ភាសាខ្មែរ​បកប្រែដោយអូឌីស៊ី

ការិយាល័យ​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​សម្តែង​ការ​បារម្ភ​ពី​ចំណាត់ការ​លើ​សកម្មភាព​នយោបាយ​

​នៅ​ថ្ងៃនេះ​ ការិយាល័យ​អង្គការសិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ បាន​សម្តែង​ការ​បារម្ភ​ពី​ស្ថានភាព​កាន់តែ​អាក្រក់​របស់​អ្នកនយោបាយ​គណបក្ស​ប្រឆាំង​ និង​សកម្មជន​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​បាន​សង្កត់ធ្ងន់​ថា​ សិទ្ធិ​ប្រមូលផ្តុំ​ដោយ​សន្តិវិធី​ និង​សេរីភាព​នៃ​ការ​សម្តែង​មតិ​ គឺជា​របស់​ជនគ្រប់រូប។​ ​ ...

បុគ្គលិកសារព័ត៌មាន Big News Network
http://www.bignewsnetwork.com/news/238122383/un-rights-office-voices-concern-at-clampdown-on-political-activism-in-cambodia

សាក្សី​៖​ អង្គរក្ស​ហ៊ុន​សែន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​វាយដំ​លើ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​

អ្នកបើកបរ​ម្នាក់​ ដែល​បាន​ដឹក​ជញ្ជូន​អ្នក​វាយប្រហារ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ក្រុម​មនុស្ស​ ដែល​វាយដំ​ទៅ​លើ​តំណាងរាស្ត្រ​គណបក្សប្រឆាំង​ពីរ​រូប​កាល​ពី​ដើម​ស​ប្តា​ហ៍​នេះ​ នៅ​ខាងក្រៅ​អគារ​រដ្ឋសភា​ រាជធានី​ភ្នំពេញ​ មានទាំង​ កង​អង្គរក្ស​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ប្រមាណ​ជា ...

ប្រាជ្ញ ចេវ
http://www.rfa.org/english/news/cambodia/cambodia-beating-10302015160823.html

៦​ឆ្នាំ​ក្រោយ​ គ្រួសារ​រង​ការ​បណ្តេញចេញ​សម្រាប់​ការ​ដាំ​អំពៅ​ នៅ​តែ​ស្ថិត​ក្នុង​ភាព​ស្រពេចស្រពិល​

បុគ្គលិក​សិទ្ធិ​មនុស្ស​ បាន​ឲ្យ​ដឹង​ថា​ ៦​ឆ្នាំ​ក្រោយ​ពី​មនុស្ស​ប្រមាណ​ជា​ ២,០០០​គ្រួសារ​ ត្រូវ​បាន​បណ្តេញ​ចេញពី​ដី​របស់​ពួក​គេ​ នៅ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​ ពួក​គេ​នៅ​តែ​មិន​ទាន់​​ទទួលបាន​សំណង​ និង​កំពុង​តែ​រស់នៅ​ជាមួយនឹង​មធ្យោបាយ ...

សុខ ខេមរា
http://www.voacambodia.com/content/six-years-on-families-for-sugarcane-plantation-still-in-limbo/3029936.html

មេដឹកនាំ​កំពូលគណបក្សប្រឆាំង​ បាត់បង់​តំណែងសភា​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ស្មាន​មិន​ដល់​ដោយ​គណបក្សកាន់អំណាច​

មេដឹកនាំ​ជាន់ខ្ពស់​នៃ​គណបក្សប្រឆាំង​របស់​ប្រទេស​កម្ពុជា​ ត្រូវ​បាន​ដក​ចេញពី​តំណែង​ជា​អនុប្រធាន​រដ្ឋសភា​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ស្មាន​មិន​ដល់​ ដែល​ត្រូវ​បាន​ចូលរួម​ដោយ​គណបក្ស​កាន់អំណាច​តែ​មួយ​គត់​ ហើយ​ត្រូវ​បាន​ធ្វើ​ពហិការ​ដោយ​អ្នកគាំទ្រ​របស់​លោក​។​​ ...

