ព័ត៌មាន​

រក​ឃើញ​គ្រាប់បែក​ជំនាន់​សង្គ្រាម​ធំៗ​ចំនួន​បី​របស់​អា​មេ​រិ​ក​នៅ​ក្នុង​ខេត្តកណ្តាល​

​មន្ត្រី​ប៉ូ​លី​ស​ខេត្តកណ្តាល​ និង​មន្ត្រី​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ បាន​រក​ឃើញ​គ្រាប់បែក​ចំនួន​បី​ស្ថិត​នៅ​ក្រោម​ដីស្រែ​មួយ​របស់​ពលរដ្ឋ​ស្រុក​កណ្តាលស្ទឹង​។​ ​ ...

ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/36071/three-big-us-wartime--bombs-found-in-kandal/

រដ្ឋមន្ត្រី​ថា​ ​ស្ថានទូត និង​ស្ថាន​តំណាង​កម្ពុជា​នៅ​ប្រឈម​បញ្ហា

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស ​និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​ឲ្យ​ដឹង​ថា​ស្ថានទូត និង​ស្ថានតំណាង​របស់​កម្ពុជា​នៅ​បរទេស​មួយ​ចំនួន​​បាន​និង​កំពុង​ជួប​បញ្ហា​លើ​ផ្នែក​ធនធាន​មនុស្ស ថវិកា និង​មធ្យោបាយ​ធ្វើ​ដំណើរ​ដែល​លោក​បាន​លើក​ឡើង​ថា​អ្វី​ទាំង​នេះ​ជា​បញ្ហា​កំពុង​ប្រឈម​សម្រាប់ ...

ទូច សុខា
http://bit.ly/2mvLq7e

IFAD ផ្តល់​កម្ចី​ការប្រាក់​ទាប​​ជាង​ ៣៦ ​លាន​ដុល្លារ​ឲ្យ​កម្ពុជា

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាលពី​ថ្ងៃ​អង្គារ​បាន​សម្រេច​ចុះហត្ថលេខា​ទទួល​កម្ចី​ការប្រាក់​ទាប​ពី​មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម​ (IFAD) ​ក្នុង​​​ទឹកប្រាក់​ ៣៦,៣ លាន​ដុល្លារ​​ដើម្បី​អនុវត្ត​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាត​តូច​នៅ​កម្ពុជា​។ ​នេះ​បើ​យោង​តាម​សេចក្តី​ជូន ...

ហ៊ គឹមសាយ
http://bit.ly/2lusl04

ការ​ដាំដុះ​ដំឡូងមី​ នៅ​តែ​កើន​ទោះ​តម្លៃ​ទាប

ទំហំ​នៃ​ការ​ដាំដុះ​ដំឡូងមី​​នៅ​កម្ពុជា​នៅ​តែ​បន្ត​កើនឡើង​​ ទោះបី​ជា​វិស័យ​នេះ​កំពុង​ប្រឈម​សម្ពាធ​ធ្លាក់​ចុះ​តម្លៃ​ និង​ខ្វះ​ទីផ្សារ​ក៏ដោយ​។ ​នេះ​បើ​​យោង​តាម​ទិន្នន័យ​ដាំដុះ​របស់​ក្រសួង​កសិកម្ម​​កាលពី​ថ្ងៃ​ម្សិលមិញ។ ...

ចេង សុខហ័ង
http://bit.ly/2mbk851

កម្មវិធី​សាកល្បង​​តាម​ដាន​វត្តមាន​សិស្ស​​តាមរយៈ​ម៉ាស៊ីន​ស្គែន

សិស្សានុសិស្សរាប់ម៉ឺននាក់ទូទាំងប្រទេសកំពុងស្គែនកាតសម្គាល់ខ្លួន និងស្នាមក្រយៅដៃរបស់ពួកគេនៅតាមសាលារៀននានាក្នុងកម្មវិធីសាកល្បងមួយដែលសំដៅជំរុញឱ្យសិស្សចូលរៀនទៀងទាត់ពេលវេលា។ ...

ឆន ភារុណ
http://www.cambodiadailykhmer.com/36707

ផ្ទះ​ឈើ​ជាង​ ៤០ ខ្នង​ត្រូវ​​បាន​ភ្លើង​ឆេះ​បំផ្លាញ​អស់

ផ្ទះ​​ប្រមាណ​ជាង ៤០ ខ្នង​នៅ​តំបន់​មិន​រៀបរយ​មួយ​នៅ​មាត់​ទន្លេសាប​ក្នុង​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ​ត្រូវ​បាន​​អគ្គិភ័យ​​លេបត្របាក់​កាលពី​វេលា​ម៉ោង​ប្រមាណ ៥ និង​ ២០ ​នាទី និង​​បាន​រលត់​នៅ​វេលា​ម៉ោង​ ៧ យប់​មិញ​។ ប៉ុន្តែ​មូលហេតុ​នៃ​ការ​ឆេះ​នេះ​ពុំទាន់​ត្រូវ​បាន ...

