មជ្ឈដ្ឋានទូទៅមានមន្ទិលចំពោះហេតុផលរដ្ឋាភិបាលលុបចោលពិធីបុណ្យអុំទូក
មជ្ឈដ្ឋានទូទៅនៅរាជធានីភ្នំពេញចាប់ពីថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិ រហូតដល់អាជីវករលក់ដូរនៅតាមដងផ្លូវ សុទ្ធតែបានសម្តែងក្តីមន្ទិលចំពោះការលើកហេតុផល របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការលុបចោលពិធីបុណ្យអុំទូក ក្នុងនោះទឹកជំនន់នៅតាមបណ្តាខេត្តនាពេល ថ្មីៗនេះ ក៏ត្រូវបានយកមកធ្វើជាហេតុផលផងដែរ ។ តាមរយៈសារាចររបស់រដ្ឋាភិបាលកាលពីថ្ងៃអាទិត្យ លោក ហ៊ុន សែន លើកឡើងថា ភូមិ ឃុំរងការលិចលង់ ដែលជាធម្មតាតែងបញ្ជូនក្រុមប្រណាំងទូករបស់ខ្លួនមក រាជធានីភ្នំពេញ ដើម្បីចូលរួមនៅក្នុងពិធីបុណ្យអុំទូក ព្រមទាំងប្រជាពលរដ្ឋពី១លានទៅ២លាននាក់ដែលតែងមក ទស្សនាពិធីបុណ្យនេះ គួរតែផ្តោតលើការស្តារឡើងវិញនូវការខាតបង់ ដោយសារគ្រោះទឹកជំនន់នេះវិញ។ ប៉ុន្តែ ដោយសាររាជធានីភ្នំពេញនៅជាប់គាំងដោយសារភាពទាល់ច្រកផ្នែក នយោបាយទាក់ទងនឹងការបោះឆ្នោតដ៏ចម្រូងចម្រាសកាលពីខែ កក្កដា ហើយគណបក្សប្រឆាំងនៅតែអាចកៀងគរអ្នកគាំទ្រ រាប់ម៉ឺននាក់ឲ្យមកចូលរួមនៅក្នុងការជួបជុំគ្នានោះ បក្សសង្គ្រោះជាតិលើកឡើងថា ការពន្យល់របស់លោក ហ៊ុន សែន គ្រាន់តែជាលេសប៉ុណ្ណោះ។…
Zsombor Peter and Hul Reaksmey
http://www.cambodiadailykhmer.com/news/6117/