ព័ត៌មាន​

OCIC គ្រោង​ចំណាយ​​​ជាង​ ១ ​លាន​ដុល្លារ​​សង់​ផ្លូវ​ថ្មើរជើង​ថ្មី​ នៅ​ចំណុច​ប្រសព្វ​រង្វង់មូល​នាង​គង្ហីង

ក្រុមហ៊ុន OCIC គ្រោង​ចំណាយ​ទឹកប្រាក់​ជាង​ ១ ​លាន​ដុល្លារ​ដើម្បី​សាងសង់​ផ្លូវ​ថ្មើរជើង​ថ្មី​មួយ​ស្ថិត​នៅ​ចំណុច​ប្រសព្វ​អតីតៈ​រង្វង់មូល​នាងគង្ហីង​ជា​ទីតាំង​ស្ថិត​នៅ​ទល់មុខ​គម្រោង Olympia City ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​មួយ​នេះ​។ ...

ស៊ីវ ម៉េង
http://bit.ly/2oZSH0t

កម្ពុជា​ត្រូវការ​ឯកសារ​បន្ថែម​អំពី​ផល​ប៉ះពាល់​ឆ្លង​ដែន​នៃ​គម្រោង​ទំនប់​ប៉ាក់ បេង​របស់​ឡាវ

លោក សូ សុភ័ទ្ទ អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ បាន​ថ្លែង​​ថា ​កម្ពុជា​កំពុង​ពិនិត្យ​មើល​បន្ថែម​ទៀត​លើ​ឯកសារ​ដែល​ផ្តល់​ដោយ​ភាគី​ឡាវ នៅ​មុន​គណៈកម្មការ​ទន្លេ​មេគង្គ (MRC) ​ដែល​មាន​តួនាទី​សម្រប​សម្រួល​លើ​ការ​អភិវឌ្ឍ​នានា​នៅ​ទន្លេ​មេគង្គ ​រៀប​ចំ​វេទិកា​ពិភាក្សា​ជា​លើក ...

ស៊ុន ណារិន
http://khmer.voanews.com/a/Cambodia-says-laos-lacks-supporting-documents-on-trans-boundary-impacts-of-proposed-pak-beng-dam/3836522.html

អ្នកនាំពាក្យ​រដ្ឋាភិបាល៖​ កម្ពុជា​ «អាច​នឹង​ចាប់​អារម្មណ៍»​ សំណើ​កូរ៉េ​ខាង​ជើង​ក្នុង​ការ​ជួយ​កាត់​​បន្ថយ​ភាព​តាន​តឹង​នៅ​ជ្រោយ​ឧបទ្វីប​កូរ៉េ

​លោក ​Jang​ ​Yun​ Gon ​ឯក​អគ្គ​រដ្ឋ​ទូត​កូរ៉េ​ខាង​ជើងប្រចាំនៅកម្ពុជា បាន​ថ្លែងក្នុងបទ​សម្ភាស​ផ្ដាច់​មុខមួយជាមួយព្រឹត្តិបត្រសារ​ព័ត៌មាន ​Khmer ​Times ដែល​ចេញ​ផ្សាយ​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ ថាបំណងរបស់ក្រុងព្យុងយ៉ាង គឺចង់​ឱ្យ​កម្ពុជាមានចំណែកក្នុងការចូល​រួម​ដោះ​ស្រាយបញ្ហានៅឧប​ទ្វីប​កូរ៉េ។ ...

អូន ឆេងប៉រ
http://khmer.voanews.com/a/royal-government-spokesman-cambodia-could-be-interested-in-north-korea-proposal/3833125.html

គ.ជ.ប ពិបាក​គ្រប់គ្រង​ការ​ឃោសនា​តាម​បណ្តាញ​សង្គម

នៅក្នុង​ពិធី​ផ្សព្វផ្សាយ​គោលការណ៍​ជួល​ម៉ោង​ផ្សាយ​របស់​ស្ថានីយ​ទូរទស្សន៍ និង​វិទ្យុ​ឯកជន​កាលពី​ម្សិលមិញ អគ្គលេខាធិការ​ គ.ជ.ប លោក ទេព នីថា ថ្លែង​ថា​ការ​គ្រប់គ្រង​របស់​ គ.ជ.ប នៅ​មាន​កម្រិត​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្រៅពី​ទូរទស្សន៍ និង​វិទ្យុ។ លោក​ថា​ប្រទេស​មួយ​ចំនួន​នៅ​លើ​ពិភពលោក​ក៏​ជួប​បញ្ហា​​​ប្រហាក់​ប្រហែល​គ្នា​នេះ​ដែរ ...