គឹម សារុំ និង ម៉ិច ដារ៉ា
http://bit.ly/2mNfMy7

លោក ហ៊ុន​ សែន ​អំពាវនាវ​ឲ្យ​បណ្តា​ប្រទេស​នានា​រួម​គ្នា​ថ្កោលទោស​ អាមេរិក

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​​ប្រទេស​មួយ​ចំនួន ​និង​អង្គការ​យូនីសេហ្វ​គួរ​តែ​​រួបរួម​គ្នា​ហ៊ាន​​ចេញ​មុខ​ថ្កោលទោស​ចំៗ​ចំពោះ​សហរដ្ឋ​អាមេរិក ចំពោះ​អ្វី​ដែល​លោក​ហៅ​ថា​ប្រទេស​មហា​អំណាច​មួយ​នេះ​បាន​បញ្ជូន​កងទ័ព​ទៅ​ធ្វើ​សង្គ្រាម​នៅ​ ...

ទូច សុខា និង Erin Handley
http://bit.ly/2mHuyqY

កម្ពុជា​ស្នើ​វិទ្យាស្ថាន​ស្រាវជ្រាវ​ស្រូវ​អង្ករ​អន្តរជាតិ​បង្កើត​ពូជ​ស្រូវ​ថ្មីៗ

វិទ្យាស្ថាន​ស្រាវជ្រាវ​ស្រូវ​អង្ករ​អន្តរជាតិ (IRRI)ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​ហ្វីលីពីននឹង​ជួយ កម្ពុជា ក្នុង​ការ​ស្រាវជ្រាវ​ពូជ​ស្រូវ​ថ្មី ដែល​ធុន​នឹង​ការ​ប្រែប្រួល​អាកាសធាតុ និង​បង្កើន​ទិន្នផល​ខ្ពស់។​ ...

ជា វណ្ណៈ
http://bit.ly/2lu2c1v

ប្រទេស​កម្ពុជា និង​ឡាវ ​បង្កើតកញ្ចប់​ទេសចរណ៍​​ផ្តល់​ជូន​ភ្ញៀវ​ប្រទេស​ទាំង​ពីរ

កម្ពុជានិង​ឡាវ​បាន​យល់​ព្រម​គ្នា​ក្នុង​ការ​បង្កើត​កញ្ចប់​ដំណើរ​ទស្សនកិច្ច​ផ្តល់​ជូន​ភ្ញៀវ​ទេសចរ និងបង្កើន​ចំនួន​ភ្ញៀវ​ទេសចរ ជា​ពិសេស​សម្រាប់​បុណ្យ​ទន្លេ​ក្នុង​ខេត្ត​ស្ទឹងត្រែង ដែល​បាន បញ្ចប់ កាល​ពី​សប្តាហ៍​មុន។ ...

ស៊ុំ ម៉ាណេត
http://bit.ly/2mHp5QS

លោក​នាយករដ្ឋមន្រ្តី ​អំពាវ​នាវ​ទៅ​ដល់​មន្រ្តី បង្កើន​ការ​យក​ចិត្តទុក​ដាក់លើ​កុមារតូចៗ

លោក​នាយករដ្ឋមន្រ្តី​ហ៊ុនសែន​បាន​អំពាវ​នាវ​ទៅ​ដល់​មន្រ្តី​អនុវត្ត​ការងារ​ពាក់​ព័ន្ធ​កុមារតូចអាជ្ញាធរ​ដែន​ដី​ ដៃគូអភិវឌ្ឍ អង្គការសង្គម​ស៊ីវិលអន្តរជាតិ និង​គ្រប់​ភាគី​ពាក់​ព័ន្ធ​ បង្កើត​ការ​យក​ចិត្តទុក​ដាក់លើ​កុមារតូច​ ប្រកប​ដោយ​មនៈសិកា និង​សេចក្តី​អាណិត​ស្រលាញ់ ខណៈ​ដែលរដ្ឋ​មមន្រ្តី​​ក្រសួង​អប់រំថា កុមារតូចទទួល​បាន​ការ​អប់រំ​​មាន​ការ ...

