ព័ត៌មាន
ក្រសួងបានរិះគន់អង្គការឃ្លាំមើលសិទ្ធិមនុស្សស្តីពីជនរងគ្រោះដោយទឹកអាស៊ីត
កាលពីថ្ងៃពុធ ក្រសួងយុត្តិធម៌បានវាយប្រហារទៅលើអង្គការឃ្លាំមើលសិទ្ធិមនុស្សយូមែនរ៉ៃត៍វច្ឆ (Human Rights Watch) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក លើរបាយការណ៍ដែលចោទប្រកាន់រដ្ឋាភិបាលថា មិនបានផ្តល់ការព្យាបាលដោយឥតគិតថ្លៃ ដល់ជនរងគ្រោះនៃ ...
តាំង វីដា
https://www.khmertimeskh.com/50575560/ministry-slams-hrw-over-report-on-acid-victims/
ការវាយប្រហារដោយអាស៊ីត៖ ជនរងគ្រោះនៅកម្ពុជាបដិសេធមិនបានទទួលជំនួយពីរដ្ឋាភិបាល
អង្គការឃ្លាំមើលសិទ្ធិមនុស្សយូមែនរ៉ៃត៍វច្ឆ (Human Rights Watch) និយាយថា អ្នករួចផុតពីការវាយប្រហារដោយទឹកអាស៊ីតនៅក្នុងប្រទេសកម្ពុជាកំពុងត្រូវបានគេបដិសេធមិនឱ្យមានការព្យាបាលដោយរដ្ឋាភិបាល ដែលពួកគេមានសិទ្ធិទទួល ...
អាមេរិកពង្រីកការដាក់កំហិតទិដ្ឋាការទៅលើមន្ត្រីរបស់កម្ពុជា
មន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា ពួកគេបានពង្រីកការដាក់ទណ្ឌកម្មទិដ្ឋាការលើមន្ត្រីកម្ពុជា និងបុគ្គលដែលទទួលខុសត្រូវចំពោះអ្វីដែលប្រទេសមហាអំណាចមួយនេះចាត់ទុកថាជាអ្នកពាក់ព័ន្ធនឹងការធ្វើឱ្យខូចដល់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាជាអ្វីដែលមន្ត្រី ...
នៀម ឆេង
https://bit.ly/2wdrxUC
កម្ពុជាធ្វើការស៊ើបអង្កេតការធ្វើពហិការការបោះឆ្នោត
អ្នករៀបចំការបោះឆ្នោតនៅកម្ពុជាបាននិយាយកាលពីថ្ងៃចន្ទថា ពួកគេនឹងស៊ើបអង្កេតលើពាក្យបណ្តឹងប្រឆាំងនឹងអតីតសមាជិកបក្សប្រឆាំងចំនួន ៣០ នាក់ដែលបានអំពាវនាវឱ្យធ្វើពហិការមិនចូលរួមបោះឆ្នោតនៅថ្ងៃអាទិត្យ។ ...
ច័ន្ទ ទល់ប្រាក់
https://www.reuters.com/article/us-cambodia-election/cambodia-to-probe-election-boycott-call-idUSKBN1KD0OH
ក្រសួងការពារជាតិ ប្រតិកម្មលើរបាយការណ៍សិទ្ធិមនុស្ស
អង្គការឃ្លាំមើលសិទិ្ធមនុស្ស កាលពីថ្ងៃម្សិលមិញ បានចេញរបាយការណ៍មួយ ដោយចោទប្រកាន់ថា មេបញ្ជាការកងទ័ព និងនគរបាលចំនួន ១២ នាក់ ដែលជិតស្និទ្ធនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ របាយការណ៍នេះបានធ្វើក្រសួងការពារជាតិ និងរដ្ឋាភិបាលកម្ពុជា ...
កាសែតខ្មែរថាមស៍
https://www.khmertimeskh.com/50506298/defence-ministry-hits-back-at-rights-report/
ក្រុមអ្នកសង្កេតការណ៍ថា លោក ហ៊ុន សែន ទំនងមិនរងសម្ពាធពេលទៅប្រជុំនៅអូស្ត្រាលីនោះទេ
ខណៈដែលមានការអំពាវនាវពីគ្រប់ច្រកល្ហកទាមទារឱ្យរដ្ឋាភិបាលអូស្ត្រាលី ហៅកម្ពុជាមកសាកសួរមិនត្រឹមតែសួរអំពីការបង្ក្រាបរឿងនយោបាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឲ្យសួរអំពីការគំរាមរបស់លោក ហ៊ុន សែន ថាទៅវាយអ្នកតវ៉ាដល់ទឹកដីអូស្ត្រាលីថែមទៀតផងនោះ ក្រុមអ្នក ...
