ព័ត៌មាន​

ក្រុមហ៊ុន Royal group ចុះហត្ថលេខាលើកម្ចី ១០លានដុល្លារអាមេរិកសម្រាប់គម្រោងកោះរ៉ុង

ក្រុមហ៊ុន​ Royal​ Group​ បាន​ចុះហត្ថលេខា​លើ​ប្រាក់​កម្ចី​ ១០​លាន​ដុល្លារ​អា​មេ​រិ​ក​ពី​ធនាគារ​នីហរ័ណ​អាហរ័ណ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​បាងកក​នៃ​ប្រទេស​ថៃ​ (EXIM​ ថៃ​) ​សម្រាប់​ការ​សាងសង់​សណ្ឋាគារ​ផ្កាយ​ប្រាំ​ និង​រមណីយដ្ឋាន​នៅ​លើ​កោះ​រ៉ុ​ង​នេះ ...

មុំ គុណមករា
http://www.khmertimeskh.com/news/23401/royal-group-seals--10-million-loan-for-koh-rong-project/

លោក Beat Richner ត្រូវបានតែងតាំងឱ្យក្លាយជាទីប្រឹក្សាក្រសួងសុខាភិបាល

នៅ​ក្នុង​ពិធី​កាលពី​ថ្ងៃ​អង្គារ​ ក្រសួងសុខាភិបាល​បាន​តែងតាំង​លោក​វេជ្ជបណ្ឌិត​ជនជាតិ​ស្វ៊ី​ស​ Beat​ Richner​ ដែល​ជា​ស្ថាបនិក​មន្ទីរពេទ្យ​គន្ធ​បុប្ផា​និង​មូលនិធិ​ ជាទី​ប្រឹក្សា​ថ្មី​។​ មន្ទីរពេទ្យ​របស់​លោក​ បាន​ទទួល​ការ​ព្យាបាល​កុមារ​បាន​ជាង​ ១៥​លាន​នាក់​ ចាប់តាំងពី​បាន​បើក​លើក ...

Jonathan Cox
http://www.khmertimeskh.com/news/23412/beat-richner-appointed-advisor-to-ministry-of-health/

គណៈរដ្ឋមន្រ្តីទទួលយកញត្តិកម្មកររោងចក្រ Win Shingtex

អតីត​កម្មករ​ជាង​ ៣០០​នាក់​នៃ​រោងចក្រ​ Win​ Shingtex(​កម្ពុជា​)​ ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ឱ្យ​ក្រុមហ៊ុន​លក់រាយ​អា​មេ​រិ​ក​ JC​ Penny​ បាន​ដាក់​ញត្តិ​ទៅ​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ កាលពី​ព្រឹក​ម្សិលមិញ​ ដែល​ស្នើ​ឱ្យ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ បន្ទាប់​ពី​ប្រាក់ ...

មុំ គន្ធា
http://www.khmertimeskh.com/news/23413/cabinet-accepts-win-shingtex-worker---s-petition/

UN សន្យាថានឹងជួយកែលម្អដល់ផលិតកម្មកសិកម្មកម្ពុជា

អង្គការ​ស្បៀងអាហារ​ និង​កសិកម្ម​(FAO)​ នឹង​បន្ត​ការ​គាំទ្រ​របស់​ខ្លួន​ចំពោះ​សន្តិសុខ​ស្បៀង​នៅ​កម្ពុជា​ និង​វិស័យ​កសិកម្ម​  ​ជាមួយនឹង​ការ​ស្រាវជ្រាវ​ទីផ្សារ​ ដើម្បី​ជួយ​ដល់​ការ​នាំ​ចេញ​អង្ករ​ និង​ផលិតផល​ការពារ​ម្រេច​របស់​កម្ពុជា​ លោក​ ជុំ​ សោ​រី​ អ្នកនាំពាក្យ​ក្រសួងការបរទេស​ បានឱ្យ​ដឹង ...

រស់ ចាន់វាសនា
http://www.khmertimeskh.com/news/23418//

USAID ផ្តល់ជំនួយដើម្បីជួយដល់វិស័យកសិកម្ម

វិស័យ​កសិកម្ម​កម្ពុជា​នឹង​ទទួល​បាន​ផលប្រយោជន៍​ពី​ជំនួយ​ ៣៥​ លាន​ដុល្លារ​អា​មេ​រិ​ក​ពី​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សំរាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ​ (USAID)​ ជាមួយ​គ្នា​នេះ​ដែរ​ ថវិកា​មួយ​ចំនួន​នឹង​ផ្តល់​ទៅ​ឱ្យ​ខាង​វិស័យ​សុខភាព​សាធារណៈ​ និង​វិស័យ​អប់រំ​។​ ​ ...

