គណបក្ស​សង្គ្រោះ​ជាតិ​បរា​ជ័យ​នៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ

នៅ​ថ្ងៃទី៣១ សីហា​នេះ គឺជា​លើក​ទី១ហើយ​ដែល​ក្រុមប្រឹក្សាធម្មនុញ្ញ បាន​បើកសវនាកា​លើក​ទី១របស់ខ្លួន​ដើម្បី​ដោះស្រាយ​បណ្តឹង​ស្តីពី​ ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត និង​បណ្តឹងទាស់​នឹង​លទ្ធផល​បោះឆ្នោត​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ នៅ​មណ្ឌល​ខេត្តក្រចេះ។ តែ​ទីបំផុត​ទៅ ក្រុមប្រឹក្សាធម្មនុញ្ញ​ដែលជា​ស្ថាប័ន​កំពូល​ដោះស្រាយ​បណ្តឹង​បោះឆ្នោត នោះ បានសម្រេច​តម្កល់​សេចក្តីសម្រេច​របស់​គ.ជ.ប និង​ប្រកាស​បិទផ្លូវ​តវា​ជា​ស្ថាពរ។

នុង​សវនាការ​ពេញ​មួយថ្ងៃ​នៅ​ក្រុមប្រឹក្សាធម្មនុញ្ញ គណបក្ស​សង្គ្រោះ​ជាតិ​ដែលជា​ដើមបណ្តឹង​ក្នុង​សំណុំរឿង​ប្តឹង​ទាស់​ស្តី​ ភាពមិន​ប្រ​ក្រ​ក្រ​តី​នៃ​ការបោះឆ្នោត និង​បណ្តឹង​ទាំ​ស់​លទ្ធផល​បោះឆ្នោត​នៅ​មណ្ឌល​ខេត្តក្រចេះ​នោះ បានទទួល​បរាជ័យ​ហើយ។ បរាជ័យ​ព្រោះតែ​ក្រុមប្រឹក្សាធម្មនុញ្ញ​ដែលជា​ស្ថាប័ន​កំពូល​ដោះស្រាយ​ភាព​ បណ្តឹង​បោះឆ្នោត​នោះ បានចាត់ទុក​សេចក្តីសម្រេច​របស់​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត គជប​នៅ​ថ្ងៃទី១៥សីហា ថា​បានការ និង​តម្រូវឱ្យ គ.ជ.ប ត្រូវ​ចាត់វិធានការ​ដាក់ទណ្ឌកម្ម​លើ​មន្ត្រី​ការិយាល័យ​បោះឆ្នោត​ទាំង៨ ដែល​បាន​បណ្តាលឱ្យ​កញ្ចប់​សុវត្ថិភាព “ក”ចំហ។ ហើយ​សវនាការ​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេច​បិទផ្លូវ​តវា​ជា​ស្ថាពរ។ តែ​យ៉ាងណាក៏ដោយ លោក គួ​យ ប៊ុន​រឿន តំណាងរាស្ត្រ និង ជា​អ្នកទទួលបន្ទុក​ការ​បោះឆ្នោត​​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅមុខ​ទីស្នាក់ការ​ក្រុមប្រឹក្សាធម្មនុញ្ញ​ ក្រោយ​ការបញ្ចប់​សវនាការ​ថា គណបក្ស​សង្គ្រោះ​ជាតិ មិនអាច​ទទួល​យក​បាន​ទេ​នូវ​ការសម្រេចចិត្ត​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ។ លោក គួ​យ ប៊ុន​រឿន បាន​បន្តថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ងាក​មករក​ភាពយុត្តិធម៌​ស្តីពី​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​នេះ​ ទៅកាន់​តុលាការ​ជា​បន្ត។…

http://www.khmer.rfi.fr/cambodia/20130831-ncrp-fail-at-ccc