Erin Handley
http://bit.ly/2FOZUVS
ស្ថានភាពសន្តិសុខមនុស្សនៅកម្ពុជា
អំពើហិង្សានៅកម្ពុជាបានកើនឡើងក្នុងប៉ុន្មានខែចុងក្រោយនេះជាមួយការប៉ុនប៉ងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីទម្លាក់ការប្រកួតប្រជែងមុនការបោះឆ្នោតនាថ្ងៃទី ២៩ ខែកក្កដាឆ្នាំ ២០១៨។ វិធានការសន្តិសុខ និងឃ្លាំមើលត្រូវបានពង្រឹង ប្រព័ន្ធផ្សព្វផ្សាយត្រូវបានបិទ ការតវ៉ាត្រូវបានជួបប្រទះនឹងអំពើហិង្សា និងការចាប់ខ្លួនមនុស្សជាច្រើន ហើយសកម្មជនសិទ្ធិមនុស្ស និងបរិស្ថានបានក្លាយជាជនរងគ្រោះនៃការធ្វើទុក្ខបុកម្នេញដោយអំពើហិង្សាហើយជួនកាលឃាតកម្ម។ ...
Pascale Hunt
https://thediplomat.com/2018/02/the-state-of-human-security-in-cambodia/
អ្នកនេសាទនៅតែត្រូវបានរំលោភបំពាននៅប្រទេសថៃ
បើយោងតាមរបាយការណ៍របស់អង្គការឃ្លាំមើលសិទិ្ធមនុស្ស (HRW)ដែលបានចេញផ្សាយកាលពីម្សិលមិញបានអោយដឹងថា ពលកម្មដោយបង្ខំនៅតែបន្តកើតមានលើទូកនេសាទថៃជាង បីឆ្នាំមកហើយ បន្ទាប់ពីមានការតវ៉ាជាអន្តរជាតិ ជាមួយនឹងអ្នកនេសាទកម្ពុជាដែលបានរាយការណ៍ ...
Erin Handley និង យន់ ស៊ីនាត
http://www.phnompenhpost.com/national/fishermen-still-abused-thailand
លោកហ៊ុន ម៉ាណែតថា កងទ័ពប្ដេជ្ញាកម្ចាត់បដិវត្តន៍ពណ៌
លោកហ៊ុន ម៉ាណែត កូនប្រុសរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលជាមន្ត្រីយោធាជាន់ខ្ពស់ កាលពីម្សិលមិញ បានថ្លែងថា កងយោធពលខេមរភូមិន្ទកម្ពុជា ប្ដេជ្ញាចិត្តកម្ចាត់ការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលតាមរយៈ«បដិវត្តន៍ពណ៌»ខណៈលោកកំពុងបង្ហាញសម្ភារយោធានៅ ...
ម៉ិច ដារ៉ា
http://bit.ly/2FsdEpF
នាយករដ្ឋមន្ត្រីការពារលោក វង សូត ហើយរិះគន់អាមេរិក និង HRW
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយការពារលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចកាលពីម្សិលមិញ ដោយអះអាងថា លោកបានគាំទ្រការប្រើកម្លាំងប្រឆាំងអ្នកតវ៉ានៅក្នុងកិច្ចប្រជុំយុទ្ធសាស្ត្រសម្ងាត់របស់គណបក្សប្រជាជនកម្ពុជាដែលក្រោយមកលោក វង សូត បាននិយាយប្រាប់អ្នកយកព័ត៌មាន។ ...