មុំ គន្ធា
http://bit.ly/2lBbGcd

បក្ស​ប្រឆាំង នឹង​កែ​លក្ខន្តិកៈ​​ផ្ទៃ​ក្នុង​បក្សស​ម្រាប់​​អនុ​ប្រធាន​​បី​រូប

គណបក្ស​សង្គ្រោះ​ជាតិបាន​សម្រេច​កែ​ប្រែ​លក្ខន្តិកៈ​ផ្ទៃ​ក្នុង​បក្សដើម្បី​បើក​ផ្លូវ​ឲ្យ​មាន​អនុ​ប្រធាន​គណបក្ស​លើស​ពី​ម្នាក់ បន្ទាប់​ពី​លោក ប៉ុល ហំមលោកស្រី មូរ សុខហួរនិង​លោក អេង ឆៃអ៊ាង ត្រូវ​បាន​ប្រកាស​ជ្រើស​រើស​ជា​បេក្ខភាព​បី​រូប​ក្នុង​តំណែង​នេះ​ ចំណែក​លោក កឹម សុខា ក៏​ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រធាន​បក្ស ដែល​នឹង​ត្រូវ ...

តាំង វីដា
http://bit.ly/2leFuiN

ជួប ​សម្លាប់​ សារភាព​​សម្លាប់​បណ្ឌិត កែម ឡី តែ​បដិសេធ​ថា​ខ្លួន​ជា​កូន​កំព្រារ​គ្មាន​សាច់​ញាតិ​

ឈ្មោះ​ ជួប សម្លាប់ គឺជា​ឈ្មោះ​របស់​ក្មេង​កំព្រារ​ម្នាក់​ដែល​បាន​ប្រើ​ដោយពុំ​បាន​ដឹង​ថា​អ្នក​ណា​ជា​អ្នក​ដាក់​ឲ្យ​រហូត​ដល់​បច្ចុប្បន្ន​ ​ ខណៈ​​ដែល​ លោក អឿត អាង ហៅ ជួប សម្លាប់ បាន​សារភាព​ថា​ជា​អ្នក​សម្លាប់​លោក​បណ្ឌិត កែម​ ឡី​​។ ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2mMRPa6

អាហារ​មួយពេល​ដើម្បី​ស្នាម​ញញឹម​កុមារ​ កេរមរតក​ដ៏​ឋិតឋេរ​របស់​លោក Christian des Pallieres

ជនជាតិ​បារាំង​ម្នាក់ និង​ភរិយា​របស់​លោក​បាន​បង្កើត​អង្គការ​មិន​យក​ប្រាក់​កម្រៃ​មួយ ដែល​ជួយ​ឧបត្ថម្ភ​ដល់​ការ​ថែទាំ និង​ការ​អប់រំ​ដល់​ក្មេង​អនាថា ក្មេង​រើស​សំរាម​នៅ​ស្ទឹងមានជ័យ និង​ក្មេង​ក្រីក្រ​ជាង​មួយ​ម៉ឺន​នាក់ ចាប់​តាំង​ពី​ដើម​ឆ្នាំ​១៩៩៥​មក។ ...

ហ៊ាន សុជាតា និង ទែន សុខស្រីនិត
http://khmer.voanews.com/a/one-meal-for-a-child-smile-the-living-legacy-of-christian-des-pallieres/3752035.html

សាលាក្រុង​ឱ្យ​អ្នក​ជ្រោយចង្វារ​ មក​ទទួល​ដី​គោលនយោបាយ​ជាថ្មី

​សាលា​រាជធានី​ភ្នំពេញ​ជា​ថ្មី​ម្តង​ទៀត​បាន​ចេញ​លិខិត​ជូន​ដំណឹង​ដល់​ពលរដ្ឋ​ដែល​មាន​ដី​ក្នុង​តំបន់​អភិវឌ្ឍន៍​ជ្រោយចង្វារ​ឲ្យ​មក​ទទួល​យក​ដី​គោលនយោបាយ​ចំនួន​ ១០ ​ភាគរយ​នៃ​ផ្ទៃ​ដី​របស់​​ខ្លួន​ដោយ​បាន​ទុក​ពេល​ត្រឹម​​ ១ ខែ​ប៉ុណ្ណោះ ...

