ព័ត៌មាន
ការនាំចេញផលិតផលវាយនភ័ណ្ឌកើនប្រមាណ ៣៩,១ ភាគរយក្នុងត្រីមាសទី១
ការនាំចេញសំលៀកបំពាក់និងស្បែកជើងព្រមទាំងផលិតផលវាយនភ័ណ្ឌផ្សេងៗបានកើនឡើងប្រមាណ ៣៩,១ ភាគរយក្នុងត្រីមាសទី១ឆ្នាំនេះដែលកើនដល់ ២ពាន់លានដុល្លារអាមេរិក បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនមានត្រឹមតែ ១,៥ ពាន់លានដុល្លារអាមេរិក ប៉ុណ្ណោះ។នេះបើយោងតាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្ម ដែលបានចេញផ្សាយកាលពីសបា្តហ៍មុន។ ...
សុខ ចាន់
http://bit.ly/1tzB0Df
កម្ពុជា ជាប់ជាប្រទេសមានទិសដៅទេសចរណ៍ល្អបំផុតក្នុងពិភពលោក
ប្រទេសកម្ពុជាត្រូវបានបោះឆ្នោតនៅថ្ងៃពុធ ដោយក្រុមប្រឹក្សាអឺរ៉ុបនៅលើវិស័យទេសចរណ៍និងពាណិជ្ជកម្ម European Council on Tourism and Trade (ECTT)ថាជាប្រទេសដែលមានទិសដៅទេសចរណ៍ល្អបំផុតក្នុងពិភពលោកជាមួយនឹងការទាក់ទាញរបស់ខ្លួនដ៏សម្បូរបែបនៃវប្បធម៌ ប្រវត្តិសាស្ត្រអរិយធម៌ ប្រាង្គប្រាសាទបុរាណ និងសម្រស់ធម្មជាតិដ៏ល្អផូរផង់។ ការឈ្នះរបស់ប្រទេសកម្ពុជា នេះបានជំនួសអ្នកឈ្នះពានរង្វាន់កាលពីឆ្នាំមុន គឺប្រទេសក្នុងទ្វីបអាហ្រ្វិក អេត្យូពី។ ...
ម៉ៃ គុណមករា
http://bit.ly/1ttSjVv
FAO លើកឡើងពីដំណោះស្រាយបញ្ហាភាពក្រីក្រនៅទីជនបទ
អង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) សហប្រតិបត្តិការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD), បានជួបពិភាក្សាគ្នាកាលពីម្សិលមិញអំពីយុទ្ធសាស្ត្រដើម្បីដោះស្រាយការប្រឈមភាពងាយរងគ្រោះនានាដែលកសិករខ្នាតតូច និងអ្នកក្រីក្រគ្មានដីធ្លីនៅកម្ពុជាកំពុងជួបប្រទះ។ ...
Safiya Charles
http://www.khmertimeskh.com/news/26235/fao-addresses-rural-poverty/
នាយករដ្ឋមន្ត្រីប្រាប់មន្ត្រីអាល្លឺម៉ង់ថា កុំស្តាប់តែម្ខាង កម្ពុជាមិនមានវិបត្តិនយោបាយឡើយ
លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានប្រាប់ទៅមន្ត្រីជាន់ខ្ពស់អាល្លឺម៉ង់ថាកម្ពុជាមិនមានវិបត្តិនយោបាយនោះទេហើយករណីប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោកកឹមសុខាដែលត្រូវបានតុលាការចោទប្រកាន់នោះ គឺជាវិបត្តិបុគ្គល និងកំហុសផ្ទាល់ខ្លួន ដែលមិនគួរត្រូវបានការការពារឡើយ។ ...
វ៉ែនន រដ្ឋាវង្ស និង តាំង វីដា
http://bit.ly/1UW8CR8
ទ្វារសមុទ្រនឹងជួយការពារឆ្នេរ
គណៈកម្មការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា នឹងសាងសង់ទ្វារសមុទ្រចំនួន ១៧នៅតាមបណ្តោយឆ្នេរសមុទ្រនៅក្នុងខេត្តព្រះសីហនុ ដើម្បីការពារតំបន់ឆ្នេរពីសំណឹកដោយទឹកសមុទ្រ និងដើម្បីជម្រុញវិស័យទេសចរណ៍។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/26165/sea-gates-to-protect-coastline/
កម្រិតហេវហត់អស់កម្លាំងខ្ពស់ក្នុងចំណោមអ្នកជម្ងឺអេដស៍
ការស្ទាបស្ទង់មតិមួយស្តីអំពីគុណភាពនៃជីវិតបានឱ្យដឹងថា ប្រជាពលរដ្ឋភាគច្រើនដែលកំពុងទទួលការព្យាបាលជម្ងឺអេដស៍នៅក្នុងប្រទេសកម្ពុជាបានរងគ្រោះដោយការហេវហត់អស់កម្លាំង។ ...