បែន សុខហ៊ាន
http://www.cambodiadailykhmer.com/38427
អង្គការឃ្លាំមើលសិទ្ធិមនុស្សអំពាវនាវឳ្យដករដ្ឋមន្ត្រីមាត់ឥតគម្រប
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានលើកឡើងថា លោកមិនយល់ថា លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចនឹងប្រឈមវិធានការវិន័យនោះទេ បន្ទាប់ពីរដ្ឋមន្ត្រីរូបនេះនិយាយប្រាប់អំពីខ្លឹមសារសំខាន់ៗនៃកិច្ចប្រជុំសម្ងាត់របស់គណបក្សប្រជាជនកម្ពុជាដែលក្នុងនោះរួមមានទាំងការគំរាមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វាយអ្នកតវ៉ានឹងគល់ឫស្សីផងដែរ។ ...
Ben Paviour
http://www.cambodiadailykhmer.com/38417
កម្ពុជា ចង់ចែករំលែកនយោបាយឈ្នះៗដល់ មីយ៉ាន់ម៉ា
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានបំណងបញ្ជូនមន្ត្រីរបស់ខ្លួនទៅប្រទេសមីយ៉ាន់ម៉ាដើម្បីចែករំលែកបទពិសោធរបស់កម្ពុជាលើគោលនយោបាយឈ្នះៗក្នុងការបញ្ចប់ការបែងចែកតំបន់គ្រប់គ្រង និងកងកម្លាំងប្រដាប់អាវុធពីច្រើនតំបន់ និងច្រើនក្រុមមកជាតំបន់តែមួយ និងកងកម្លាំងប្រដាប់អាវុធ ...
ទូច សុខា
http://bit.ly/2mhljwN
រដ្ឋាភិបាលទុកពេលពីរសប្តាហ៍ឱ្យជនស្វែងរកសិទ្ធិជ្រកកោនវៀតណាមចាកចេញពីកម្ពុជា
រយៈពេលជិត២ឆ្នាំចាប់តាំងពីការកើនឡើងលើកចុងក្រោយនៃជនស្វែងរកសិទ្ធិជ្រកកោនម៉ុងតាញ៉ា ចាប់ផើ្ដមឆ្លងដែនចូលមកក្នុងខេត្តរតនគិរី ដោយអះអាងថារត់គេចពីការធ្វើទុក្ខបុកម្នេញនៅប្រទេសវៀតណាម មន្ត្រីអន្តោប្រវេសន៍មួយរូបបានលើកឡើង ...
អូន ភាព និង ហ្ចច រ៉ាយត៍
http://www.cambodiadailykhmer.com/34810
រដ្ឋមន្ត្រីប្រាប់ UN ថា ការឲ្យប្រកាន់តាម ’លទ្ធិប្រជាធិបតេយ្យល្អឥតខ្ចោះ’ មិនសមហេតុសមផល
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសបាននិយាយការពាររដ្ឋាភិបាលចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិនៅក្នុងទីក្រុងញូវយ៉ក កាលពីថ្ងៃសៅរ៍ ដោយលើកឡើងថា គណបក្សកាន់អំណាចត្រូវបានគេតម្រូវឲ្យប្រកាន់តាម “លទ្ធិប្រជាធិបតេយ្យល្អឥតខ្ចោះ” ដោយមិនសមហេតុសមផល ខណៈគណបក្សប្រឆាំង “កំពុងប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរ”។ ពេលថ្លែងសុន្ទរកថាដ៏សំខាន់លើកដំបូងទៅកាន់អង្គការសហប្រជាជាតិ រដ្ឋមន្ត្រីក្រសួងការបរទេសថ្មីរូបនេះគឺជាមន្ត្រីរដ្ឋាភិបាលចុងក្រោយបំផុតដែលវាយបកលើការអះអាងដែលថា គណបក្សប្រជាជនកម្ពុជាកំពុងព្យាយាមបំបាក់គណបក្សប្រឆាំង និងអ្នករិះគន់ផ្សេងៗទៀតមុនការបោះឆ្នោតឃុំ-សង្កាត់នៅឆ្នាំក្រោយ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០១៨។ ...
