ក្រសួងបានរិះគន់អង្គការឃ្លាំមើលសិទ្ធិមនុស្សស្តីពីជនរងគ្រោះដោយទឹកអាស៊ីត
កាលពីថ្ងៃពុធ ក្រសួងយុត្តិធម៌បានវាយប្រហារទៅលើអង្គការឃ្លាំមើលសិទ្ធិមនុស្សយូមែនរ៉ៃត៍វច្ឆ (Human Rights Watch) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក លើរបាយការណ៍ដែលចោទប្រកាន់រដ្ឋាភិបាលថា មិនបានផ្តល់ការព្យាបាលដោយឥតគិតថ្លៃ ដល់ជនរងគ្រោះនៃការវាយប្រហារដោយទឹកអាស៊ីត ឬចាត់វិធានការប្រឆាំងនឹងជនល្មើស។ កាលពីថ្ងៃចន្ទ អង្គការឃ្លាំមើលសិទ្ធិមនុស្សយូមែនរ៉ៃត៍វច្ឆ បានចេញផ្សាយរបាយការណ៍ ៤៨ ទំព័រដែលមានចំណងជើងថា “ដូចរស់ក្នុងឋាននរក៖ អំពើហឹង្សាដោយអាស៊ីដនៅកម្ពុជា” ដោយនិយាយថា អ្នករស់រានមានជីវិតពីអំពើហឹង្សាដោយទឹកអាស៊ីតនៅក្នុងប្រទេស ខ្វះខាតនូវការថែទាំសុខភាពដោយឥតគិតថ្លៃ ដូចដែលមានចែងនៅក្នុងច្បាប់ ហើយក៏ប្រឈមនឹងសម្ពាធដែលធ្វើឲ្យពួកគេត្រូវបង្ខំចិត្តទទួលយកដំណោះស្រាយដែលមិនយុត្តិធម៌។ …
តាំង វីដា
https://www.khmertimeskh.com/50575560/ministry-slams-hrw-over-report-on-acid-victims/