ទូច សុខា
http://bit.ly/2mgKRNO

លោក ហ៊ុន សែន សម្ពោធ​អគារ​សិក្សា​ ដោយមានការ​ព្រមាន​អំពីសង្គ្រាម

ដោយការបោះឆ្នោតឃុំ-សង្កាត់ដ៏សំខាន់កាន់តែខិតជិតមកដល់ ហើយការបោះឆ្នោតជាតិគ្រោងនឹងធ្វើឡើងនៅឆ្នាំក្រោយនោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិល មិញបានក្រើនរំឭកពលរដ្ឋខ្មែរជាថ្មីថា ការបោះឆ្នោតឲ្យនរណាផ្សេងក្រៅពីគណបក្សប្រជាជនកម្ពុជាដែលកាន់អំណាចដុះស្លែ គឺជាការបោះឆ្នោតដែលអូសទាញប្រទេសកម្ពុជាឲ្យធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិលដ៏បង្ហូរឈាមម្តងទៀត។ ...

គុច ណារ៉េន
http://www.cambodiadailykhmer.com/36696

ពលរដ្ឋ​ខ្មែរ​យល់​ថា​ អំពើ​ពុករលួយ​បាន​កើនឡើង

កាលពី​ម្សិលមិញ​អង្គការ​តម្លាភាព​អន្តរជាតិ (TI) បាន​ចេញ​របាយការណ៍​មួយ​ស្តីពី​ការ​វាស់វែង​ពី​អំពើ​ពុករលួយ​នៅ​​កម្ពុជា​ដោយ​របាយការណ៍​នោះ​បាន​បង្ហាញ​ថា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​បទពិសោធ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ជាមួយ​នឹង​អំពើ​ពុករលួយ​បាន​ធ្លាក់​ចុះ​ ខណៈ​ដែល​ការ​យល់​ឃើញ​របស់​ពួកគេ ...

Andrew Nachemson
http://bit.ly/2mvUU2p

ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់ថ្នាក់​ពិភពលោក​ទី​ ១៥៧​ លើ​ការ​បើក​ទូលាយ​ទិន្នន័យ​

​ប្រទេស​កម្ពុជា​ ជាប់​ចំនាត់ថ្នាក់​ពិភពលោក​លេខ​ទី​ ១៥៧​ និង​ចំនាត់ថ្នាក់​ចុង​ក្រោយបង្អស់​ក្នុង​អាស៊ី​អាគ្នេយ៍​ យោង​តាម​របាយការណ៍​ ដែល​បាន​ចេញ​កាលពី​ថ្ងៃ​ អង្គារ​ ដោយ​អង្គការ​ Open​ Data​ Watch​ ដែល​ចំនាត់ថ្នាក់​នេះ​ធ្លាក់​ចុះ​បួន​ពិន្ទុ​ធៀប​នឹង​ឆ្នាំ​មុន​ ដែល​ពិន្ទុសរុប​បាន​ ២២ ...

Hannah Hawkins
https://www.cambodiadaily.com/news/cambodia-scores-157th-world-open-data-125977/

កម្ពុជា​​​លុប​​​​​​ចោល​ការ​​ធ្វើ​សម​យុទ្ធ ​​យោ​​ធា​​​​​​ជាមួយ​​​​​​អូស្ត្រាលី​​​ ​​​ដោយ​​​ងាក​កាន់​តែ​ខ្លាំង​​​​​​​ទៅ​​​រក​​​​​ប្រទេសចិន​​​

ដោយងាកចេញកាន់តែឆ្ងាយពីដៃគូពីមុន ប្រទេសកម្ពុជាបានលុបចោលសមយុទ្ធយោធាដែលបានគ្រោងទុកជាមួយអូស្ត្រាលី ដោយស្ដែងចេញឱ្យឃើញពីភាពស្មោះស្ម័គ្ររបស់ខ្លួនជាថ្មីម្ដងទៀតទៅរកប្រទេសចិន។ មន្ត្រីរូបនេះបាននិយាយថា ឥឡូវនេះ ដោយបានផ្អាកសមយុទ្ធរួមគ្នាជាមួយសហរដ្ឋអាមេរិក និងអូស្ត្រាលីនោះ រាល់សមយុទ្ធយោធាទាំងអស់របស់កម្ពុជាត្រូវបានគាំទ្រដោយចិន។ ...

អូន ភាព និង Michael Dickison
http://www.cambodiadailykhmer.com/36699

រដ្ឋាភិបាល​ផ្តើម​​បញ្រ្ជាប​ចំណេះ​ដឹង​ហិរញ្ញវត្ថុ​ដល់​​សិស្ស​តូចៗ

ជា​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​លើក​កម្ពស់ និង​បញ្ជ្រាប​ចំណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដល់​សិស្ស​ចាប់​ពី​ថ្នាក់​បឋម​ទៅ​ដល់​កំរិត​អនុវិទ្យាល័យ ធនាគារ​ជាតិ​ និង​ក្រសួង​អប់រំ​យុវជន និង​កីឡា កាល​ពី​ម្សិល​មិញ​បាន​ប្រកាស​ជា​ផ្លូវ​ការ​ដាក់​ឲ្យ​ប្រើប្រាស់​សៀវភៅ​អប់រំ​ផ្នែក ...

