ខុមហ្វ្រែល បានរកឃើញ ភាពមិនប្រក្រតី ១២០ករណី ក្នុងអំឡុងពេល ឃោសនា រកសំឡេងឆ្នោត

ភ្នំពេញ៖ ខុមហ្វ្រែល បានសង្កេតឃើញថា ក្នុងដំណាក់កាល ឃោសនាបោះឆ្នោត ដែលចាប់ផ្តើម ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០១៣ រហូតមកដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៣ បានកើតឡើង នូវភាពមិនប្រក្រតី នៅទូទាំងប្រទេសកម្ពុជា មានចំនួន ១២០ករណី។ ការលើកឡើង របស់អ្នកស្រី គង់ រ៉ាវីន អ្នកសម្របសម្រួល ផ្នែកអង្កេតខុមហ្វែ្រល បានធ្វើឡើង នៅក្នុងសន្និសីទសារព័ត៌មាន ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣ នាទីស្នាក់ការអង្គការខុមហ្វ្រែល ស្ថិតនៅសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ថា ការបំផ្លាញស្លាកគណបក្ស និងការហែកខិត្តប័ណ្ណមាន ២៩ការណី នៅខេត្តកំពង់ចាម កណ្តាល ក្រចេះ កំពត បន្ទាយមានជ័យ ព្រៃវែង ឧត្តរមានជ័យ សៀមរាប និងកំពង់ឆ្នាំង។…

http://www.dap-news.com/2011-06-14-02-39-55/68084-2013-07-12-06-45-49.html