បុគ្គលិកសារព័ត៌មាន AP
http://neurope.eu/wires/top-opposition-leader-loses-cambodia-parliament-post-in-unexpected-vote-by-ruling-party/

គណបក្ស​ប្រជាជន​កម្ពុជា​៖​ លោក​សមរ​ង្ស៊ី​ត្រូវ​តែ​សុំ​ទោស​លោក​ហ៊ុន​សែន​

“​វប្ប​ធ​ម៍​នៃ​ការ​សន្ទនា​”​រវាង​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​និង​មេដឹកនាំ​បក្ស​ប្រឆាំង​លោក​សមរ​ង្ស៊ី​នឹង​ត្រូវ​បាត់បង់​លុះត្រាតែ​លោក​សមរ​ង្ស៊ី​ចេញ​មុខ​សុំ​ទោស​ជា​សាធារណៈ​ចំពោះ​ការ​ពិ​ព័រ​នា​លោកនាយក​រដ្ឋមន្ត្រី​ថា​ជា​មេដឹកនាំ​ផ្តាច់​ការ ...

ម៉ិច ដារ៉ា
https://www.cambodiadaily.com/news/sam-rainsy-must-apologize-to-hun-sen-cpp-says-98794/

រក​ឃើញ​គ្រឿង​យុទ្ធ​ភ័​ណ្ឌមិន​ទាន់​ផ្ទុះ​នៅ​តំបន់​ឈូស​ឆាយ

បញ្ជាករ​គ្រឿងចក្រ​ឈូស​ឆាយ​និង​ប្រធាន​របស់​គាត់​មានការ​ភ្ញាក់ផ្អើលយ៉ាងខ្លាំង ​ខណៈ​ពេល​ដែល​រក​ឃើញ​គ្រឿង​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ចំពេល​កំពុង​វាសវែង​ដី​សម្រាប់​ឈូស​ឆាយ​នៅ​ខេត្ដកំពត​។​ ​ ...

ក្រុមការងារខ្មែរថែមស៍
http://www.khmertimeskh.com/news/17291/uxo---s-found-at-land-clearing-site/

ក្រសួង​ប៉ានស្មាន​កំនើន​ការងារ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះ​សីហ​នុ​

ចំនួន​កម្មករ​ដែល​ធ្វើការ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះ​សីហ​នុ​រំពឹង​នឹង​មាន​កំនើន​ពី​តួរ​លេខ​ ៣០០០០​នាក់​នា​ពេល​បច្ចុប្បន្ន​ទៅ​ដល់​ ២០០​ ០០០​នាក់​ក្នុងអំឡុងពេល​ប៉ុន្មាន​ឆ្នាំ​បន្ទាប់​ ដោយសារ​ទីក្រុង​កំពង់​ផែ​នេះ​នឹង​ក្លាយ​ខ្លួន​ជា​មជ្ឈមណ្ឌល​ផលិតកម្ម​សម្រាប់ ...

Sok Chan
http://www.khmertimeskh.com/news/17282/ministry-forecasts-surge-in-jobs-at-sihanoukville-sez/

មន្ត្រី​សុខាភិបាល​៖​ ជំងឺ​កញ្ជ្រឹល​មិន​ត្រឡប់​មក​ប្រទេស​កម្ពុជា​ទេ​

​បី​ស​ប្តា​ហ៍​បន្ទាប់​ពី​ក្រសួងសុខាភិបាល​បាន​ប្រកាស​ថា​ជំងឺ​កញ្ជ្រឹល​បង្ហាញខ្លួន​សារ​ជា​ថ្មី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​មន្ត្រី​ក្រសួង​មួយ​រូប​ បានឱ្យ​ថា​ តាម​ពិត​ជំងឺឆ្លង​កម្រិត​ខ្ពស់​នេះ​មិន​ត្រូវ​បាន​រក​ឃើញ​នោះ​ទេ​។​ ...