សុខ ចាន់
http://bit.ly/2lmTAcS

គ.ជ.ប ​បដិសេធ​ពន្យារ​ពេល​ចុះ​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះបោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់

បើ​ទោះ​បី​ជា​តំណាង​គណបក្ស​នយោបាយ​មួយ​ចំនួនបាន​ត្អូញ​ត្អែរ​ពី​បញ្ហា​ប្រឈមនិង​ភាព​ស្រពិច​ស្រពិល​ទៅ​នឹង​នីតិ​វិធី​នៃ​ការ​សុំ​ចុះ​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ដែល​នឹង​ខិត​ជិត​មក​ដល់​ក្តីគណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោតកាល​ពី​ម្សិលមិញបាន ...

តាំង វីដា
http://bit.ly/2mb63oM

ក្រុម​ហ៊ុន Toshiba​​ សាងសង់​រោងចក្រ​ថាមពល​​ធ្យូងថ្ម​នៅ​ខេត្ត​ព្រះ​សីហនុ​

ក្រុមហ៊ុន​Toshiba​ ទទួល​បានក្រុមហ៊ុន​ Toshiba​ Plant​ Systems​ & ​Services​ Corporation​ (TPSC)​ របស់​ប្រទេស​ជប៉ុន​ ទទួល​បាន​សិទ្ធ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​សាងសង់​គម្រោង​ផលិត​ថាមពល​ដើរ​ដោយ​ធ្យូង​ថ្មី​មួយ​នៅ​ក្នុង​តំបន់​ឆ្នេរ​សមុទ្រ​នៃ​ខេត្ត​ព្រះសីហនុ​។ ...

ម៉ៃ គុណមករា
http://bit.ly/2m0l6Bb

ឆ្នាំ​២០១៦ វិវាទការងារ​នៅក្នុង​វិស័យ​វាយនភណ្ឌ​កាត់​ដេរធ្លាក់​ចុះ

មន្ត្រី​​ជាន់​ខ្ពស់​​ក្រុម​ប្រឹក្សា​អាជ្ញាកណ្តាល​បាន​លើក​ឡើង​ថា​បណ្តឹង​វិវាទ​ការ​ងារ​​ដែល​ទទួល​បាន​នៅ​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​​កាត់​​ដេរ​​​​​ ក្នុ​ង​​​ឆ្នាំ​២០១៦និង​​ដើម​ឆ្នាំ​​២០១៧ ...

ប៉ិច សុធារី
http://bit.ly/2m0m2Fx

រដ្ឋាភិបាល​ជំរុញ​ឲ្យ​បង្កើនការ​ដាំបន្លែក្នុងស្រុក​ផ្គត់ផ្គង់​ភ្ញៀវទេសចរ

នាយក​រដ្ឋា​មន្រ្តី ​ហ៊ុន ​សែន ​បាន​ជំរុញ​ឲ្យ​មាន​ការ​ប្រឡង​ប្រណាំ​ខ្សែក្រវ៉ាត់​បៃតង​ ដើម្បី​បង្កើន​ការ​ដាំប​ន្លែ​ និង​ចិញ្ចឹម​សត្វ ​នៅ​ក្បែរ​តំបន់​ទេសចរណ៍​ ដើម្បី​ផ្គត់ផ្គង់​ដល់​ភ្ញៀវ​ទេសច​រ និង​ដើម្បី​កាត់​បន្ថយការ​នាំចូល​ពី​ក្រៅប្រទេស​។ ...

ជា វណ្ណៈ
http://bit.ly/2mEHblU

ផ្ទេរមុខតំណែង​មន្ត្រី​តុលាការ​ខេត្ត​-​រាជ​ធានី​ចំនួន​៨២​រូប

ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅ​ក្រមក្រោម​ព្រះ​រាជា​ធិប​តី​របស់​ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ​បរមនាថនរោត្តម​ សីហមុនី​ ព្រះម​ហា​ក្សត្រនៃកម្ពុជា ​បាន​សម្រេចសម្រេចបោះឆ្នោតយល់ព្រមស្នើតែងតាំង និងផ្ទេរមុខតំណែងតាម​វេន​មន្ត្រី​តុលាការ​៤​ឆ្នាំ​ ​ចំនួន​៨២​រូប​។ ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2liBuIZ

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

ePnfC
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!