ជា វណ្ណៈ
http://www.khmertimeskh.com/news/23403/usaid-grant-to-help-agriculture-sector/

Singmeng ស្វែងរកការពង្រីកបណ្តាញរបស់ខ្លួន

ក្រុមហ៊ុន​ SingMeng​ Telemedia​ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហ​បុរី​ កាលពី​ម្សិលមិញ​បាន​ប្រកាស​បណ្តាញ​ និង​សេវាកម្ម​ឈុត​ថ្មី​ ដើម្បី​ពង្រីក​ការ​គ្របដណ្តប់​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​ត្រូវ​បាន​បណ្តាក់ទុន​ ១០០​លាន​ដុល្លារ​អា​មេ​រិ​ក​។​ ​ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/23400/singmeng-looks-for-expansion/

ពលរដ្ឋ​សុំ​ឲ្យ​សង្គម​ស៊ីវិល​ជួយ​រឿង​វិវាទ​​ដីធ្លី​ជាមួយ​ក្រុមហ៊ុន

ពលរដ្ឋ ៣៦ នាក់​ក្នុង​ស្រុក​គូលែន​បាន​ផ្តិត​មេដៃ​ដាក់​លិខិត​ទៅ​សង្គម​ស៊ីវិល​ដើម្បី​ សុំ​អន្តរាគមន៍​រឿង​ទំនាស់​ដីធ្លី និង​ចោទ​សន្តិសុខ​ក្រុមហ៊ុន​ចំនួន​ពីរ​ថា​បាន​គំរាម​កំហែង និង​បំផ្លាញ​ទ្រព្យសម្បត្តិ​ធ្វើ​ស្រែ​ចម្ការ​របស់​ពួកគាត់​តែ​ភាគី​ ក្រុមហ៊ុន​បាន​​ច្រាន​ចោល​ការ​ចោទប្រកាន់​នេះ។ ...

ផាក់ ស៊ាងលី
http://bit.ly/1VUHZRh

ការផ្លាស់ប្តូរដើម្បីទ្រទ្រង់វិស័យស្រូវអង្ករ

កាលពី​ម្សិលមិញ​រដ្ឋាភិបាល​បាន​បោះ​ជំហាន​ដើម្បី​បង្កើន​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​ ​ដោយ​លើក​ឡើង​ថា​ ខ្លួន​នឹង​យក​តម្លៃ​ពន្ធ​បន្ថែម​លើ​ពេល​បច្ចុប្បន្ន​ [​អាករ​]​ នៅ​លើ​ម៉ាស៊ីនកិនស្រូវ​នៅ​ក្នុង​ប្រទេស​ និង​បិទ​ការ​នាំ​ចូល​អង្ករ​របស់​ក្រុមហ៊ុន​ពី​ប្រទេស ...

សុខ ចាន់
http://www.khmertimeskh.com/news/23419/changes-rolled-out-to-prop-up-rice-sector/

ប្រភព​ថាមពល​កកើត​ឡើង​វិញ​ គឺជា​តម្រូវ​ការ​បន្ទាន់​សម្រាប់​កម្ពុជា

កម្ពុជា​​មាន​ឱកាស​ក្លាយ​ជា​​ប្រទេស​នាំ​មុខ​មួយ​ខាង​ថាមពល​ស្អាត ​ខណៈ​ប្រភព​ថាមពល​កកើត​ឡើង​វិញ​ក្នុង​ប្រទេស​នេះ​មាន​ច្រើន​ដូចជា​ពន្លឺ​ ព្រះអាទិត្យ ខ្យល់ ទឹក និង​ថាមពល​ជីវម៉ាស់​។ ​នេះ​បើ​តាម​របាយការណ៍​របស់​ WWF Cambodia ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ម្សិលមិញ។ ...

