ឈើចំនួនច្រើនត្រូវបានរឹបអូស ខណៈសមត្ថកិច្ចកំពុងស្វែងរកអ្នកពាក់ព័ន្ធ
មន្រ្តីអាជ្ញាធរបានអះអាងថា ពួកគេកំពុងតែស្រាវជ្រាវរកម្ចាស់ឈើរាប់រយម៉ែត្រគូប ដែលត្រូវបានបង្រ្កាបពីរថយន្ត ៧ គ្រឿងនៅក្នុងឃ្លាំងមួយ ស្ថិតនៅស្រុកស្នួល នៅមុនពេលដឹកចេញទៅលក់នៅប្រទេស វៀតណាម។ បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងចម្រុះដែលមានអាវុធហត្ថ រដ្ឋបាលព្រៃឈើ តុលាការ និង អាជ្ញាធរពាក់ព័ន្ធបានឆ្មក់ចូលឃ្លាំងនោះ កាលពីសប្តាហ៍មុន ហើយបានឃើញរថយន្តយីឌុប ៧ គ្រឿងមានផ្ទុកឈើប្រណិតលេខ ១ ពេញ តែគ្មានឃើញអ្នកបើកបរ ឬ ម្ចាស់ឈើនោះទេ។ នេះយោងតាមលោក គុយ ហួត ប្រធានមន្ទីរកសិកម្មខេត្ត ដែលគ្រប់គ្រងរដ្ឋបាលព្រៃឈើ។ …
ផាក់ ស៊ាងលី
https://bit.ly/2HsMvqz