ឃី សុវុឌ្ឍី
https://www.cambodiadaily.com/news/measles-not-back-in-cambodia-health-minister-says-98798/

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ស្វែងរក​ជំនួយ​ថវិការ​បន្ថែម​

បើ​ទោះបីជា​មានការ​កើនឡើង​ប្រមាណ​៣០០​ ភាគរយ​នៃ​កញ្ចប់​ថវិកា​របស់​ខ្លួន​នៅ​ឆ្នាំ​ក្រោយ​សម្រាប់​ត្រៀមខ្លួន​រៀបចំ​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​ក្តី​ ក៏​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គជ​ប​)​ បាន​និយាយ​ថា​ ថវិកា​ទាំងនេះ​មាន​ប្រមាណ​តែ ...

Chea Takihiro
http://www.khmertimeskh.com/news/17295/cash-strapped-nec-seeks-money/

ផ្តល់ប្រាក់រង្វាន់ ក្នុងការស៊ើបអង្កេតលើករណីវាយតំណាងរាស្ត្រ

ឯកឧត្តម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាឧបនាយករដ្ឋមន្រ្តី ផ្តល់ប្រាក់រង្វាន់ចំនួន ១០,០០០ ដុល្លារ ទៅមន្ត្រីរដ្ឋាភិបាលណាដែលស៊ើបអង្កេតលើករណីវាយតំណាងរាស្ត្រគណបក្សប្រឆាំងទាំងពីររូប។ ការផ្តល់ប្រាក់រង្វាន់នេះ ជាការលើកទឹកចិត្តក្នុងការដោះស្រាយបទល្មើសនេះ ឱ្យបានឆាប់រហ័ស។ យោងតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ដែលបានផ្តល់ព័ត៌មានកាលពីថ្ងៃចន្ទ។ ...

មាស សុខជា
http://www.phnompenhpost.com/national/cops-offer-reward-themselves

ក្រសួងកសិកម្ម៖ ការបង្ក្រាបការនេសាទខុសច្បាប់ កើនឡើង១៥០%

ការបង្ក្រាបបទល្មើសនេសាទកើនឡើងដល់ ១៥០% ក្នុងកំឡុងពេល៩ខែដំបូងក្នុងឆ្នាំ២០១៥ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ខណៈពេលដែលការបង្ក្រាបបទល្មើសព្រៃឈើ បានធ្លាក់ចុះ ១៣%។ ...

តាំង វីដា
http://www.phnompenhpost.com/national/illegal-fishing-busts-150-ministry

ជនជាតិ​អង់គ្លេស​ចោទប្រកាន់​ពី​បទ​លួច​បន្លំ​ត្រូវ​បាន​មេធាវី​បោះចោល​

​បុរស​ជនជាតិ​អង់គ្លេស​ម្នាក់​ដែល​ត្រូវ​បាន​ឃុំខ្លួន​អស់​រយៈពេល​ជាង​ពីរ​ឆ្នាំ​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​ពី​បទ​លួច​បន្លំ​កម្រិត​ធ្ងន់​ ត្រូវ​បាន​ចោទប្រកាន់​ពី​ការ​រារាំង​ ការ​ជំនុំជម្រះ​ក្តី​របស់​ខ្លួន​ បន្ទាប់​ពី​មេធាវី​មួយ​រូប​ក្នុង​ចំណោម​មេធាវី​របស់ ...

Jonathan Cox
http://www.khmertimeskh.com/news/17294/brit-held-on-fraud-charges-dumped-by-lawyer/

រដូវវស្សា បានបញ្ជប់

ផលិតកម្មស្រូវរបស់កម្ពុជា ស្ទើរតែជិតឈានដល់គោលដៅ ទោះបីជាបញ្ហាអសន្តិសុខស្បៀង នៅតែជាបញ្ហាសម្រាប់សហគមន៍ដោយឡែកក៏ដោយ។ នេះបើយោងតាម អង្គការកម្មវិធីស្បៀងអាហារពិភពលោក។រដូវវស្សាមកដល់យឺត បានប៉ះពាល់ដល់សំណាបស្រូវ ២៣៤,៦៩៥ ហិកតា និងបានបំផ្លាញអស់ ១៥,៩៥៤ ហិកតា យោងតាមក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។ តំបន់ដែលរងផលប៉ះពាល់ភាគច្រើន ត្រូវបានដាំឡើងវិញ យោងតាមអង្គការកម្មវិធីស្បៀងអាហារពិភពលោក បានឱ្យដឹងថាកាលពីម្សិលមិញ។ ...