ស៊ន សារ៉ាត
http://bit.ly/22QYBP2

សំ​ ព្រហ្ម​នា​ណឹងក្លាយជាសមាជិក​ថ្មី​នៃ​ក្រុមប្រឹក្សា​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

កាលពី​ម្សិលមិញ​ គណៈកម្មាធិការ​អចិន្ត្រយ៍​របស់​រដ្ឋសភា​បាន​ចាត់តាំង​លោក​ សំ​ ព្រហ្ម​នា​អតីត​ អគ្គលេខាធិការ​ក្រសួង​ទេសចរ​ជា​សមាជិក​ថ្មី​នៃ​ក្រុមប្រឹក្សា​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ​ ...

ឡាយ សាមាន
http://www.phnompenhpost.com/national/promnea-looks-set-constitutional-council-membership

រដ្ឋាភិបាល​កាត់​បន្ថយពន្ធ​១០​ភាគរយ​ទៅ​លើ​ផលិតផល​ស្រូវ​អង្គរ​

រដ្ឋាភិបាល​បាន​សម្រេចចិត្ត​កាត់​បន្ថយពន្ធ​១០​ភាគរយ​ទៅ​លើ​ផលិតផល​ស្រូវ​អង្គរ​ក្នុងអំឡុងពេល​ប្រជុំ​មួយ​ដែល​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ពុធ​ជា​មួ​យ​តំណាង​នៃ​វិស័យ​ស្រូវ​អង្គរ​និង​មន្ត្រី​រដ្ឋាភិបាល​នៅ​ទីតាំង​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា​ នេះ​បើ​យោង​តាម​ពាក្យ​សម្តី ...

ខេង​ សុធា​
https://www.cambodiadaily.com/news/government-waives-10-percent-vat-for-rice-110676/

សមត្ថកិច្ច​ស្រាវជ្រាវ​ករណី​នាវា​ដឹក​ប្រេង​បុក​ផែ

សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ​កាលពី​ម្សិលមិញ​បាន​ចុះ​ស្រាវជ្រាវ​ករណី ​នាវា​ដឹក​ប្រេង​មួយ​គ្រឿង​ដែល​បាន​​បើក​បុក​កំពង់ផែ​ប្រេង​ឥន្ធនៈ​ ក្រុមហ៊ុន​កម្ពុជា​តេលា​កាល​ពី​ថ្ងៃ​អង្គារ​ដែល​បាន​បង្ក​ការ​ខូចខាត​យ៉ាង​ ដំណំ​ហើយ​យ៉ាង​ហោច​សន្តិសុខ​ម្នាក់​ត្រូវ​គេ​សង្ស័យ ...

ឃុត សុភចរិយា
http://bit.ly/1q4BoaV

ADB: សេដ្ឋកិច្ច​កម្ពុជា​ ២ ឆ្នាំ​ទៀត​នៅ​តែ​ខ្លាំង

ខណៈភាព​មិន​ច្បាស់​លាស់​​​នៃ​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​​ ហាក់​ដូចជា​បន្ធូរ​បន្ថយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB) បាន​​ឲ្យ​ដឹង​ថា​សេដ្ឋកិច្ច​កម្ពុជា​នឹង​នៅ​តែ​មាន​​ស្ថិរភាព​​ក្នុង​​ឆ្នាំ ​ ២០១៦​ ដោយសារ​តែ​ត្រូវ​បាន​គាំទ្រ ...

16 Kali Kotoski
http://bit.ly/1MDfdSW

ប្រេសិត​អង្គការសហប្រជាជាតិ​ជួប​ជាមួយ​លោក​ស​ខេ​ង​

បន្ទាប់​ពី​មានការ​បញ្ឈប់​ប្រេសិត​សិទ្ធិ​មនុស្ស​នៃ​អង្គការសហប្រជាជាតិ​ក្នុង​ខេត្តព្រះវិហារ​ឱ្យ​ជួប​ជាមួយ​អ្នក​ ភូមិ​ជនជាតិ​ដើម​ភាគតិច​កាលពីដើម​ស​ប្តា​ហ៍​នេះ​ នៅ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ពុធ​  លោកស្រី​ Rhona​ Smith​ បាន​ចូល​សំណេះសំណាល​ជាមួយ​លោក​រដ្ឋមន្ត្រី​ ស​ ខេ​ង​ ដោយ​លោកស្រី​ទាមទារ ...