ទូច សុខា
http://bit.ly/2p6JYpu

អាជ្ញាធរ​រុះរើ​របង​បើក​ធ្វើ​ផ្លូវ​​ ក្រោយ​ពី​ក្រុមហ៊ុន​បិទ​យូរ​ឆ្នាំ

មន្ទីរ​ដែនដី​នគរូបនីយកម្ម​រាជធានី​ និង​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ​កាលពី​ម្សិលមិញ​បាន​​រុះរើ​របង និង​ចាក់​ដី​លុប​ប្រឡាយ​ក្នុង​សង្កាត់​វាលស្បូវ​ដើម្បី​បើក​ផ្លូវ​​ទទឹង​ ១៦ ​ម៉ែត្រ​បណ្ដោយ​ជាង​ ៦ គីឡូម៉ែត្រ​ឲ្យ​ធ្វើ​ចរាចរណ៍​ឡើង​វិញ បន្ទាប់ពី​ក្រុមហ៊ុន​​ ២ ​បាន​ជីក​ និង​ធ្វើ​របង​ភ្ជិត ...

ឃុត សុភចរិយា
http://bit.ly/2qwCGwj

អង្គការ​ ១ ​នឹង​ស្នើ​ឲ្យ​បញ្ឈប់​ការ​ផ្តល់​កម្ចី​ដល់​អ្នក​រកស៊ី​ឈើ

អង្គការ​អភិរក្ស​ធនធាន​ធម្មជាតិ​គ្រោង​នឹង​ដាក់​លិខិត​ទៅ​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​សប្តាហ៍​ក្រោយ​ដើម្បី​ស្នើ​ឲ្យ​ពិនិត្យ​ការ​ខ្ចី​ប្រាក់​មួយ​ចំនួន បន្ទាប់ពី​រក​ឃើញ​ថា​ប្រាក់​កម្ចី​ខ្លះ​ត្រូវ​បាន​យក​ទៅ​ទិញ​​សម្ភារ​បម្រើ​ឲ្យ​ការ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ខុស ...

ផាក់ ស៊ាងលី
http://bit.ly/2puWuBT

ម្ចាស់​បែត្រី​បំផ្លាស់​ទី​មក​ទន្លេសាប​ព្រោះ​ត្រី​ងាប់

ម្ចាស់​បែត្រី​មួយ​ចំនួន​ដែល​ជា​ជនជាតិ​ខ្មែរ​អ៊ិស្លាម​រស់នៅ​តាម​ច្រាំង​ទន្លេសាប​ក្នុង​តំបន់​ច្រាំង​ចំរេះ​ថ្មីៗ​នេះ​បាន​ផ្លាស់ប្ដូរ​ទីតាំង​ដោយ​ធ្វើ​ដំណើរ​តាម​ទូក​ក្នុង​ដង​ទន្លេសាប​នា​រាជធានី​ភ្នំពេញ​ដោយសារ​តែ​ពួកគេ​បាន​អះអាង​ថា​ត្រី​ក្នុង​បែ​ដែល​ពួកគេ​កំពុង ...

សែន ដាវីត
http://bit.ly/2qqAvgN

លំហូរ​ហិរញ្ញវត្ថុ​ខុស​ច្បាប់​មក​កម្ពុជា​ មាន​រាប់ពាន់​លាន

​របាយការណ៍​​មាន​ចំណង​ជើង​ថា «​លំហូរ​ហិរញ្ញវត្ថុ​ខុស​ច្បាប់ ​ពី​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍ ឆ្នាំ ​២០០៣ ដល់​ឆ្នាំ​ ២០១៤» វាស់វែង​ការ​ផ្ទេរ​ប្រាក់​មិន​ចុះ​បញ្ជី​ចេញចូល​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ១៤៩ ដោយ​រកឃើញថា IFF​ សរុប​ កាលពី​ឆ្នាំ​ ២០១៤ ជា​ឆ្នាំ​ចុងក្រោយ​នៃ​ទិន្នន័យ​មាន​ចំនួន​ចន្លោះ​ពី​ ២ ...

