លោក​ ហ៊ុន សែន ប្រកាស​អនុវត្ត​អភិក្រម​ទី​​ ៥ ​គឺ​វះកាត់​មន្ត្រី​ណា​ដែល​ប្រព្រឹត្ត​នូវ​ទង្វើ​មិន​ប្រក្រតី​ក្នុង​តួនាទី

ជួប​ជាមួយ​សមាជិក​ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ និងផ្តល់យោបល់​កាលពី​ម្សិលមិញ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បានប្រកាស​អនុវត្ត​អភិក្រម​ទី​ ៥ គឺ​វះកាត់​មន្ត្រី​ណា​ដែល​ប្រព្រឹត្ត​នូវ​ទង្វើ​មិន​ប្រក្រតី​ក្នុង​តួនាទី ដោយ​លោក​បាន​បញ្ជា​ទៅ​រដ្ឋមន្ត្រី​យុត្តិធម៌​ឱ្យ​ពិនិត្យ​មើល​អំពើ​ពុករលួយ​ក្នុង​ប្រព័ន្ធ​តុលាការ ខណៈ​សមាជិក​នៃ​ឧត្តមក្រុមប្រឹក្សា​ក៏​លើក​ពី​ភាពមិនប្រក្រតី​របស់​មន្ត្រី ក្រោយ​ពី​ស្ថាប័ន​នេះ​ដំណើរការ​រយៈពេល​ ១ ​ឆ្នាំ​មក​នោះ​។​ ក្នុង​កិច្ចប្រជុំ​នោះ​លោក ហ៊ុន សែន ក៏បាន​ផ្ដោត​ជា​សំខាន់​លើ​ការផ្លាស់ប្ដូរ​ភាពស្ពឹក​ស្រពន់​របស់​មន្ត្រី​បម្រើ​ពលរដ្ឋ ដែល​មាន​ភាពមិន​ស្មោះត្រង់ ខណៈ​សមាជិក​នៃ​ឧត្តម​ក្រុមប្រឹក្សា​នីមួយៗ​បាន​លើកឡើង​នូវ​របាយការណ៍​ស្រាវជ្រាវ​ដែល​ពួកគេ​បាន​រកឃើញ​រៀងៗ​ខ្លួន ដោយ​ភាគច្រើន​ពាក់ព័ន្ធ​បញ្ហា​អំពើពុករលួយ និង​ជម្លោះ​ដីធ្លី​។ ...

ឡុង គីមម៉ារីតា
https://bit.ly/2ZwnIGQ