ខូលីន ម៉ីយន៍
http://www.cambodiadailykhmer.com/34483
ក្រុមសិទ្ធិមនុស្ស:គ្រួសាររងផលប៉ះពាល់ដោយសារជម្លោះដីធ្លីនៅកម្ពុជាកើនឡើងបីដង
កាលពីថ្ងៃព្រហស្បតិ៍ ក្រុមសិទ្ធិមនុស្សបាននិយាយថា ការងើបឡើងនៃជម្លោះដីធ្លីនៅប្រទេសកម្ពុជាបានធ្វើឲ្យប៉ះពាល់ច្រើនជាងបីដងនៃចំនួនគ្រួសារដែលរងផលប៉ះពាល់កាលពីឆ្នាំ២០១៣ និងបានជម្រុញឲ្យរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីហ៊ុនសែន ដោះស្រាយបញ្ហានេះដោយ ...
Joshua Lipes
http://www.rfa.org/english/news/cambodia/families-02192015114159.html
ក្រសួងមហាផ្ទៃមិនដកថយការចាប់សមាជិករណសិរ្សរំដោះជាតិខ្មែរ
ក្រសួងមហាផ្ទៃ បានអះអាងថា ខ្លួនមានមូលដ្ឋានច្បាប់ និងភ័ស្តុតាងគ្រប់គ្រាន់ ក្នុងការចាប់ខ្លួនសមាជិករណសិរ្សរំដោះជាតិខ្មែរ ១០ នាក់ដែលត្រូវបានចោទប្រកាន់ពីបទ «រួមគំនិតក្បត់» ហើយសមត្ថកិច្ចបន្តស្វែងរកចាប់ខ្លួនសមាជិកក្រុមនេះជាច្រើនបន្ថែមទៀត។ ...
តាំង វីដា
http://bit.ly/1wXaQYi
ប្រាក់បំណាច់ផ្សេងៗមន្ត្រីរដ្ឋាភិបាលត្រូវបានដាក់បញ្ចូលជាកញ្ចប់តែមួយ
រាជរដ្ឋាភិបាលបានសម្រេចដាក់បញ្ចូលគ្នាជាកញ្ចប់តែមួយនូវប្រាក់បំណាច់ផ្សេងៗ របស់សមាជិករាជរដ្ឋាភិបាលថ្នាក់អនុរដ្ឋលេខាធិការ ទីប្រឹក្សា ព្រមទាំងមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ចាប់ពីថ្នាក់អនុរដ្ឋលេខាធិការឡើងទៅឲ្យទៅជាប្រាក់បំណាច់មុខងារ។ តាមការសម្រេចនេះ នាយក ...
ប៉ិច សុធារី
http://bit.ly/ZwTPqD
តុលាការនឹងកោះហៅលោក អាត់ ធន់ មកសាកសួរនៅសប្តាហ៍ក្រោយ
សាលាដំបូងរាជធានីភ្នំពេញនឹងកោះហៅលោក អាត់ ធន់ មេដឹកនាំសហជីពមកសាកសួរពាក់ព័ន្ធករណីជាច្រើននៅសប្ដាហ៍ក្រោយនេះ។ គិតចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃព្រហស្បតិ៍សប្ដាហ៍ក្រោយ តុលាការបានកោះហៅប្រធានសហជីពឯករាជ្យដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជារូបនេះមកសាកសួរបី ...
ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/19217/
អាជ្ញាធរបើកមណ្ឌលព្រៃស្ពឺដើម្បីដាក់ជនអនាថានិងអ្នកសុំទាន
រយៈពេលប៉ុន្មានខែ ក្រោយពីបានអះអាងថា មជ្ឈមណ្ឌលសង្គមកិច្ចព្រៃស្ពឺដែលមានឈ្មោះអសោចនៅរាជធានីភ្នំពេញ បានបិទទ្វារ មន្រ្តីបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា មជ្ឈមណ្ឌលនឹងត្រូវប្រើប្រាស់ក្នុងកិច្ចខំប្រឹងប្រែងចុងក្រោយបង្អស់ដើម្បីបោសសម្អាតផ្លូវ។ លោក ឡុង ឌីម៉ង់ ...
សែន ដាវីត និង Alice Cuddy
http://bit.ly/1lOomW6
លោក វន់ ពៅ កាន់តែល្បីឈ្មោះពេលចេញពីឃុំ
នៅពេលលោក វន់ ពៅ ចាកចេញពីពន្ធនាគារ នៅរាជធានីភ្នំពេញ កាលពីថ្ងៃសុក្រ លោកដើរចេញមកមិនត្រឹមតែជាមនុស្សដែលមានសេរីភាពទេប៉ុន្តែ ថែមជាសកម្មជនល្បីម្នាក់ ក្នុងចំណោមសកម្មជនជាច្រើននៅក្នុងប្រទេស។ លោក វន់ ពៅ ឲ្យដឹងថា សមាគមសេដ្ឋកិច្ចប្រជាធិបតេយ្យឯករាជ្យក្រៅប្រព័ន្ធ (IDEA) មានសមាជិកថ្មីជាង ១ ពាន់នាក់ ...