ឃី សុវុឌ្ឍី
https://www.cambodiadaily.com/news/un-envoy-meets-interior-minister-sar-kheng-110656/

រដ្ឋាភិបាល​អា​មេ​រិ​ក​ចុះហត្ថលេខា​លើ​កញ្ចប់​ថវិការ​ជំ​នួ​យ​៣៥​លាន​ដុ​លា្ល​រ​ជាមួយ​រាជរដ្ឋាភិបាល​

រដ្ឋាភិបាល​អា​មេ​រិ​កបាន​សន្យា​ជំនួយ​ជា​ទឹកប្រាក់​៣៥​លាន​ដុល្លារ​ក្នុង​គម្រោង​ជំ​នួ​​យ​អភិវឌ្ឍ​មក​កាន់​ប្រទេស​កម្ពុជា​ក្នុង​ដំណាក់កាល​ទី​មួយ​នៃ​កញ្ចប់​ថវិការ​រយៈពេល​៣​ឆ្នាំ​ ដែល​គិត​ជា​ទឹកប្រាក់​ចំនួន​១៣៧​លាន​ដុល្លារ​ ដែល​បាន​ប្រកាស​កាលពី ...

Ben Paviour
https://www.cambodiadaily.com/news/us-signs-35-million-aid-package-with-government-110667/

ក្រសួងបរិស្ថាន​ដាក់​បញ្ចូល​តំបន់​ចំនួន៥​ទៅ​ជា​តំបន់​ការពារ​និង អភិរក្ស​លើ​ផ្ទៃ​ដី​ជិត​១​លាន​ហិកតារ

ក្រសួងបរិស្ថាន​បាន​ស្នើ​សុំ​ទៅ​រដ្ឋាភិបាល​ដាក់​តំបន់​ព្រៃ​ផ្ដល់​ផល​ចំនួន​៥​កន្លែង​ជា​តំបន់​ការពារ​និង​អភិរក្ស​ព្រៃឈើ​ដែល​មាន​ផ្ទៃដី​សរុប​ជិត​មួយ​លាន​ហិ​កតារ​ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​ចំនួន​៥​បន្ទាប់​ពី​រាជរដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​ ស្ដី​ពី​ការ ...

​ ម៉ៃ​ ទិត្យថារ៉ា
http://goo.gl/4W9AWT

ឃ្លាំងស្តុកគ្រាប់មិនទាន់ផ្ទុះរកឃើញនៅខេត្តឧត្តរមានជ័យ

ឃ្លាំងអាវុធប្រឆាំងរថក្រោះ ដែលក្នុងនោះមានទាំងគ្រាប់មីន និងគ្រាប់បេ (RPGs) ត្រូវបានរកឃើញដោយអាជ្ញាធរ នៅក្បែរព្រំដែនកម្ពុជាថៃ ក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ កាលពីថ្ងៃអង្គារ នេះបើយោងតាមមន្រ្តី។ ...

រស់ ចាន់វាសនា
http://www.khmertimeskh.com/news/23422/uxo-stockpile-discovered-in-oddar-meanchey/

រដ្ឋាករទឹកប្រកាសភាគលាភ ៣លានដុល្លារអាមេរិក

ក្រុម​មន្ត្រី​បាន​និយាយ​ថា​ អាជ្ញាធរ​រដ្ឋាករទឹក​ស្វយ័ត​ភ្នំពេញ​ (PPWSA)​ ដែល​ជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​បី​ដែល​បាន​ចុះបញ្ជី​នៅ​លើ​ផ្សារ​ហ៊ុន​ នឹង​ចំណាយ​ប្រាក់​ច្រើន​ជាង​ ៣​ លាន​ដុល្លារ​អា​មេ​រិ​ក​ទៅ​ក្នុង​ភាគលាភ​សម្រាប់​ឆ្នាំ​ ២០១៥​ នៅ ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/news/23339/water-authority-announces--3-mil-dividend/

ក្រុមមន្ត្រីព្រៃឈើខេត្តកណ្តាលរកឃើញសត្វជាច្រើនក្បាលនៅក្នុងរថយន្តដឹកពោត

រថយន្ត​ដឹក​ពោត​មួយ​ដែលធ្វើ​ដំណើរ​ពី​ខេត្តបាត់ដំបង​ទៅ​កាន់​ខេត្តព្រៃវែង​ ត្រូវ​បាន​រឹបអូស​ដោយ​ក្រុម​មន្ត្រី​ព្រៃឈើ​កាលពី​ល្ងាច​ថ្ងៃ​ច័ន្ទ​ បន្ទាប់ពី​អណ្តើក​ និង​ពង់​ថ្លាន់​រាប់រយ​ក្បាល​ត្រូវ​បាន​រក​ឃើញ​លាក់​ទុក​ក្នុង​រថយន្ត​នោះ​ នេះ​បើ​តាម​ឱ្យ​ដឹង​ពី​មន្ត្រី ...

