លោក​សម រង្ស៊ី​គ្រោង​សុំឲ្យ​អ.ស.ប​.ព្យួរ​អាសនៈ​កម្ពុជា

វ៉ាស៊ីនតោន — មេដឹកនាំ​គណបក្ស​ជំទាស់​គឺ​លោក​សម រង្ស៉ី​គ្រោង​នឹង​ស្នើសុំ​ឲ្យ​អ.ស.ប.ព្យួរ​អាសនៈ​កម្ពុជា​ឲ្យ​នៅ​ទំនេរ​ ហើយនឹង​ស្នើសុំ​សហគមន៍​អន្តរជាតិ​មិនឲ្យ​ទទួល​ស្គាល់​រដ្ឋាភិបាល​ថ្មី​របស់​ ប្រទេស​កម្ពុជា។ ​លោក​សុខ ខេមរា​ នៃ​វីអូអេ​បាន​រាយ​ការណ៍​ថា​ ការ ស្នើ​សុំនេះ​គឺ​ដោយសារ​គណបក្ស​ជំទាស់​អះអាង​ថា​ រដ្ឋាភិបាល​កម្ពុជា​ថ្មី​មិន​ស្របច្បាប់។​ មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោក​សម​ រង្ស៉ី​បាន​ព្រមាន​ថា​ លោកនឹង​ធ្វើ ចលនា​ជា​អន្តរជាតិ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​ដើម្បី​កុំឲ្យ​សហគមន៍​អន្តរជាតិ​ ទទួល​ស្គាល់​រដ្ឋាភិបាល​ថ្មី​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ ជាពិសេស​គឺ​ស្នើ​សុំ ​ដល់​អ.ស.ប.​ឲ្យ​ព្យួរ​អាសនៈ​កម្ពុជា​នៅ​ឯ​អ.ស.ប.នៅ​ទំនេរ​ជា​បណ្តោះ​ អាសន្ន។​ គណបក្ស​ជំទាស់​ធ្វើ​របៀបនេះ​ដោយ​ចោទ​ប្រកាន់​ថា​ រដ្ឋាភិបាល​ថ្មី​និង​រដ្ឋសភា​ថ្មី ​របស់​កម្ពុជា​ជារដ្ឋាភិបាល​និង​រដ្ឋ​សភា​មិន​ស្របច្បាប់​ និង​មិន​តំណាង​ឲ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា​ទាំងមូល​ទេ។ ​នេះបើ​តាម​ការ​អះអាង​របស់​លោក​សម រង្ស៉ី ​ដែល​បាន​ថ្លែង​ប្រាប់​វីអូអេ​ប៉ុន្មាន​នាទីមុន​នេះ។​…

សុខ ខេមរា
http://khmer.voanews.com/content/cambodia-opposition-leaders-sam-rainsy-call-for-un-to-strip-cambodian-seat/1757227.html