អាជ្ញាធរបើកមណ្ឌលព្រៃស្ពឺដើម្បីដាក់ជនអនាថានិងអ្នកសុំទាន
រយៈពេលប៉ុន្មានខែ ក្រោយពីបានអះអាងថា មជ្ឈមណ្ឌលសង្គមកិច្ចព្រៃស្ពឺដែលមានឈ្មោះអសោចនៅរាជធានីភ្នំពេញ បានបិទទ្វារ មន្រ្តីបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា មជ្ឈមណ្ឌលនឹងត្រូវប្រើប្រាស់ក្នុងកិច្ចខំប្រឹងប្រែងចុងក្រោយបង្អស់ដើម្បីបោសសម្អាតផ្លូវ។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានថ្លែងថា ក្នុងកិច្ចខំប្រឹងប្រែងប្រមូលជនអនាថា អ្នកសុំទាន និងអ្នកលក់តាមផ្លូវខាងមុខនេះ មនុស្សជាច្រើននាក់នឹងត្រូវបញ្ជូនទៅព្រៃស្ពឺ ជាមជ្ឈមណ្ឌលដែលទាក់ទាញកំហឹងពីក្រុមសិទិ្ធមនុស្ស ដោយសារមជ្ឈមណ្ឌលនេះរំលោភសិទិ្ធមនុស្ស។ …
សែន ដាវីត និង Alice Cuddy
http://bit.ly/1lOomW6