អង្គការឃ្លាំមើលសិទ្ធិមនុស្សថា ជម្រះរឿងក្តីស្ពានស្ទឹងមានជ័យអយុត្តិធម៌
យោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយកាលពីម្សិលមិញដោយអង្គការឃ្លាំមើលសិទិ្ធមនុស្សបានឲ្យដឹងថា ការជំនុំជម្រះលើក្មេងជំទង់ ២នាក់ ដែលត្រូវបានចោទប្រកាន់ពីបទអំពើហិង្សាដោយចេតនា ក្នុងកូដកម្មនៅ សឹ្ទងមានជ័យ កាលពី ខែវិច្ឆិកា ពុំផ្តល់ភាពយុតិ្តធម៌ដល់ជនជាប់ចោទទេ។ សេចក្តីថ្លែងការណ៍ដដែលចាត់ទុកការជំនុំជម្រះនេះថា «មានភាពខ្វះចន្លោះខ្លាំង» ដោយចៅក្រមក្នុងរឿងក្តីនេះបានបង្ហាញអរិភាពដោយបើកចំហចំពោះជនជាប់ចោទ វណ្ណី វណ្ណាត អាយុ ១៨ ឬ ១៩ ឆ្នាំ និង មាស នុន អាយុ ១៤ ឬ ១៥ ឆ្នាំ ហើយពុំអនុញ្ញាតចំពោះភ័ស្តុតាងដែលអាចបញ្ជាក់ពីភាពគ្មានកំហុសឡើយ។ ការជំនុំជម្រះបានបញ្ចប់កាលពីថ្ងៃអង្គារសប្តាហ៍មុន ហើយសាលក្រមនឹងប្រកាសនៅថ្ងៃ ទី៣០ ខែឧសភា។ … នគរបាលបានចាប់ខ្លួនជនជាប់ចោទទាំងពីរនៅកន្លែងកើតហេតុ ក្នុងកូដកម្មដើរដង្ហែកាលពីថ្ងៃ ទី១២ ខែវិច្ឆិកា របស់កម្មកររោងចក្រ SL ដែលបានក្លាយជាកុបកម្ម ខណៈដែលបាតុករបានគប់ដុំថ្មមកលើអាជ្ញាធរ ហើយបានឡោមព័ទ្ធនគរបាលនៅខាងក្នុងវត្ត។ នគរបាលបានបាញ់កាំភ្លើងមកលើក្រុមកម្មករ ដោយបង្ករបួសដល់មនុស្សយ៉ាងហោចណាស់ ៩ នាក់ និងសម្លាប់អ្នកស្រី អេង សុខុម អាយុ ៤៩ឆ្នាំ ដែលជាអាជីវករលក់ម្ហូបតាមផ្លូវ។ ជនជាប់ចោទម្នាក់ៗត្រូវបានចោទប្រកាន់ពីបទអំពើហិង្សាដោយមានស្ថានទម្ងន់ទោស ការបង្កការខូចខាតនិងការប្រមាថមកលើមន្រ្តីរាជការ។ ប្រសិនបើត្រូវបានកាត់ទោស ពួកគេអាចទទួលទោសរហូតដល់ទៅ ១១ ឆ្នាំ។ …
Sean Teehan
http://postkhmer.com/national/1-national-news/114170-2014-05-12-03-31-31