Kevin Ponniah, ម៉ៃ ទិត្យថារ៉ា និង សែន ដាវីត
http://bit.ly/1mUU9pe
ប្រទេសកម្ពុជា ត្រូវបានហ៊ុមព័ទ្ធក្នុងវិបត្តិសិទ្ធិមនុស្ស?
រដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍ លោក ស្កត់ ម៉ូរីសុន បានបញ្ជាក់ថាប្រទេសអូស្ត្រាលីកំពុងធ្វើការលើកិច្ចព្រមព្រៀងមួយ ជាមួយប្រទេសកម្ពុជា ដែលអាចឃើញជនភៀសខ្លួនដែលពេលបច្ចុប្បន្ននៅលើកោះណូរូ តាំងលំនៅថ្មីនៅទីនោះ។ ប៉ុន្តែមេធាវីផ្នែកសិទ្ធិ ...
បុគ្គលិកសារព័ត៌មាន ABC
http://www.abc.net.au/news/2014-05-26/is-cambodia-engulfed-in-human-rights-crisis/5446002
ទ័ពអាមេរិកបិទគេហទំព័រដែលលើកឡើងក្នុងរបាយការណ៍អង្គការឃ្លាំមើលសិទ្ធិមនុស្ស
បួនថ្ងៃបន្ទាប់ពីអង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) បានចេញផ្សាយរបាយការណ៍មួយរិះគន់រដ្ឋាភិបាលក្រុងវ៉ាសីុនតោនចំពោះការគាំទ្រដល់ “កងកម្លាំងប្រដាប់អាវុធដែលរំលោភបំពាន” របស់កម្ពុជា ទំព័រហ្វេសប៊ុកមួយដែលមានរូបថត ...
ម៉ាតត៍ ប្លូមប៊ឺហ្គ
http://www.cambodiadailykhmer.com/news/14809/
អង្គការឃ្លាំមើលសិទ្ធិមនុស្សថា ជម្រះរឿងក្តីស្ពានស្ទឹងមានជ័យអយុត្តិធម៌
យោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយកាលពីម្សិលមិញដោយអង្គការឃ្លាំមើលសិទិ្ធមនុស្សបានឲ្យដឹងថា ការជំនុំជម្រះលើក្មេងជំទង់ ២នាក់ ដែលត្រូវបានចោទប្រកាន់ពីបទអំពើហិង្សាដោយចេតនា ក្នុងកូដកម្មនៅ សឹ្ទងមានជ័យ កាលពី ខែវិច្ឆិកា ពុំផ្តល់ ...
Sean Teehan
http://postkhmer.com/national/1-national-news/114170-2014-05-12-03-31-31
ចិនតៃវ៉ាន់ ៦ នាក់ត្រូវជាប់គុកម្នាក់ ១០ ឆ្នាំពីបទជួញដូរមនុស្ស
សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកម្សិលមិញ បានប្រកាសសាលក្រម ផ្តន្ទាទោសកំបាំងមុខ ជនជាតិ ចិនតៃវ៉ាន់ ៥ នាក់ និងចំពោះមុខម្នាក់ដែលជាប្រធាន និងជាថ្នាក់ដឹកនាំ នៃក្រុមហ៊ុន Giant Ocean International Fishery ឲ្យជាប់ពន្ធនាគារក្នុងម្នាក់ៗ ១០ ឆ្នាំ ពាក់ព័ន្ធនិងការជួញដូរពលករខ្មែរចំនួន ១២៨ នាក់ ឲ្យទៅធ្វើការនៅក្រៅប្រទេសកាលពីអំឡុងឆ្នាំ ២០១០ និង ២០១២។ ពលករខ្មែរ ...
ប៊ុត រស្មីគង្គា
http://www.postkhmer.com/national/2011-01-03-04-07-05/113644-2014-04-30-02-14-03