និស្សិតទទូចឲ្យចៀសវាងអំពើហិង្សាអំឡុងពេលធ្វើបាតុកម្ម
និស្សិតនិងអ្នកគាំទ្រគណបក្សប្រឆាំងជាង២០០នាក់បានដង្ហែ ក្បួនជុំវិញវត្តភ្នំក្នុងទីក្រុងភ្នំពេញកាលពីម្សិលមិញ និងមានកាន់ផ្កានៅក្នុងដៃផង ដោយទទូចឲ្យគ្រប់ភាគីចៀសវាងអំពើហិង្សា អំឡុងការធ្វើបាតុកម្មនៅថ្ងៃសៅរ៍នេះ ប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោតជាតិដ៏ចម្រូងចម្រាសកាលពីខែមុន និងទទូចឲ្យលើកលែងការចោទប្រកាន់ពីបទញុះញង់នាពេលថ្មីៗនេះ។ ការដង្ហែក្បួនកាលពីព្រឹកថ្ងៃម្សិលមិញដែលរៀបចំឡើងដោយក្រុមមិត្ត ភក្តិតាមបណ្ដាញសង្គមហ្វេសប៊ុកធ្វើឡើងចំពេលគណបក្ស សង្គ្រោះជាតិ ជាគណបក្សប្រឆាំងត្រៀមធ្វើមហាបាតុកម្មនៅថ្ងៃទី៧ខែកញ្ញានេះ គឺមួយថ្ងៃមុន គ.ជ.ប. គ្រោងប្រកាសលទ្ធផលផ្លូវការ ដែលសឹងតែបង្ហាញយ៉ាងច្បាស់ថា គណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចឈ្នះការបោះឆ្នោត នេះ។ គណបក្សប្រឆាំងបានឲ្យដឹងថា ខ្លួននឹងធ្វើមហាបាតុកម្ម ប្រសិនបើរដ្ឋាភិបាលមិនព្រមបង្កើតគណៈកម្មាធិការស៊ើបអង្កេតឯករាជ្យ មួយដើម្បីស៊ើបអង្កេតលទ្ធផលនៃការបោះឆ្នោតនេះដែលគណបក្សទាំងពីរ សុទ្ធតែបានប្រកាសឈ្នះរៀងៗខ្លួន ប៉ុន្តែមានសេចក្តីរាយការណ៍អំពីភាពមិនប្រក្រតីច្រើន។…