Igor Kossov
http://www.phnompenhpost.com/national/difficult-rainy-season-ends

ក្រុមហ៊ុន Mesco នឹងខួងអណ្តូងរ៉ែមាសជាលើកដំបូងក្នុងខេត្តរតនគិរី

ក្រុមហ៊ុន មេស្កូហ្គោល (Mesco Gold) បានបង្កើតហេដ្ឋារចនាសម្ព័ន្ធកម្រិតផ្ទៃ (surface-level infrastructure) និងក្រុមហ៊ុននេះកំពុងរង់ចាំការអនុម័តពីរដ្ឋាភិបាល ដើម្បីចាប់ផ្តើមទាញយករ៉ែមាសនៅអណ្តូងរ៉ែភូមិស៊ីយ៉ារុងក្នុងខេត្តរតនគិរី។ យោងតាមនាយករបស់ក្រុមហ៊ុននេះ បានឱ្យដឹងថាកាលពីម្សិលមិញ។ក្រុមហ៊ុនរុករករ៉ែរបស់ប្រទេសឥណ្ឌា នឹងក្លាយជាអណ្តូងរ៉ែលក្ខណៈពាណិជ្ជកម្មលើកដំបូងនៅក្នុងប្រទេសកម្ពុជា និងអាចចាប់ផ្តើមខួងយកមាសនៅក្នុងដើមឆ្នាំ២០១៦។ ...

Cam McGrath
http://www.phnompenhpost.com/business/mesco-set-draw-first-gold-ratanakkiri-mine

ក្រុមហ៊ុន​ប៉េ​ប៊ី​ហ្វ​ម​មូ​ឡា​បន្ត​ធ្វើការ​ផ្សព្វផ្សាយ​បើ​ទោះបីជា​មាន​បម្រាម​ក៏​ដោយ

ក្រុមហ៊ុន​ប៉េ​ប៊ី​ហ្វ​ម​មូ​ឡា​កំពុង​ជំរុញ​ឱ្យ​មានការ​ប្រើប្រាស់​ផលិតផល​របស់​ខ្លួន​នៅ​តាម​គ្លីនិក​និង​នៅ​ភ្នាក់ងារ​ជំនាញ​ផ្នែក​សេវា​ថែទាំ​សុខភាព​មួយ​ចំនួន​ ដែល​មាន​សា​កត្តា​នុ​ពល​ បើ​ទោះបីជា​មានការ​ហាមប្រាម​ពី​សំណាក់​រដ្ឋាភិបាល​លើ​ទ​ង្វើ​បែប ...

ឃួន ណារិម
https://www.cambodiadaily.com/news/baby-formula-promotions-continue-despite-ban-98791/

ក្រុមហ៊ុន​ទិញ​លក់​អចលនទ្រព្យ​៖​ ពុំ​ទាន់​មាន​ផល​ចំណេញ​ភ្លាមៗ​ទេ​នៅ​ក្បែរ​ស្ពាន​ថ្មី​

រដ្ឋាភិបាល​កំពុង​តែ​មាន​ផែនការ​សាងសង់​ស្ពាន​ពីរ​បន្ថែម​ទៀត​ដែល​ឆ្លងកាត់​ទន្លេមេគង្គ​។​ ទោះបីជា​មានការ​សិក្សា​កំពុង​ដំណើរការ​រួច​ទៅ​ហើយ​ក៏​ដោយ​ ក្រុមហ៊ុន​ទិញ​លក់​អចលនទ្រព្យ​មិន​ប្រាកដ​ថា​តើ​តម្លៃ​ដី​នៅ​តាម​តំបន់​ដែល​ស្ពាន​ទាំងនោះ​នឹង​ត​ភ្ជាប់​អាច​កើនឡើង ...

