លោក​ សម ​រង្ស៊ី​ គំរាម​ធ្វើ​មហាបាតុកម្ម​​ទូទាំង​ប្រទេស​​

ប្រធាន​គណបក្សប្រឆាំង​នៅ​ថ្ងៃ​ពុធ​នេះ ​បាន​គំរាម​ធ្វើមហាបាតុ​កម្ម​ទូទាំង​ប្រទេស ប្រឆាំង​នូវ​អ្វី​ដែល​លោក​ហៅ​ថា​ ​គណបក្ស​ប្រជាជន​កម្ពុជា បន្ដ​​កាន់​អំណាច​ តាមរយៈ​​ការ​បោះ​ឆ្នោត ថ្ងៃ​២៨​កក្កដា ដោយ​មិន​មាន​លក្ខណៈ​សេរី​ និង​ត្រឹមត្រូវ។ ​លោក ​សម ​រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិបានថ្លែងដូចនេះ​ ​​​ក្នុង​សន្និសីទ​កាសែត នៅ​ព្រឹក​ថ្ងៃ​ពុធ ​ទី២៥ ខែកញ្ញា​​ នៅ​ស្នាក់​ការ​កណ្ដាលគណ​បក្ស​រប​ស់​លោក​ នៅ​រាជធានី​ភ្នំពេញ​។ ​លោក​បាន​ថ្លែង​​ថា តាមរយៈ​ការប្រជុំ​សភា​ឯក​បក្ស​ កាលពី​ទី​២៣ កញ្ញា មានន័យ​ថា ​កម្ពុជា​កំពុង​ធ្វើដំណើរ​លើ​មា​គ៌ាមួយ គឺ​ការគ្រប់គ្រង​ដែលមាន​​បក្ស​តែមួយ ហើយ​សម័យប្រជុំ​សភា​នៅពេលនោះ គឺជា​ការធ្វើ​រដ្ឋប្រហារ​រដ្ឋធម្មនុញ្ញ​។…

នួន បូរិន
http://vodhotnews.com/?p=article&id=16370&lang=kh