លោក វន់ ពៅ កាន់​តែ​ល្បី​ឈ្មោះ​ពេល​ចេញ​ពី​ឃុំ

នៅ​ពេល​លោក វន់ ពៅ ចាក​ចេញ​ពី​ពន្ធនាគារ នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​សុក្រ លោក​ដើរ​ចេញ​មក​មិន​ត្រឹម​តែ​ជា​មនុស្ស​ដែល​មាន​សេរីភាព​ទេ​ប៉ុន្តែ ថែម​ជា​សកម្មជន​ល្បី​ម្នាក់ ក្នុង​ចំណោម​សកម្មជន​ជាច្រើន​នៅ​ក្នុង​ប្រទេស។ លោក វន់ ពៅ ឲ្យ​ដឹង​ថា សមាគម​សេដ្ឋកិច្ច​ប្រជាធិបតេយ្យ​ឯករាជ្យ​ក្រៅ​ប្រព័ន្ធ (IDEA) មាន​សមាជិក​ថ្មី​ជាង ១ ពាន់​នាក់​ចាប់​តាំង​ពី​លោក​ត្រូវ​ទាហាន​វាយ​និង​ចាប់​អូស​នៅ​ខាង​ក្រៅ​រោងចក្រ​កាត់ដេរ យ៉ាក់ជីង កាល​ពី​ថ្ងៃ ទី៣ ខែ​មករា ខណៈ​ដែល​កម្មករ​កំពុង​តវ៉ា។ លោក​ប្រាប់​ថា ការ​ចាប់​ផ្តើម​មាន​ប្រជា​ប្រិយភាព​របស់​ក្រុម​លោក​មិន​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទេ។ អ្នក​តវ៉ា​និង​សកម្មជន ២៣​នាក់ ដែល​ត្រូវ​ចាប់​ដាក់​ពន្ធនាគារ ក្នុង​បាតុកម្ម​កាល​ពី ខែ​មករា ហើយ​នៅ​ទី​បញ្ចប់​ត្រូវ​បាន​ដោះលែង​កាល​ពី​ថ្ងៃ​សុក្រ ជាមួយ​នឹង​ការ​ព្យួរ​ទោស បាន​ក្លាយ​ជា​ជន​ល្បី​ម្នាក់ ដោយ​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ទាំង​សហជីព​ក្នុង​ស្រុក និង​សហជីព​ទូទាំង​ពិភពលោក ក្រុម​សិទ្ធិ​មនុស្ស ក្រុមហ៊ុន​ល្បីៗ ស្ថានទូត និង​ប្រព័ន្ធ​ឃោសនា​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​ទៀត​ផង។​ …  

Kevin Ponniah, ម៉ៃ ទិត្យថារ៉ា និង សែន ដាវីត
http://bit.ly/1mUU9pe