ប៊ាវ ស៊ុយ
http://www.khmertimeskh.com/news/23350/kandal-forestry-officials-find-zoo-inside-corn-truck/

ក្រុមនិយោជកអំពាវនាវឱ្យមានការផ្លាស់ប្តូរ ពេលការបោះឆ្នោតច្បាប់សហជីពជិតមកដល់

កាលពី​ម្សិលមិញ​ តំណាង​របស់​និយោជក​នានា​នៃ​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ បាន​អំពាវនាវ​ឱ្យ​មានការ​ផ្លាស់​ប្តូ​រលើ​សេចក្តីព្រាងច្បាប់​សហជីព​ដ៏​ចម្រូងចម្រាស​។​ ​ពួក​គេ​បាន​រិះគន់​ការ​អនុវត្ត​នៃ​បទ​ប្បញ្ញត្តិ​ធ្វើ​កូដកម្ម​ ​របស់​រដ្ឋាភិបាល​ខណៈ​ពេល​ដែល​ការ​ស្នើ​ឱ្យ​មានការ​ផ្លាស់ ...

Jonathan Cox ​ និង តាំង វីដា
http://www.khmertimeskh.com/news/23356/as-union-law-vote-nears--employers-call-for-last-minute-changes/

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានជំរុញឱ្យប្រទេសថៃមកវិនិយោគនៅកម្ពុជា

លោក​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ ស៊ុន​ ចាន់​ថុ​ល​ បាន​ថ្លែង​ទៅ​កាន់​អ្នកដឹកនាំ​ពាណិជ្ជកម្ម​ថៃ​ និង​អ្នក​វិនិយោគ​នានា​កាលពី​ម្សិលមិញ​នៅ​ទីក្រុង​បាងកក​ អំពី​គុណសម្បត្តិ​ក្នុង​ការ​មក​ធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​។​ ​ ...

បុគ្គលិកខ្មែរថាមស៍
http://www.khmertimeskh.com/news/23336/commerce-minister-pushes-thais-to-invest/

កូរ៉េផ្តល់ប្រាក់ ១៣លានដុល្លារអាមេរិកសម្រាប់គម្រោងកាត់បន្ថយគ្រោះទឹកជំនន់

កូរ៉េ​នឹង​ផ្តល់​ប្រាក់​កម្ចីសម្បទាន​ ១៣.៣​លាន​ដុល្លារ​អា​មេ​រិ​ក​ ​ដើម្បី​ជួសជុល​សម្រាប់​គម្រោង​កាត់​បន្ថយ​គ្រោះ​ទឹកជំនន់​ស្ទឹង​សៀមរាប​ដំណាក់កាល​ទី​ II ​បន្ទាប់​ពី​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​កាលពី​ថ្ងៃ​ម្សិលមិញ​ រវាង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ និង​ធនាគារ​កូរ៉េ​អាហរ័ណ​និ ...

សុខ ចាន់
http://www.khmertimeskh.com/news/23335/korea-gives--13-mil--for-flood-project/

ប្រទេស​ កម្ពុជា​ ​ខ្សោយ​បំផុត​នៅ​អាស៊ាន​ ក្នុង​ការ​ទប់ស្កាត់​នាំចូល​រថយន្ត​ជជុះ​

កម្ពុជា​មិន​មាន​វិធានការ​ណាមួយ​ក្នុង​ការ​ទប់ស្កាត់​និង​ដាក់​បម្រាម​លើ​ការ​នាំ​ចូល​រថយន្ត​ជជុះ​ប្រើ​រួច​ចូល​មក​ក្នុង​ប្រទេស​នោះ​ទេ​ហើយ​កម្ពុជា​ក៏​ជា​ប្រទេស​ដែល​មាន​បម្រាម​ខ្សោយ​បំផុត​ក្នុង​ចំណោម​បណ្ដា​ប្រទេស​ទាំង​១០​នៅ​អាស៊ាន​ លើ​បម្រាម ...

សុខ ចាន់
http://bit.ly/1ZJME8D

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

vZzCF
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!