Sum Manet
http://www.khmertimeskh.com/news/17284/no-quick-return-on-land-near-new-bridges--realtors/

ចំណង​ពាណិជ្ជកម្ម​អាស៊ាន​ ចូលរួម​រក្សា​សន្តិភាព​នៅ​សមុទ្រ​ចិន​ខាងត្បូង​

បន្ទាប់​ពី​កិច្ច​ប្រជំុរវាង​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ បា​រ៉ា​ក់​ អូ​បា​ម៉ា​ និង​សម​ភាគី​ចិន​របស់​លោក​ នៅ​ទីក្រុង​វ៉ា​សុីង​តោន​ កាលពី​ខែកញ្ញា​ អ្នកជំនាញ​ជា​ច្រើន​ បាន​អះអាងថា​ ជម្លោះ​ដែនដី​លើ​ផែ្ន​ក​នៃ​សមុទ្រ​ចិន​ខាងត្បូង​ មិន​ទំនងជា​នាំ​ឲ្យ​កើត​មាន ...

Essarayoss Mean
http://www.voacambodia.com/content/asean-trade-ties-could-help-keep-the-peace-in-south-china-sea/3026579.html

ការ​កាត់ទោស​ជនជាតិ​អង់គ្លេស​ត្រូវ​បាន​លើក​ឡើង​និង​ពន្យា​ពេល​នៅ​​សភា​សហភាព​អឺរ៉ុប​

កាលពី​ថ្ងៃ​ពុធ​ ការ​កាត់ទោស​សហគ្រិន​សញ្ជាតិ​អង់គ្លេស​ដែល​បាន​ចោទប្រកាន់​ពី​បទ​លួច​បន្លំ​ត្រូវ​បាន​ពន្យារពេល​ បន្ទាប់​ពី​មេធាវី​របស់​លោក​ បាន​ដកខ្លួន​ចេញពី​ករណី​កាត់ទោស​ដ៏​យូរ​មួយ​នេះ​ដោយ​ផ្ត​ង់​អំ​នះ​អំ​នាង​ពី​ភាព​មិន​ចុះសម្រុង​នៃ​ចំណាប់អារម្មណ៍ ...

ឃួន ណារិម
https://www.cambodiadaily.com/news/britons-trial-raised-in-eu-parliament-delayed-98653/

គ្រូបង្រៀន​ចាប់រំលោភ​កុមារ​ត្រូវ​បាន​និរទេស​ទៅ​កាន់​ប្រទេស​អង់គ្លេស​វិញ​

​បុរស​ជនជាតិ​អង់គ្លេស​ម្នាក់​ដែល​ត្រូវ​បាន​ចាប់ខ្លួន​តាម​ការ​បង្គាប់​របស់​ស្ថានទូត​អង់គ្លេស​កាលពី​ពី​រស​ប្តា​ហ៍​កន្លង​ទៅ​នេះ​ ត្រូវ​បាន​គេ​និរទេស​កាលពី​ ល្ងាច​ថ្ងៃ​ពុធ​ នេះ​បើ​យោង​តាម​ពាក្យ​សម្តី​របស់​មន្ត្រី​អន្តោប្រវេសន៍​បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ ...

អ៊ួច សូនី
https://www.cambodiadaily.com/news/%EF%BB%BF-arrested-pedophile-teacher-deported-back-to-uk-98655/

រដ្ឋាភិបាល​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ស្តី​អំពី​សំណង់​លំនៅ​ដ្ឋា​ន​ជា​សាធារណៈ​លើក​ដំបូង​

កាលពី​ថ្ងៃ​ពុធ​ ក្រុមហ៊ុន​កម្ពុជា​និង​សិង្ហ​បុរី​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​មួយ​ជាមួយ​ក្រសួង​រៀបចំ​ដែនដី​ ទៅ​លើ​ការ​សិក្សា​និង​ការ​ សាងសង់​លំនៅ​ដ្ឋា​ន​ជា​សាធារណៈ​សម្រាប់​គ្រួសារ​ប្រាក់​ចំណូល​ទាប​និង​មធ្យម​នៅ​ជុំវិញ​រាជធានី​ភ្នំពេញ​។​គម្រោង​នេះ ...