Erin Handley
http://www.phnompenhpost.com/national/high-levels-anxiety-among-hiv-outpatients
រដ្ឋមន្ត្រីពាណិជ្ជកម្មជម្រុញការបង្កើតជើងហោះហើរផ្ទាល់រវាងតួរគីនិងកម្ពុជា
កាលពីម្សិលមិញ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្តិបានជួបជាមួួយឯកអគ្គរាជទូតតួរគីដើម្បីពិភាក្សាលើផែនការដែលបានប្រកាសកាលពីឆ្នាំមុន ស្តីអំពីការបង្កើតជើងហោះហើរផ្ទាល់រវាងប្រទេសទាំងពីរ ដែលនេះជាផ្នែកមួួយនៃការពង្រីកពាណិជ្ជកម្មទ្វេរភាគីដែលនឹងឈានទៅដល់ទឹកប្រាក់៥០០លានដុលា្លរក្នុងឆ្នាំ២០២០ ជាការកើនឡើងពីតួរលេខ១០៨លានដុល្លារក្នុងពេលបច្ចុប្បន្ន។ ...
ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/minister-urges-turkey-launch-direct-flight
គម្រោងដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រីត្រូវបានសម្ភោធជាផ្លូវការ
គម្រោងថ្មីមួយត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីកាត់បន្ថយអំពើហិង្សាលើស្ត្រីនៅក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវបានសម្ភោធជាផ្លូវការកាលពីម្សិលមិញនៅសណ្ឋាគារកាបូឌីយ៉ាណា។ ...
ទីន សុខាវុទ្ធ
http://www.khmertimeskh.com/news/26174/project-to-stop-violence-against-women-launched/
ការសិក្សា៖ ការផ្ញើរប្រាក់ទៅស្រុកអាចនឹងមានផលប៉ះពាល់ដល់គម្លាតទ្រព្យសម្បត្តិកាន់តែខ្លាំង
កំណើនប្រជាជនក្នុងក្រុងភ្នំពេញបានកើនឡើងទ្វេរដងកាលពីមួយទសវត្សមុនក្នុងសតវត្សទី២១ ដែលនេះជាលិទ្ធផលបានមកពីពលករចំណាកស្រុកមកស្វែងរកការងារក្នុងរាជធានីដោយរំពឹងថានឹងអាចផ្ញើរប្រាក់ទៅកាន់ក្រុមគ្រួសាររបស់ពួកគេវិញនៅឯស្រុក។លោកបណ្ឌិត Laurie Parsons បានធើ្វការសិក្សាស្រាវជ្រាវមួយក្រោមប្រធានបទ អសមភាពក្នុងការផ្លាស់ទី៖ ការផ្ញើរប្រាក់និងការប្រមូលផ្តុំនៃបណ្តាញសង្គមនៅក្នុងជីវភាពរស់នៅរបស់ពលករក្នុងប្រទេសកម្ពុជា ដែលបានបោះពុម្ពផ្សាយក្នុងទស្សនាវដ្តី Migration Studies ។លោកបានធ្វើការសិក្សាអំពីបន្ទុកនៃការផ្ញើរប្រាក់ទៅកាន់ស្រុកកំណើតក្នុងសហគមពលករខ្មែរដែលរស់នៅជាយក្រុងភ្នំពេញ។ ...
Jack Davies
http://www.phnompenhpost.com/national/remittances-may-worsen-kingdoms-wealth-divide-study
គ្រូព្យាបាលជនជាតិព្នងបារម្ភចំពោះព្រៃឈើដែលកាន់តែហិនហោច
នៅពេលលោក ហ្វ្រង់ស្វ័រ សាសាញ (Francois Chassagne) ឱសថវិទូបារាំងគ្រោងរាយនាមឱសថបុរាណដែលប្រើប្រាស់ដោយក្រុមជនជាតិដើមភាគតិចព្នងរបស់កម្ពុជាកាលពីឆ្នាំ២០១៣ លោកបានជួបប្រទះឱសថគួរឲ្យភ្ញាក់ផ្អើលសម្រាប់ព្យាបាលការរលាកនោះគឺរុក្ខជាតិទឹកដោះខ្លា។ ...
