យោធាកម្ពុជាត្រូវបានស្នើសុំឲ្យធានាចំពោះមុខសាធារណជនថាគ្មានរដ្ឋប្រហារក្រោយបោះឆ្នោត
កាលពីម្សិលមិញ បណ្ដាអង្គការសង្គមស៊ីវិល និងគណបក្សប្រឆាំង បានអំពាវនាវឲ្យយោធាចេញសេចក្ដីថ្លែងការណ៍ មួយច្រានចោលការអះអាងរបស់ម្ចាស់ស្ថានីយវិទ្យុដ៏ពេញនិយមមួយដែល ថា យោធានឹងធ្វើរដ្ឋប្រហារទម្លាក់គណបក្សប្រឆាំងចេញពីអំណាច ប្រសិនបើគណបក្សប្រឆាំងទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតជាតិ នៅថ្ងៃអាទិត្យនេះ។ ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីលោក សេង ប៊ុនវ៉េង ហៅ អាចារ្យអេ ដែលបានបង្កើតវិទ្យុអេប៊ីស៊ី ឡើងកាលពី ឆ្នាំ២០០៨ បានលើកឡើងម្តងទៀតក្នុងកម្មវិធីផ្សាយពេលព្រឹកម្សិលមិញ នូវការ ព្រមានរបស់លោកកាលពីថ្ងៃអង្គារថា យោធានឹងធ្វើរដ្ឋប្រហារ ប្រសិន បើគណបក្សសង្គ្រោះជាតិឈ្នះការបោះឆ្នោត។ លោកបាននិយាយអំឡុងកម្មវិធីផ្សាយពេលព្រឹកព្រលឹមកាលពីម្សិលមិញ ថា“ បីខែបន្ទាប់ពី [គណបក្សសង្គ្រោះជាតិជាប់ឆ្នោត] ឈាមនឹងហូរដាបពេញផ្លូវ។អ្នកដែលតស៊ូដណ្ដើមអំណាចនៅក្នុងជួរ រដ្ឋាភិបាលរបស់លោក សម រង្ស៊ី [មេដឹកនាំគណបក្សប្រឆាំង] អ្នកដែលមិនទទួលបានតួនាទី នឹងចូលរួមជាទាហានរត់ចោលជួរ ដើម្បីធ្វើរដ្ឋប្រហារ”។ លោកបានលើកឡើងទៀតថា “នៅពេលនោះខ្ញុំនឹងចាកចេញពីប្រទេសនេះ ហើយ វិនិយោគិននឹងចាកចេញពីប្រទេសរបស់យើង ហើយប្រទេសរបស់យើងនឹងរងការ បំផ្លាញទាំងស្រុង”។ លោក គល់ បញ្ញា ប្រធានគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តធម៌នៅកម្ពុជាហៅកាត់ថា ខុមហ្វ្រែល បានមានប្រសាសន៍ថា ដើម្បីធ្វើឲ្យប្រាកដថាការបោះឆ្នោតនៅថ្ងៃ អាទិត្យនេះមានភាពស្របច្បាប់ កងយោធពលខេមរភូមិន្ទគួរតែចេញសេចក្ដីថ្លែងការណ៍មួយ ដើម្បីធ្វើឲ្យ អ្នកបោះឆ្នោតស្ងប់អារម្មណ៍ថា ការអះអាងរបស់លោក សេង ប៊ុនវ៉េង មិនមែនជាការពិត។…
Saing Soenthrith and Alex Willemyns
http://www.cambodiadailykhmer.com/news/3201/