ដោយសារ​​កូដកម្ម​​​កាន់​តែ​រាល​​ដាល​ រដ្ឋាភិបាល​បញ្ជា​ឲ្យ​​បិទ​រោង​ចក្រ​​​មួយ​រយៈ​​

រដ្ឋាភិបាល​​បាន​​បញ្ជា​ឲ្យ​រោង​ចក្រ​ទាំង​អស់​នៅ​ក្រុង​បា​វិត​​បិទ​ទ្វារ​រហូតដល់​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​ទប់​ស្កាត់​មិន​​ឲ្យកូដ​កម្ម​រីករាល​ដាល​កាន់តែ​ធំ​ទៅៗនៅ​ទូ​ទាំង​ប្រទេស​​​​ខ្លាច​​គ្រប់​គ្រង​លែង​បាន​​​។ លោក អឹុម​ វិសុទ្ធ​ ប្រធាន​រដ្ឋ​បាល​ខេត្ត​បាន​មាន​ប្រសាសន៍​ថា “លោក ជៀង អំ អភិ​បាល​ខេត្ត​បាន​លើក​ឡើង​នៅក្នុង​កិច្ច​ប្រជុំ​កាល​ពីម្សិលមិញ​ថា យើង​គួរ​ប្រាប់​​រោង​ចក្រ​ឲ្យ​​បិទ​ទ្វារ​ពីរ​បីថ្ងៃ​សិន​ ពីព្រោះ​កូដកម្ម​កំពុង​រីករាល​ដាល​ធំទៅ​ៗ​ ប៉ុន្តែលោក​មិន​និយាយ​ថា ត្រូវ​បិទ​ប៉ុន្មាន​ថ្ងៃ​នោះទេ​”។ លោក​បានមាន​ប្រសាសន៍​ថា “រដ្ឋាភិ​បាល​​ព្រួយ​បារម្ភ​ខ្លាច​កូដកម្ម​នេះ​រីករាល​ដាល​ប្រសិន​បើ​យើង​មិន​ចាត់​វិធាន​ការ​ភ្លាម​ៗ​ទេ​”។ …

អូន ភាព និង Zsombor Peter
http://www.cambodiadailykhmer.com/news/13707/