គណបក្សសង្គ្រោះជាតិ ចាប់ផ្តើមប្រមូលស្នាមមេដៃម្ចាស់ឆ្នោតដាក់ជូនអង្គការសហប្រជាជាតិ
គណបក្សសង្គ្រោះជាតិ នៅទី០៦ខែតុលានេះ បានចាប់ផ្តើមប្រមូលស្នាមដៃរបស់ប្រជាពលរដ្ឋ ធ្វើជាញត្តិដាក់ជូនអង្គការសហប្រជាជាតិ និងប្រទេសហត្ថលេខី នៃកិច្ចព្រមព្រៀងទីក្រុងបារីស ២៣តុលា១៩៩១ ឲ្យជួយរកយុត្តិធម៌ជូនម្ចាស់ឆ្នោត ឲ្យស្របតាមកិច្ចព្រមព្រៀងនេះ តាមរយៈតំណាងរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា។ តាមរយៈសមាជមហាជនរបស់គណបក្សសង្គ្រោះ ជាតិ ដែលបានធ្វើឡើងនៅទីលានប្រជាធិបតេយ្យ ដែលចាប់ផ្តើមនៅម៉ោង ២រសៀលថ្ងៃទី០៦ខែតុលានេះ ប្រជាពលរដ្ឋដែលចូលរួមបាននាំប្រមូលផ្តុំគ្នាជាក្រុម ហើយបានផ្តិតមេដៃលើញត្តិ សម្រាប់ដាក់ជូនលោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ និងប្រទេសហត្ថលេខី នៃកិច្ចព្រមព្រៀងទីក្រុងបារីស ២៣តុលា១៩៩១ ជួយដោះស្រាយបញ្ហាវិបត្តិនយោបាយនៅប្រទេសកម្ពុជា ដោយឲ្យអ្នកដឹកនាំប្រទេសកម្ពុជាបច្ចុប្បន្នគោរព និងប្រតិបត្តិឲ្យបានពេញលេញនូវកិច្ចព្រមព្រៀងទីក្រុងបារីស។…
តាំង វីដា និង ពេជ្រ សុធារី
http://vodhotnews.com/16528