Ben Paviour
http://www.cambodiadailykhmer.com/32205
ប្រជាពលរដ្ឋផ្លាស់ទីមានផលលំបាកបន្ទាប់ពីមានកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនអំពៅ
ក្នុងឆ្នាំ២០១០ ប្រជាជនច្រើនជាង១,៥០០គ្រួសារក្នុងស្រុកឪរ៉ាល់ខេត្តកំពង់ស្ពឺត្រូវបានផ្លាស់ទីចេញពីដីរបស់ពួកគេដែលបានតាំងទីលំនៅតាំងពីការដួលរលំនៃរបបខ្មែរក្រហមក្នុងឆ្នាំ១៩៧៩មកម្ល៉េះ ដើម្បីផ្តល់ដីនេះទៅកាន់ក្រុមហ៊ុនអំពៅភ្នំពេញមួួយសម្រាប់ការដាំដំណាំខ្នាតធំ។ ...
Jack Davies និង ប៊ុនសេងគង់
http://www.phnompenhpost.com/national/sugar-companys-compensation-deals-leave-families-bitter-kampong-speu
ឧបករណ៍បណ្តាញអំពីបរិស្ថាន
ប្រទេសកម្ពុជាកំពុងរងគ្រោះដោយសារការកាប់ព្រៃឈើក្នុងប្រទេសនេះមានអត្រាខ្ពស់ជាងគេបំផុតនៅក្នុងពិភពលោក ដែលជាមធ្យម ១% នៃព្រៃឈើទាំងអស់របស់ប្រទេសនេះត្រូវបានបាត់បង់ជារៀងរាល់ឆ្នាំ។ យ៉ាងណាមិញ នៅក្នុងកិច្ចផ្តួចផ្តើមដែលផ្តល់មូលនិធិគាំទ្រដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) តាមរយៈគម្រោងគាំទ្រព្រៃឈើ និងជីវៈចម្រុះ(SFB) និងអង្គការវីនរ៉ុកអន្តរជាតិសង្ឃឹមថានឹងអាចជួយដោះស្រាយបញ្ហានេះតាមរយៈការសម្ភោធឱ្យប្រើជាផ្លូវការនូវឧបករណ៍លើបណ្តាញមួយដែលបានបង្កើតឡើងក្នុងគោលបំណងផ្តល់ព័ត៌មានដល់អ្នកបង្កើតគោលនយោបាយបរិស្ថាន និងប្រជាពលរដ្ឋទូទៅ បានដឹងអំពីផលប៉ះពាល់ប៉ាន់ស្មាននានានៃគោលនយោបាយប្រើប្រាស់ដីទៅលើបរិស្ថាន។ ...
Safiya Charles
http://www.khmertimeskh.com/news/26177/the-environmental-web-tool/
ភាគលាភរបស់ក្រុមហ៊ុន ហ្គ្រេនធ្វីន បានធ្លាក់ចុះនៅឆ្នាំ ២០១៥
ភាគលាភរបស់ក្រុមហ៊ុន ហ្គ្រេនធ្វីន ប្រចាំឆ្នាំ ២០១៥ ដែលជាក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជាបានធ្លាក់ចុះជាង ៦៩ ភាគរយបើធៀបនឹងឆ្នាំ ២០១៤។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុនកាត់ដេររបស់កោះតៃវ៉ាន់មួយនេះពីម្សិលមិញ។ ...
ក្រុមការងារប៉ុស្តិ៍
http://bit.ly/1XYgyIX
ក្រសួងគ្រោងរៀបប្រព័ន្ធចុះបញ្ជីយានយន្តតាមអនឡាញ
ក្រសួងសាធារណការ និងដឹកជញ្ជូននឹងរៀបចំប្រព័ន្ធចុះបញ្ជីយានយន្តតាមប្រព័ន្ធអេឡិចត្រូនិកនៅចុងឆ្នាំ ២០១៦ នេះ និងប្រើប្រាស់រថយន្តទំនើបដើម្បីចុះត្រួតពិនិត្យបច្ចេកទេសយានយន្ត ឬធ្វើឆៀកជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានដើម្បីបង្កភាពងាយស្រួលក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ និងលុបបំបាត់ទាំងស្រុងនូវអ្នករត់ការក្រៅផ្លូវការក្រោយពីក្រសួងបានបើកឲ្យដំណើរការមណ្ឌលប្តូរ និងពន្យារប័ណ្ណបើកបរនៅផ្សារទំនើប AEON ភ្នំពេញកាលពីថ្ងៃម្សិលមិញ។ ...