Matthieu de Gaudemar
http://bit.ly/2pGmnyX

អ្នក​នាំ​ចេញ​អង្ករ ​បដិសេធ​ថ្លៃ​សមាជិក​ ខណៈ​រិះគន់​ការ​គ្រប់​គ្រង CRF

បញ្ហា​នៅ​ក្នុង​ឧស្សាហកម្ម​អង្ករ​របស់​កម្ពុជា​កើត​ឡើង​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ខណៈ​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​បាន​បដិសេធ​បង់​តម្លៃ​សមាជិកភាព​ដល់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) ដោយ​អះអាង​ថា ពួក​គេ​កំពុង​ប្រឈម​នឹង​ថ្លៃ​ដើម​ខ្ពស់ ហើយ​ថា CRF មិន​បាន​ធ្វើ​អ្វី​ដើម្បី​ដោះស្រាយ​បញ្ហា ...

Cheng Sokhorng
http://www.phnompenhpost.com/business/rice-millers-balk-export-fees

ក្រសួងធ្វើអន្ដរាគមន៍ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​​ជ្រូកក្នុងស្រុក

ក្រសួងកសិកម្ម​បាន​បញ្ជាក់​ពី​ជំហរ​ក្នុង​ការ​ទប់ស្កាត់​ កុំអោយ​មានការ​ធ្លាក់​ចុះ​នៃ​តម្លៃ​សាច់​ជ្រូក​ដូច​ឆ្នាំ​មុន​ ដោយសារ​ការ​នាំ​ចូល​ជ្រូក​ខុសច្បាប់​ពី​ប្រទេស​ជិតខាង​។​ ​ ...

សុខ ចាន់
http://www.khmertimeskh.com/news/37888/ministry-intervenes-to-halt-pork-price-crash/

កសិករមិនបារម្ភពីផលប៉ះពាល់នៃការផ្លាស់ប្តូរអាកាសធាតុ

កសិករ​កំពុង​ត្រូវ​បាន​លើក​ទឹក​ចិត្ត​អោយ​ប្រើប្រាស់​បច្ចេកទេស​ថ្មី ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​កើត​ពី​ការ​ផ្លាស់​ប្តូរ​អាកាស​ធាតុ​។ ...

ជា វណ្ណៈ
http://www.khmertimeskh.com/news/37887/don---t-fear-climate-change--farmers-told/

រោង​ម៉ាស៊ីនកិនស្រូវ​បាន​អត្ថប្រយោជន៍តិច​ពីមូលនិធិ​កម្ចី​សង្គ្រោះ​បន្ទាន់

រោង​ម៉ាស៊ីនកិនស្រូវ​បាន​ប្រើប្រាស់​ប្រាក់​ប្រមាណ​តែ​មួយ​ភាគ​បួន​ប៉ុណ្ណោះ​ នៃ​មូលនិធិ​កម្ចី​សង្គ្រោះ​បន្ទាន់​ដែល​មាន​ប្រាក់​២៧​លាន​ដុល្លារ​ ដើម្បី​រក្សា​ស្ថិរភាព​នៃ​តម្លៃ​ស្រូវ​ ហើយ​បាន​ដាក់​ការ​ស្តីបន្ទោស​ចំពោះ​ការ​យឺត​យាវ​ក្នុង​ការ​ជួយ​សង្គ្រោះ​។​ ​ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/37927/millers-shun-rice-crisis-loan-fund/

ប្រទេសពីរ,គោលដៅតែមួយ

ប្រទេសកម្ពុជា និងប្រទេសថៃ កំពុងជំរុញការអនុវត្តកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍មួយ។ ...

សុខ ចាន់
http://www.khmertimeskh.com/news/37925/two-kingdoms--one-destination/

៤ ខែ​ឆ្នាំ​នេះ រន្ទះ​បាញ់​សម្លាប់​មនុស្ស កើន​ជិត​បី​ដង

គ្រោះ​ធម្មជាតិ​បង្ក​ឡើង​ដោយ​បាតុភូត​ខ្យល់​និង​រន្ទះ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ២៣​នាក់ និង ៤៤ នាក់​ទៀត​បាន​រង​របួស ដែល​ចំនួន​នេះ​បាន​កើន​ឡើង​ជិត​បី​ដង​ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុន​ក្នុង​រយៈពេល​បួន​ខែ​ដើម​ឆ្នាំ​ដូច​គ្នា​នេះ។ នេះ​បើ​យោង​ ...

