ប្រតិកម្ម​របស់​អង្គការ​សង្គម​ស៊ីវិល ពាក់ព័ន្ធ​នឹង​គណៈកម្មការ​​ចម្រុះ​ដោះ​ស្រាយ​ភាព​មិន​ប្រក្រតី​​នៃ​​​ការ​បោះ​ឆ្នោត

ចុង​ក្រោយ​នេះ គណៈកម្មការ​​ចម្រុះ​ដើម្បី​ដោះស្រាយ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត មិន​អាច​បង្កើត​ឡើង​បាន​ទេ ព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ព្រម​ចូល​រួម។ គណបក្ស​ប្រឆាំង​នេះ យល់​ឃើញ​ថា សមាស​ភាពគណកម្មការ​​ចំពោះ​កិច្ច ដែល គ.ជ.ប. ស្នើ​ឡើង គឺ​នៅ​មាន​លក្ខណៈ​ចង្អៀត​នៅ​ឡើយ ដែល​ផ្ទុយ​ពី​គោល​បំណង​របស់​គណបក្ស​សង្គ្រោះជាតិ​ចង់​បាន។ គោលបំណង​នោះ​គឺ​ គណៈកម្មការ​ត្រូវ​បាន​ការ​ចូល​រួម​ពី​តំណាង​គណបក្ស​ សង្គ្រោះជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ព្រម​ទាំង​អង្គការ​សង្គម​ស៊ីវិល អ្នក​សង្កេតការណ៍​ជាតិ-អន្តរជាតិ ដោយ​មាន គ.ជ.ប. ជា​អ្នក​សម្រប​សម្រួល និង​អង្គការ​សហប្រជាជាតិ ជា​អាជ្ញាកណ្តាល។ គោល​ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ខាង​លើ​នេះ ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​សង្កេត​ការណ៍​បោះ​ឆ្នោត យល់​ឃើញ​ផ្សេង​ៗ​ពី​គ្នា។…

http://www.khmer.rfi.fr/ngos-reaction-committee-inquiry-cambodia-election