សហជីព រោងចក្រ​​នៅតែខ្វែងគំនិត​គ្នា​ជុំវិញ​ប្រាក់ខែគោល​សម្រាប់​វិស័យ​កាត់​ដេរ

សហជីព​និង​រោង​ចក្រ​នៅតែ​ខ្វែង​គំនិត​គ្នា​ជុំវិញ​ការ​កំណត​់​ប្រាក់ខែ​គោល​នៅ​​ឆ្នាំក្រោយសម្រាប់​វិស័យ​កា​ត់​ដេរបន្ទាប់ពី​កិច្ច​ប្រជុំ​រវាង​តំណាង​មក​ពី​ភាគី​ទាំង​ពីរ​កាលពី​ថ្ងៃសុក្រ​ ប៉ុន្តែ​ពួកគេ​បាន​យល់ព្រម​បន្ត​​​ការ​ចរចា​នៅ​ចុង​ខែ​នេះទៀត។ កាល​ពី​ដើម​ឆ្នាំនេះ គណៈកម្មាធិការ​ប្រឹក្សា​ការងារ​​ដែលមាន​​តំណាង​រដ្ឋាភិបាល រោង​ចក្រ​និង​សហជីព បាន​យល់ព្រម​រៀបចំឲ្យ​មាន​ការ​ចរចា​ជាច្រើន​លើក​ដែលនឹង​ឈាន​ទៅ​រក​ការ​ចាប់​ផ្តើម​កំណត់​ប្រាក់​ខែ​គោលថ្មី​សម្រាប់​កម្មករ​រោង​ចក្រ​កា​ត់​ដេរ​នៅ​ថ្ងៃទី​១ ខែ​មករា។ ...

ម៉ិច ដារ៉ា និង ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/news/18345/