កម្មករ​ជាង ២០ រោងចក្រ​ក្នុង​ក្រុង​បាវិត​នៅ​តែ​បន្ត​តវ៉ា

កម្មករ​រាប់​ពាន់​នាក់​នៅ​ជាង ២០ រោងចក្រ​ក្នុង ក្រុង​បាវិត នៅ​តែ​បន្ត​ធ្វើ​ការ​តវ៉ា​ឈាន​ចូល​ដល់​ថ្ងៃ ទី​៤ កាល​ពី​ម្សិលមិញ​ដើម្បី​ទាម​ទារ​ឲ្យ​ថៅកែ​រោងចក្រ ផ្តល់​ប្រាក់​បន្ថែម​លើក​ទឹក​ចិត្ត​ចំនួន ៥០ ដុល្លារ។ ប្រាក់ ៥០ ដុល្លារ គឺ​ជា​ប្រាក់​លើក​ទឹក​ចិត្ត​ដែល​ថៅកែ​រោងចក្រ​ខ្លះ ក្នុង ក្រុង​បាវិត បាន​ផ្តល់​ឲ្យ​កម្មករ​ដែល​មិន​ចូល​រួម​ធ្វើ​បាតុកម្ម ឬ​កូដកម្ម ចាប់​តាំង​ពី​ដើម ខែ​មករា មក។ លោក ខាត់ ឡូត អនុ​ប្រធាន​សម្ព័ន្ធ​ចលនា​កម្មករ​កម្ពុជា​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា កម្មករ​ជាង ២០ រោងចក្រ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស មេនហានធេន និង​ប្រមាណ ៤ រោងចក្រ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស តាយសេង បាន​ដើរ​ចេញ​ពី​ការងារ​របស់​ពួក​គេ ដែល​បង្ខំ​ឲ្យ​រោងចក្រ​សម្រេច​ចិត្ត​បិទ​ទ្វារ​ដោយ​សារ​ខ្លាច​មាន​ការ​ប៉ះ​ទង្គិច​ណា​មួយ​កើត​ឡើង។ «កម្មករ​មិន​ចូល​ធ្វើការ​ទេ​ដោយ​សារ​ពួក​គេ​មិន​បាន​ទទួល​នូវ​អ្វី​ដែល​ពួក​គេ​បាន​ទាម​ទារ​ហើយ​ការ​ទាមទារ​នេះ​មិន​ដឹង​ពេល​ណា​បញ្ចប់​ទេ»។​ …មុំ គន្ធា

មុំ គន្ធា
http://www.postkhmer.com/national/1-national-news/113587-2014-04-29-03-18-16