ចិន​តៃវ៉ាន់ ៦ នាក់​ត្រូវ​ជាប់​គុក​ម្នាក់ ១០ ឆ្នាំ​ពី​បទ​ជួញ​ដូរ​មនុស្ស

សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ម្សិលមិញ បាន​ប្រកាស​សាលក្រម ផ្តន្ទាទោស​កំបាំង​មុខ ជនជាតិ ចិន​តៃវ៉ាន់ ៥ នាក់ និង​ចំពោះ​មុខ​ម្នាក់​ដែល​ជា​ប្រធាន និង​ជា​ថ្នាក់​ដឹក​នាំ នៃ​ក្រុមហ៊ុន Giant Ocean International Fishery ឲ្យ​ជាប់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ ១០ ឆ្នាំ ពាក់ព័ន្ធ​និង​ការ​ជួញ​ដូរ​ពលករ​ខ្មែរ​ចំនួន ១២៨ នាក់ ឲ្យ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​កាល​ពី​អំឡុង​ឆ្នាំ ២០១០ និង ២០១២។ ពលករ​ខ្មែរ​ទាំង ១២៨ នាក់​នេះ ត្រូវ​ក្រុមហ៊ុន សន្យា​បញ្ជូន​ឲ្យ​ទៅ​ធ្វើ​ជា​ពលករ​នៅ ប្រទេស​ម៉ាឡេស៊ី និង ជប៉ុន តែ​ក្រោយ​មក ត្រូវ​បាន​គេ​បញ្ជូន​ឲ្យ​ទៅ​ធ្វើ​ជា​ទាសករ​នៅ​លើ​ទូក​នេសាទ នៅ​ក្នុង​លំហ​សមុទ្រ​នៅ ប្រទេស​ហ្វីលីពីន ចិន ហុងកុង ឥណ្ឌា អាហ្វ្រិក​ខាង​ត្បូង និង អូស្ត្រាលី។ ក្រៅ​ពី​ផ្តន្ទាទោស​ក្នុង​ម្នាក់ៗ ១០ ឆ្នាំ​តុលាការ ក៏​បាន​បង្គាប់​ឲ្យ​ពួក​គេ​រួម​គ្នា សង​ប្រាក់​ដល់​ពលករ​ខ្មែរ​ចំនួន ៧៤ នាក់ ក្នុង​ម្នាក់ៗ ៣០០០ ដុល្លារ។ តុលាការ​បាន​ចេញ​ដីកា​ឲ្យ​តាម​ចាប់​ខ្លួន​ជន​ជាប់​ចោទ​ដែល​ជា​ប្រធាន និង​ជា​ថ្នាក់​ដឹក​នាំ ក្រុមហ៊ុន Giant Ocean International Fishery ដែល​រត់​គេច​ខ្លួន ដើម្បី​យក​ផ្តន្ទាទោស​តាម​អំណាច​របស់​សាល​ក្រម​នេះ។ …

ប៊ុត រស្មីគង្គា
http://www.postkhmer.com/national/2011-01-03-04-07-05/113644-2014-04-30-02-14-03