ឃុត សុភចរិយា
http://bit.ly/2qn4PbM

គ្រញូង​ជាង ១ តោន​សង្ស័យ​របស់​ស្ត្រី​វៀតណាម​ត្រូវ​រឹបអូស

ឈើ​គ្រញូង​ជាង​ ១ តោន​ និង​រថយន្ត​កាមរីបាឡែន​ពណ៌​ស្ករ​អត់​ស្លាក​លេខ​មួយ​គ្រឿង​ត្រូវ​បាន​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ឧត្តរមានជ័យ​រឹបអូស​ទៅ​រក្សា​ទុក​ បន្ទាប់ពី​អ្នក​បើកបរ​រថយន្ត​ដឹក​ឈើ​ល្មើស​ច្បាប់​នេះ​បើក​​ក្រឡាប់​​ចូល​​ក្នុង​រណ្ដៅ​ភក់​មួយ​ ...

ឃុត សុភចរិយា
http://bit.ly/2oS27Lr

វិស័យ​កាត់ដេរ​នៅ​តែ​ល្អ​ តែ​អ្នក​ជំនាញ​ព្រមាន​ពី​កំណើន​ទាប

វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែកជើង​កម្ពុជា​នៅ​តែ​អាច​រក្សា​កំណើន​ប្រកប​ដោយ​សុខុមាលភាព​នៅ​ឆ្នាំ​នេះ ទោះបី​ជា​ជួប​បញ្ហា​ប្រឈម​ថ្មី​មួយ​ចំនួន​ក៏ដោយ ប៉ុន្តែ​អ្នក​នៅ​ក្នុង​ឧស្សាហកម្ម​នេះ​បាន​ព្រមាន​ថា កំណើន​នឹង​កាន់​តែ​ទាប។ ...

ហ៊ គឹមសាយ
http://bit.ly/2pRIV0z

មន្ត្រី​ជំនាញ​បង្ក្រាប​បាន​ឈើ​ ៣០០ដុំ​ ក្នុង​ជម្រក​សត្វ​ព្រៃ​ លំផាត់

មន្ត្រី​ជំនាញ​បាន​និង​កំពុង​តែ​ស្រាវ​ជ្រាវ​រក​ឈ្មួញ​ឈើ ដែល​បាន​ប្រមូល​ទិញ និង​ដុត​ឈើ​ប្រណិត ៣០០ កំណាត់ ដើម្បី​បំផ្លាញ​វត្ថុ​តាង​ចោល មុន​ពេល​គេ​ខ្លួន​ពី​ការ​បង្ក្រាប​នៅ​ក្នុង​ដែន​ជម្រក​ សត្វព្រៃ លំផាត់ ខេត្ត​រតនគិរី។ ...

ផាក់ ស៊ាងលី
http://bit.ly/2pCry2W

Emerald:គម្រោង​អូរខ្វាវ​ មាន​រ៉ែមាស ១ លាន​អោនស៍

ក្រុមហ៊ុន​រុករក​រ៉ែ​អូស្រា្ដលី​ដែល​វិនិយោគ​គម្រោង​រ៉ែ​មាស​អូរខ្វាវ នៅក្នុង​ខេត្ត​មណ្ឌលគិរី​បាន​ចេញ​ផ្សាយ​ការ​សិក្សា​លទ្ធភាព​ច្បាស់លាស់ (DFS ) របស់​ខ្លួន​កាលពី​ម្សិលមិញ​ដោយ​បញ្ជាក់​ពី​ការ​ព្យាករ​ពី​កំណប់​រ៉ែ​មាស ១,១៤ លាន​អោនស៍​ក្នុង​គម្រោង​នេះ។ ...

Kali Kotoski
http://bit.ly/2qrOaBb

រដ្ឋមន្ដ្រី​ការ​បរទេសទៅ​ចូលរួម​កិច្ចប្រជុំនៅសហរដ្ឋអាមេរិក

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ឯកឧត្ដម​ ប្រាក់​ សុ​ខុន​ ទេស​រដ្ឋមន្ដ្រី​ រដ្ឋមន្ដ្រី​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ នឹង​ទៅ​ចូលរួម​ កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការ​បរទេស​រវាង​អាស៊ាន​ និង​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​ លោក​ Rex​ Tillerson​ ជា​លើក​ដំបូង​ នៅ​ឯ​សេត​វិមាន​ក្នុង ...

