លោក​ កឹម សុខា ​ច្រាន​ចោល​ការ​អះអាង​ដែល​​ថា គណបក្ស​​សង្គ្រោះ​ជាតិ​​កំពុងបែក​បាក់​ផ្ទៃ​ក្នុង​

កាល​​ពីម្សិលមិញ​លោក​ កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ ច្រាន​ចោល​ការ​អះអាង​ដោយ​ប្រធាន​ខុទ្ទកា​ល័យ​របស់​លោក​ ស ខេង​ រដ្ឋមន្ត្រី​ ក្រសួង​មហា​ផ្ទៃ​ ដែល​ថាគណបក្ស​សង្គ្រោះជាតិ​​កំពុង​ខ្វែង​គំនិត​គ្នា​ នៅក្នុង​ការ​​ទាម​ទារ​​​លក្ខ​ខណ្ឌ​ពី​គណបក្ស​ប្រជា​ជន​កម្ពុជា​​។ គណបក្ស​ទាំងពីរនេះ បាន​ជាប់គាំង​​ផ្នែក​នយោ​បាយ​ចាប់​តាំង​​​ពី​ការ​ បោះឆ្នោត​ជាតិ​​​​កាល​ពី​ខែ​កក្កដា​មក​ ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​​ចោទ​ ប្រកាន់​ថា មាន​កា​រ​លួច​​បន្លំ​​ក្នុង​ការ​បោះឆ្នោត​ និង​មិនព្រម​ទទួល​យក​ ​អាសនៈ​សភា​របស់​ខ្លួន​ បន្ទាប់​ពី​​ការ​ចរចា​បរាជ័យ​។ នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​ចេញ​កាល​ពី​​ថ្ងៃ​សៅរ៍​ ឧត្តម​សេនីយ៍​ ឯក​ ខៀវ​ សុភ័គ ប្រធាន​​ខុទ្ទកាល័យ​របស់​លោក​ ស ខេង បាន​មានប្រសាសន៍​ថា លោក ​ សម រង្ស៊ី ប្រធាន​គណបក្សសង្គ្រោះ​ជាតិ​បាន​​ទូរស័ព្ទ​ប្រាប់​លោក​ ស ខេង​  ថា លោក​លែង​​ចង់​បាន​​តំណែង​​ប្រធាន​រដ្ឋសភា​ទៀត​​ហើយ​ ប៉ុន្តែ​លើក​ឡើង​ថា  លោក​ កឹម សុខា ​ដែលជា​អនុ​ប្រ​ធាន​និង​​ លោក​ យឹម សុវណ្ណ អ្នក​នាំពាក្យ​ គណបក្ស​សង្គ្រោះជាតិ​ នៅ​តែ​ចង់​បាន​មុខ​តំណែង​​នេះ។…

Khy Sovuthy and Ben Woods
http://www.cambodiadailykhmer.com/news/6345/