បិទ​ផ្លូវ​​នៅ​ជុំ​វិញ​ភូមិ​គ្រឹះ​​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ នៅ​ពេល​ប្រកាស​​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត

កាលពី​ម្សិល​មិញ​ ផ្លូវ​​ទាំង​អស់​នៅ​ជុំ​វិញ​ភូមិគ្រឹះ​​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ នៅ​ចំ​កណ្ដាល​​រាជធានី​ភ្នំពេញ​ត្រូវ​​បាន​បិទ​ជា​បណ្ដោះ​អាសន្ន​ ដោយ​មន្ត្រី​ម្នាក់​បាន​និយាយ​ថា ការ​​បិទ​ផ្លូវ​នេះ​ជា​ផ្នែក​មួយ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​​ការ​ផ្ទុះ​​ឡើង​នូវ​អំពើ​ហិង្សា​នៅ​តាម​ការិយាល័យ​បោះ​ឆ្នោត​មួយ​កន្លែង​។ ការ​បិទ​ផ្លូវ​នេះ​បាន​ចាប់​ផ្ដើម​កាលពី​រសៀល​​​​​ម្សិល​មិញ នៅ​ម៉ោង​ប្រហែល​៤​​​ល្ងាច​​​រហូត​ដល់​ម៉ោង​៩​និង​៣០​យប់​ នៅ​លើ​មហាវិថី​ព្រះ​នរោត្តម​​​​ចាប់​ពី​​ផ្នែក​ខាង​ជើង​​និង​​ផ្នែក​ខាង​ត្បូង​វិមាន​ឯករាជ្យ​​ នៅ​លើ​​មហា​វិថី​ព្រះ​សី​ហនុ​​ទៅ​ភាគ​ខាង​លិច​និង​នៅ​លើ​​​មហាវិថី​ព្រះ​​សុរាម​រិទ្ធ​រហូត​ដល់​ចុង​ខាង​​កើត​ត្រូវ​បាន​បិទ​ដោយ​របាំង​ដែក​ និង​មាន​នគរ​​​បាល​​​​និង​កង​រាជ​អាវុធ​ហត្ថ​ឈរ​យាម​​នៅ​ទី​នោះ​ផង​ដែរ រីឯ​ផ្លូវ​ទៅកាន់​ក្រសួង​មហាផ្ទៃ​ក៏​ត្រូវ​បិទ​ដែរ។ សមាជិក​ម្នាក់​មក​ពី​អង្គភាព​កង​អង្គរក្ស​របស់​លោក​ ហ៊ុន សែន ដែល​ឈរ​យាម​នៅ​ត្រង់​ចំណុច​បិទ​ផ្លូវ​នេះ​បាន​និយាយ​ថា គាត់​ជឿ​ថា អំពើ​ហិង្សា​ដែល​បាន​​កើត​ឡើង​​​នៅ​ក្នុង​ខណ្ឌ​មាន​ជ័យ​ដែល​ត្រូវ​បាន​​កម្លាំង​នគរ​​​បាល​បង្ក្រាប​កុបកម្ម​បំបែក​​ហើយ​រថយន្ត​របស់​កង​រាជ​អាវុធ​ហត្ថ​ពី​រគ្រឿង​បាន​​គេ​រុញ​ឲ្យ​ក្រឡាប់​ និង​​ដុត​ចោលនោះ​ ជា​ការ​ឆ្លើយ​តប​​ទៅ​នឹង​​ការ​​​លុប​​ឈ្មោះ​របស់​ប្រជា​ពល​    រ​ដ្ឋ​​ពីបញ្ជី​ឈ្មោះ​អ្នក​​​បោះ​ឆ្នោតនោះ​បាន​​នាំ​ឲ្យ​​​​មាន​ការ​បិទ​ផ្លូវ​បែប​នេះ។ អង្គរក្ស​រូប​នោះ ​បាន​និយាយ​ដោយ​មិន​ប្រាប់​​ឈ្មោះ​​​ថា “ វា​គឺ​ដោយ​សារ​យើង​បាន​ឃើញ​រថយន្ត​កង​រាជ​អាវុធ​ហត្ថ​ទាំង​នោះ​ត្រូវ​បាន​គេ​វាយ​ប្រហារ​”។ លោក ហេង ចាន់​ធារី នាយការិយាល័យ​នគរបាល​ចរាចរ​​រាជ​ធានី​ភ្នំពេញ​​បាន​មាន​ប្រសាសន៍​ថា  លោក​មិន​បាន​ដឹង​អំពី​មូល​​​ហេតុ​ក្នុង​ការ​សម្រេច​បិទ​ផ្លូវ​នេះ​ទេ ហើយ​លោក​មាន​ប្រសាសន៍​ថា  នេះ​ជា​បទ​បញ្ជា​របស់​​លោក​​​ ជួន សុវណ្ណ​ ស្នង​ការ​នគរបាល​រាជ​​​ធានី​ភ្នំពេញ​ឲ្យ​បិទ​ផ្លូវ​ទាំង​នេះ​​ហើយ​លោក​​​សុវណ្ណ  ​បាន​បដិសេធ​មិន​ធ្វើ​​អត្ថាធិប្បាយ​ទេ។ …

Phorn Bopha and Simon Henderson
http://www.cambodiadailykhmer.com/latest/3409/