រដ្ឋាភិបាលទុកពេលពីរសប្តាហ៍ឱ្យជនស្វែងរកសិទ្ធិជ្រកកោនវៀតណាមចាកចេញពីកម្ពុជា
រយៈពេលជិត២ឆ្នាំចាប់តាំងពីការកើនឡើងលើកចុងក្រោយនៃជនស្វែងរកសិទ្ធិជ្រកកោនម៉ុងតាញ៉ា ចាប់ផើ្ដមឆ្លងដែនចូលមកក្នុងខេត្តរតនគិរី ដោយអះអាងថារត់គេចពីការធ្វើទុក្ខបុកម្នេញនៅប្រទេសវៀតណាម មន្ត្រីអន្តោប្រវេសន៍មួយរូបបានលើកឡើងកាលពីម្សិលមិញថា ជនស្វែងរកសិទ្ធិជ្រកកោនដែលនៅសេសសល់ទាំង១៧០នាក់នៅរាជធានីភ្នំពេញមានពេលពីរសប្តាហ៍ដើម្បីវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ បើមិនដូច្នោះទេនឹងប្រឈមការធ្វើបត្យាប័នដោយចាប់បង្ខំ។ …
អូន ភាព និង ហ្ចច រ៉ាយត៍
http://www.cambodiadailykhmer.com/34810