ខេង​ សុធា​
https://www.cambodiadaily.com/news/government-signs-first-public-housing-mou-98657/

ក្រុមហ៊ុន​សន្យា​គិតគូរ​ពី​សិទ្ធិ​កម្មករ​មុន​ប្រាក់​ចំណេញ​

កាលពី​ម្សិលមិញ​ អ្នកតំណាង​មក​ពី​វិស័យ​ឯកជន​និង​ក្រុម​សិទ្ធិ​មនុស្ស​បាន​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​វេទិកា​ស្តី​ពី​អាជីវកម្ម​និង​សិ​ទិ្ធ​មនុស្ស​មួយ​ ដើម្បី​ពិភាក្សា​អំពី​វី​ធី​សាស្ត្រ​ការពារ​សិទ្ធិ​របស់​ពលករ​ទន្ទឹម​នឹង​ការ​រីក​លូតលាស់​នៃ​វិស័យ​ឧស្សាហកម្ម​របស់ ...

Chea Takihiro
http://www.khmertimeskh.com/news/17249/companies-pledge-to-put-worker-rights-before-profits/

អ្នកបើកបរ​ឡាន​ដឹក​ទំនិញ​ដាក់​ញា​តិ្ត​ទៅ​កាន់​សាលាក្រុង​ទាំង​ខឹងសម្បារ​

កាលពី​ថ្ងៃ​ពុធ​ មន្ត្រី​យោធា​ជា​ច្រើន​រូប​ត្រូវ​បាន​ដាក់​ពង្រាយ​កម្លាំង​ក្នុង​រាជធានី​ភ្នំពេញ​ ខណៈ​ពេល​ដែល​អ្នកបើកបរ​រថយន្ត​ដឹក​ទំនិញ​ប្រមាណ​៨០​នាក់​ បាន​ប្រមូលផ្តុំ​គ្នា​នៅ​មុខ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​បន្ថយពន្ធ​ដើម្បី​ទាមទារ​ការ​លើកលែង​ពន្ធ​និង​យានយន្ត​ដែល​បើកបរ ...

បែន​ សុខហ៊ាន
https://www.cambodiadaily.com/news/angry-truckers-deliver-petitions-in-capital-98650/

ស្ត្រី​បួន​នាក់​បាន​បញ្ជូន​ត្រលប់​មក​វិញ​បន្ទាប់​ពី​ត្រូវ​បាន​ជួញដូរ​

ស្ត្រី​បួន​នាក់​កំពុង​ធ្វើ​ដំណើរ​ត្រឡប់​មក​កម្ពុជា​វិញ​បន្ទាប់​ពី​ត្រូវ​បាន​បង្ខំ​ឱ្យទៅ​ធ្វើការ​នៅ​ក្រោម​លក្ខខណ្ឌ​ដ៏​ព្រៃផ្សៃ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ នេះ​បើ​យោង​តាម​ ក្រសួងការបរទេស​បានឱ្យ​ដឹង​កាលពី​ម្សិលមិញ​។​នារី​បួន​នាក់​នេះ​បាន​រត់គេច​ខ្លួន​ពី ...

Srey Kumneth
http://www.khmertimeskh.com/news/17252/four-women-come-home-after-being-trafficked/

ក្រុមហ៊ុន​រថយន្តក្រុង​សន្យា​នឹង​ផ្លាស់​ប្តូរ​បន្ទាប់​ពី​មានការ​ធ្វើ​ពហិការ​

ក្រុមហ៊ុន​រថយន្តក្រុង​ស្ថិត​ក្រោម​សភាព​ពុះកញ្ជ្រោល​បន្ទាប់​ពី​មានការ​រាយការណ៍​ពី​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​ដោយ​បុគ្គលិក​របស់​ខ្លួន​ រួម​មាន​ ការ​រំលោភ​ផ្លូវភេទ​ថ្មីៗ​នេះ​ផង​ដែរ​ -​ បាន​សន្យា​ចាត់វិធានការ​និង​វគ្គ​បណ្តុះបណ្តាល​ថ្មី​ដើម្បី​កំហិត​ការ​កើត​មាន​ឧប្បត្តិហេតុ​បែប​នេះ​នៅ​ពេល ...

Jack Laurenson
http://www.khmertimeskh.com/news/17242/bus-company-promises-changes-after-boycott/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

532r4
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!