...
វង្ស សុខេង
http://bit.ly/2sFB8UL
រដ្ឋាភិបាលដាក់ឲ្យប្រើប្រាស់យុទ្ធសាស្ត្រ អភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ២០១៦-២០២៥
រដ្ឋាភិបាលកម្ពុជាកាលពីម្សិលមិញបានប្រកាសឲ្យប្រើប្រាស់យុទ្ធសាស្ដ្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ ២០១៦-២០២៥ ដែលជាឯកសារមួយដើម្បីឲ្យស្ថាប័នពាក់ព័ន្ធផ្ទៀងផ្ទាត់ពីការវិវឌ្ឍនៃវិស័យនេះ នាពេលកន្លងមក និងបានគូសបង្ហាញពីផែនការសកម្មភាពដើម្បីធានាដល់ចីរភាពកំណើននាពេល ...
ហ៊ គីមសាយ
http://bit.ly/2t8pb7p
មន្ត្រីលោក ញឹក ប៊ុនឆៃមួយចំនួនចុះចូល CPP ដើម្បីរក្សាតំណែង
មន្ដ្រីជាន់ខ្ពស់រដ្ឋាភិបាលមួយចំនួនដែលមកពីគណបក្សរួបរួមជាតិខ្មែររបស់លោក ញឹក ប៊ុនឆៃ បានរត់ទៅចុះចូលជាមួយគណបក្សកាន់អំណាចរួចហើយដើម្បីចៀសពីការដកតំណែង បន្ទាប់ពីមេរបស់ពួកគេត្រូវបានដកពីតំណែងជាទីប្រឹក្សារដ្ឋាភិបាលមានឋានៈស្មើឧបនាយករដ្ឋមន្ត្រី។មន្ដ្រីទាំង ...
មាស សុខជា
http://bit.ly/2rzh5CH
ពលរដ្ឋប៉ះពាល់ពីការសង់ទំនប់ រង់ចាំក្រុមហ៊ុនទៅឈូសដីធ្វើស្រែ
ដីពលរដ្ឋនៅឃុំស្រែគរជាង ១ ពាន់ហិកតាដែលជាដីសំណងទទួលបានពីគម្រោងទំនប់វារីអគ្គិសនីសេសានក្រោម ២ នៅមិនទាន់ត្រូវបានក្រុមហ៊ុនឈូសឆាយឲ្យពលរដ្ឋបង្កបង្កើនផលបាននៅឡើយនោះទេនៅក្នុងរដូវវស្សានេះដែលធ្វើឲ្យពលរដ្ឋ ...
ផាក់ ស៊ាងលី
http://bit.ly/2sCUJ7M
ខណៈរងសម្ពាធ អង្គការមិនមែនរដ្ឋាភិបាលងាកមករឹតចំណងកាន់តែជិតស្និទ្ធជាមួយរដ្ឋាភិបាល
សម្ព័ន្ធអង្គការមិនមែនរដ្ឋាភិបាលបានចាប់ផ្តើមកម្មវិធីមួយដើម្បីសហការឲ្យបានកាន់តែជិតស្និទ្ធជាមួយរដ្ឋាភិបាលកាលពីម្សិលមិញ មួយសប្តាហ៍បន្ទាប់ពីអ្នកនាំពាក្យក្រសួងមហាផ្ទៃមួយរូបបានទទួលស្គាល់ថា បានគំរាមអង្គការមួយចំនួនដើម្បី”បំភិតបំភ័យ” ពួកគេមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។លោក សឿង សារ៉ាន់ នាយកប្រតិបត្តិគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជាបានលើកឡើងថា បញ្ហារវាងរដ្ឋាភិបាល និងសង្គមស៊ីវិលបង្ហាញឲ្យឃើញថា ភាគីទាំងពីរចាំបាច់ត្រូវសហការគ្នាឲ្យបានកាត់តែខ្លាំងជាងមុន។ ...
Brendan O’byrne
http://www.cambodiadailykhmer.com/37843
សហគមន៍នឹងសង្គមស៊ីវិលចង់ឲ្យបញ្ឈប់គម្រោងសង់ទំនប់ ១ ទៀតនៅឡាវ
ក្រុមសហគមន៍ និងអង្គការសង្គមស៊ីវិលបានជួបពិភាក្សាគ្នានៅក្នុងវេទិកាមួយដោយបានលើកឡើងពីក្តីកង្វល់ចំពោះគម្រោងសាងសង់ទំនប់វារីអគ្គិសនីប៉ាក់បេងថ្មីមួយទៀតនៅក្នុងប្រទេសឡាវដែលអាចនឹងបង្កឲ្យមានផលប៉ះពាល់កាន់តែខ្លាំងថែមទៀតដល់ ...
សុទ្ធ គឹមសឿន
http://bit.ly/2s4sii1
រាជរដ្ឋាភិបាលលុបបម្រាមហោះហើរប្រឆាំង លោក សម រង្ស៊ី ធ្វើដំណើរមកកាន់កម្ពុជា
ទីស្ដីការគណៈរដ្ឋមន្ត្រីកាលពីម្សិលមិញបានឲ្យដឹងថារាជរដ្ឋាភិបាលសម្រេចលុបចោលនូវបម្រាមធ្វើដំណើរដល់អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី តែមិនបាននិយាយដល់ទោសដែលមេដឹកនាំរូបនេះកំពុងប្រឈមចំពោះមុខពន្ធនាគារដែលជាបញ្ហាត្រូវបានអ្នកវិភាគយល់ ...
វង្ស សុខេង, ម៉ិច ដារ៉ា and Ananth Baliga
http://bit.ly/2sdRBwu
ការរាប់សន្លឹកឆ្នោតឡើងវិញធ្វើឲ្យ CNRP ឈ្នះពីរឃុំទៀតយ៉ាងប្រកៀកប្រកិត
ការរាប់សន្លឹកឆ្នោតឡើងវិញកាលពីម្សិលមិញ គណបក្សសង្គ្រោះជាតិឈ្នះពីរឃុំបន្ថែមទៀត គឺឃុំមួយក្នុងខេត្តបាត់ដំបង និងឃុំមួយទៀតក្នុងខេត្តកំពង់ធំ គឺមួយថ្ងៃបន្ទាប់ពីឃុំសង្កាត់ដំបូងដំបូងនៃឃុំសង្កាត់ចំនួន៤០ដែលមានភាពចម្រូងចម្រាសនៅក្នុងការបោះឆ្នោតឃុំ សង្កាត់កាលពីថ្ងៃទី៤ខែមិថុនាបានទៅលើគណបក្សប្រជាជនកម្ពុជានោះ។ លោក ងួន កុលបុត្រតំណាងគណបក្សប្រជាជនកម្ពុជាដែលមានវត្តមាននៅការរាប់សន្លឹកឆ្នោតកាលពីម្សិលមិញ បានមានប្រសាសន៍ ថា លោកទទួលយកលទ្ធផលនេះ។ លោកបានថ្លែងថា “សម្រាប់ខ្លួនខ្ញុំផ្ទាល់ខ្ញុំគិតថា ល្អត្រឹមត្រូវពីព្រោះវាបង្ហាញពីឆន្ទៈទាំងអស់គ្នា”។ ...
បែន សុខហ៊ាន
http://www.cambodiadailykhmer.com/37834