ប៉ិច សុធារី
http://bit.ly/1UwH5di
កម្ពុជា ស្វាគមន៍គម្រោងស៊ីមកាតតំបន់
អាជ្ញាធរទូរគមនាគមន៍កម្ពុជាស្វាគមន៍ចំពោះគម្រោងបង្កើតទម្រង់ចុះបញ្ជីស្តង់ដារសេវាទូរស័ព្ទចល័តបង់ប្រាក់មុនក្នុងចំណោមប្រទេសកម្ពុជា ថៃ ឡាវ និងមីយ៉ាន់ម៉ារបស់គណៈកម្មការផ្សព្វផ្សាយ និងទូរគមនាគមន៍ជាតិរបស់ប្រទេសថៃ។ ...
ចេង សុខហ័ង
http://bit.ly/1Pv7JOc
តម្លៃភាគលាភនៃក្រុមហ៊ុនរោងចក្រកាត់ដេររបស់តៃវ៉ាន់ (GTI) ធ្លាក់ចុះខ្លាំង
ក្រុមហ៊ុនរោងចក្រកាត់ដេររបស់តៃវ៉ាន់ Grand Twins International(GTI)ដែលបានបោះផ្សាយមូលបត្ររបស់ខ្លួននៅផ្សារមូលបត្រកម្ពុជា(CSX)នឹងធ្វើការចែកភាគលាភប្រមាណ៥០ភាគរយនៃប្រាក់ចំណេញសុទ្ធក្រោយការបង់ពន្ធជូនម្ចាស់ភាគហ៊ុនរបស់ខ្លួនសម្រាប់ឆ្នាំ២០១៥ នៅថ្ងៃទី៣០ ខាងមុខនេះ។ ...
ម៉ៃ គុណមករា
http://bit.ly/264f1lu
គណបក្សសង្គ្រោះជាតិស្នើរសុំការជំនួយពីអាល្លឺម៉ង់ក្នុងការសម្របសម្រួលភាពតានតឹងនយោបាយ
កាលពីថ្ងៃពុធ គណបក្សសង្គ្រោះជាតិបានឱ្យដឹងថា គណៈប្រតិភូទទួលបន្ទុកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងការអភិវឌ្ឍនៃប្រទេសអាល្លឺម៉ង់បានយល់ព្រមនាំយកសារទៅកាន់សហភាពអឺរ៉ុបក្នុងការសុំជំនួយសម្របសម្រួលអំពីភាពតានតឹងនយោបាយរវាងគណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជនកម្ពុជា។ ...
សេក ឧត្តម
https://www.cambodiadaily.com/news/cnrp-asks-germany-for-help-in-mediation-114178/
ជំនួយពីប្រទេសស្វីសដើម្បីពង្រឹងភាពអង់អាចដល់សហគ្រិនស្ត្រីកម្ពុជា
សមាគមសហគ្រិនស្ត្រីកម្ពុជា (ស.ស.ស.ក) ទទួលបាន ៥០,០០០ដុល្លារពីទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការស្វីស (SDC) ដើម្បីជួយអភិវឌ្ឍជំនាញគ្រប់គ្រងអាជីវកម្ម និងហិរញ្ញវត្ថុដល់សហគ្រិនស្ត្រីតាមរយៈវគ្គបណ្តុះបណ្តាល និងសិក្ខាសាលានានា។ ...
សុខ ចាន់
http://www.khmertimeskh.com/news/26163/swiss-grant-empowers-women-entrepreneurs/
ដង្កូវហ្វូងកំពុងរាតត្បាតបំផ្លាញដំណាំស្រូវនៅក្នុងខេត្តចំនួន ៥
ក្រសួងកសិកម្មបានប្រកាសថាខេត្តចំនួន ៥ បានកើតនូវដង្កូវហ្វូងស៊ីសំណាបស្រូវរបស់ប្រជាកសិករនៅដើមរដូវវស្សានេះដោយសារគ្រោះរាំងស្ងួតបានអូសបន្លាយយូរបង្កឲ្យមានការកកើត និងរាលដាលពួកដង្កូវហ្វូងប្រភេទនេះ។ ...
