តើ​បក្ស​ប្រឆាំង​មាន​លទ្ធភាព​កម្រិត​ណា​ក្នុង​ការ​ទាមទារ​ឲ្យ​អ.ស.ប​ព្យួរ​អាសនៈ​កម្ពុជា?

គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ធ្វើ​យុទ្ធនាការ​កៀរគរ​ការ​គាំទ្រ​ពី​ពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​ឲ្យ​បាន ​យ៉ាង​តិច ៣​លាន​នាក់ គឺ​ច្រើន​ជាង​ពាក់​កណ្ដាល​នៃ​ចំនួន​អ្នក​បោះ​ឆ្នោត​សរុប ក្នុង​គោល​ដៅ​ដាក់​ញត្តិ​ទៅ​អង្គការ​សហប្រជាជាតិ (អ.ស.ប)។ ពួក​គេ​ចង់​ឲ្យ​​អង្គការ​សហប្រជាជាតិ យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បញ្ហា​ដែល​កើត​ឡើង​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​នៅ​ កម្ពុជា ហើយ​នឹង​អាច​ឆ្ពោះ​ទៅ​ព្យួរ​សមាជិក​ភាព​កម្ពុជា នៅ​អង្គការ​នេះ។ តើ​ការ​ទាមទារ​របស់​គណបក្ស​ប្រឆាំង​មាន​លទ្ធភាព​កម្រិត​ណា ក្នុង​ការ​ទាក់ទាញ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​អង្គការ​សហប្រជាជាតិ? ការ​ប្រមូល​ស្នាម​មេដៃ​អ្នក​គាំទ្រ ត្រូវ​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​ប្រកាស​ជា​សាធារណៈ​នៅ​ក្នុង​ពេល​ធ្វើ​សមាជ ​មហាជន កាល​ពី​ថ្ងៃ​អាទិត្យ ទី៦ ខែ​តុលា។ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ថា សំឡេង​ប្រជាពលរដ្ឋ​គាំទ្រ នឹង​ជួយ​អោយ​គណបក្ស​នេះ​អាច​ទៅ​ចរចា​រក​ការ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ រួម​ទាំង​អង្គការ​សហប្រជាជាតិ​ផង។ និយាយ​ដល់​អង្គការ​សហប្រជាជាតិ គណបក្ស​នេះ​មាន​បំណង​ធំ​មួយ គឺ​ការ​ទាមទារ​អោយ​ព្យួរ​ជា​បណ្ដោះ​អាសន្ន​នូវ​អាសនៈ​សមាជិក​ភាព​របស់​ កម្ពុជា។…

សុជីវី
http://www.rfa.org/khmer/news/politics/CNRP-wants-UN-vacant-Cambodia-seat-10102013010924.html