រស់ ចាន់វាសនា
http://www.khmertimeskh.com/news/37938/foreign-minister-on-us-mission/

កិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិន

កម្ពុជា​និង​ចិន​បាន​ធ្វើការ​ប្តេជ្ញា​ចិត្ត​សារ​ជា​ថ្មី​ក្នុង​ការ​ព​ន្លឿ​ន​ការ​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ក្រុងព្រះសីហនុ​ និង​ការ​កសាង​ព្រ​លាន​យន្តហោះ​ថ្មី​នៅ​ក្នុង​ខេត្តសៀមរាប​ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/37923/cambodia-china-cooperation/

ផ្សារ​ទំនើប​AEON​ គ្រោង​នឹង​ពង្រីក​សាខា​ផ្សេង​ទៀត

ផ្សារ​ទំនើប​AEON​ គ្រោង​នឹង​ពង្រីក​សាខា​ផ្សារ​ទំនើប​AEON​ផ្សេង​ទៀត​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ និង​បណ្តា​ខេត្ត​ជុំវិញ​ បន្ទាប់​ពី​ទទួល​បាន​ភាព​ជោគជ័យ​ខ្លាំង​នៃ​ផ្សារ​ទំនើប​AEON​ដំបូង​របស់​ខ្លួន​ ដែល​មាន​ផ្ទៃក្រឡា​ ៦៨០០០​ម៉ែត្រការ៉េ​ និង​បាន​បើក​ដំណើរការ​នៅ​ក្នុង ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/news/37928/aeon-plans-grocery-store-chain/

Gazprom ពិចារណា​អភិវឌ្ឍ​ឧស្ម័ន​នៃ​តំបន់ ​ថៃ និង​កម្ពុជា

ក្រុមហ៊ុន Gazprom ដែលជា​ក្រុមហ៊ុន​ថាមពល​ឈាន​មុខ​គេ​គ្រប់គ្រង​ដោយ​រដ្ឋ​របស់​ប្រទេស​រុស្ស៊ី កំពុង ពិចារណា​ការ​ផលិត​ឧស្ម័ន​នៅ​តំបន់​ដែល​មិនទាន់​ត្រូវបាន​ប្រើប្រាស់​នៃ​ប្រទេស​ថៃ និង​កម្ពុជា​។ នេះ​បើ​យោង​តាម​សារព័ត៌មាន​របស់​ប្រទេស​រុស្ស៊ី​រាយការណ៍​កាលពី​ថ្ងៃ​សុក្រ​។ ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍​
http://bit.ly/2oZSmpK

កម្មករ​សំណង់​ទាមទារ​ឲ្យ​សមាជិក​សភា​ ជួយ​ធានា​សុវត្ថិភាព​ការងារ

កម្មករ​សំណង់​ជាង ៣០០ នាក់​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​រដ្ឋសភា​កាលពី​ម្សិលមិញ​ដាក់​ញត្តិ​ជូន​តំណាងរាស្ត្រ​របស់​ខ្លួន​ទាមទារ​ឲ្យ​មាន​វិធានការ​លើ​រដ្ឋាភិបាល​រៀបចំ​គោលនយោបាយ​ដែល​អាច​នឹង​ធានា​បាន​សុវតិ្ថភាព និង​សេរីភាព​ជូន​កម្មករ​សំណង់​ដែល​បច្ចុប្បន្ន​ត្រូវ​បាន​សង្កេត​ឃើញ​ថា​ងាយ​រងគ្រោះ និង ...

សែន ដាវីត
http://bit.ly/2qrOhN6

សហជីព​​​ហែក្បួន​​​ក្នុង​​​​​​ទិវាពលកម្ម​​​អន្តរជាតិ​​​បំពានបទបញ្ជារបស់​​​រដ្ឋាភិបាល

ប្រធានសហជីពមួយក្នុងចំណោមសហជីពការងារឯករាជ្យធំៗក្នុងប្រទេសកម្ពុជាបានលើកឡើងកាលពីម្សិលមិញថា កម្មកររាប់ពាន់នាក់ ជាថ្មីម្តងទៀតនឹងមិនគោរពតាមបទបញ្ជារបស់រដ្ឋាភិបាលឡើយ ហើយនឹងហែក្បួនកាត់កណ្តាលរាជធានីភ្នំពេញនៅព្រឹកនេះដើម្បីអបអរទិវាពលកម្មអន្តរជាតិ។ ...

បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/37319

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

LpPFj
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!