សែន ដេវីត
http://bit.ly/1WOuqVl
ប.ស.ស. មិនទាន់កំណត់កាលបរិច្ឆេទបង់ភាគទានដំបូងសម្រាប់ផ្នែកថែទាំសុខភាព
ការចាប់ផ្តើមបង់វិភាគទានដំបូងសម្រាប់ផ្នែកថែទាំសុខភាពចំពោះសហគ្រាសគ្រឹះស្ថានដែលបានចុះបញ្ជិកាមិនទាន់ត្រូវបានកំណត់កាលបរិច្ឆេទនៅឡើយទេខណៈដែលក្រសួងការងារបានចេញសេចក្តីសម្រេចដោយកំណត់អត្រាភាគទានចំនួន ១,៣ភាគរយនៃប្រាក់ឈ្នួលរបស់កម្មករនិយោជិត។ ...
មុំ គន្ធា
http://bit.ly/1S6pxil
រដ្ឋាភិបាលបានផ្អាកការសាងសង់នៅកំពង់ផែកោះរ៉ុង
ក្រុមការងារតំបន់ឆ្នេរប្រចាំខេត្តព្រះសីហនុបានចេញបញ្ជាឱ្យក្រុមហ៊ុនរបស់លោកឧកញ៉ា គិតម៉េង ឱ្យបញ្ឈប់ការសាងសង់នៅកំពង់ផែមួយនៅកោះរ៉ុង ដោយនិយាយថាការសាងសង់នោះគឺខុសច្បាប់។ ...
មុិច ដារ៉ា
http://www.phnompenhpost.com/national/govt-halts-building-koh-rong-island-port
ប្រាក់បៀរវត្តន៍សម្រាប់មន្ត្រីរាជការនឹងកើនឡើងបន្ទាប់ពីមានកាត់បន្ថយខ្ទង់ចំណាយ
កាលពីថ្ងៃអង្គារ រដ្ឋាលេខាធិការក្រសួងហិរញ្ញវត្ថុបានឱ្យដឹងថា ការកាត់បន្ថយខ្ទង់ចំណាយមិនចាំបាច់តាមក្រសួងនានានឹងអនុញាតិឱ្យរដ្ឋាភិបាលធានាឱ្យបាននូវប្រាក់បៀរវត្តន៍អប្បបរិមាចំនួន២៥០ដុល្លារសម្រាប់មន្ត្រីស៊ីវិលក្នុងអំឡុងពេលបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០១៨។ ...
ខេង សុធា
http://www.cambodiadaily.com/news/government-wage-hikes-depend-on-cost-cutting-114142/
រដ្ឋាភិបាលបានដាក់ចេញកាលបរិច្ឆេទសម្រាប់ដេញថ្លៃឈើរឹបអូសខុសច្បាប់
រដ្ឋាភិបាលបានដាក់ចេញកាលបរិច្ឆេទសម្រាប់ដេញថ្លៃឈើខុសច្បាប់ចំនួន ៧១,០០០ ម៉ែត្រគូប ដែលត្រូវបានរឹបអូសដោយអាជ្ញាធរនៅឆ្នាំនេះ ជាការអនុវត្តដែលមានសញ្ញាណពុករលួយកាលពីពេលមុន។ ...
គ្រាប់កាំភ្លើងតូចធំជិត ៦០០ គ្រាប់ត្រូវបានប្រទះឃើញនៅកន្លែងផ្សេងគ្នា
គ្រាប់កាំភ្លើង B-40.1/2,ប្រភេទ M-97 និង B-62 ព្រមទាំង AK-47 ជិត ៦០០ គ្រាប់ត្រូវបានពលរដ្ឋក្នុងខេត្តចំនួនបីប្រទះឃើញកប់ក្នុងដីស្រែ និងលើរថយន្តដឹកដី និងបានប្រគល់ឲ្យសមត្ថកិច្ចរក្សាទុកនៅកន្លែងមានសុវត្ថិភាព។ នេះបើតាមការប្រាប់ពីមន្ត្រីមូលដ្ឋានកាលពីព្រឹកម្សិលមិញ។ ...
ឃុត សុភចរិយា
http://bit.ly/1rp04ed