លោក សុខ អាន ចោទ​អង្គការ​ពីរ​ថា​ឃុបឃិត​បង្ក​បញ្ហា​ការ​បោះឆ្នោត

ភ្នំពេញៈ លោក ឧប​នាយក​រដ្ឋ​មន្រ្តី សុខ អាន បាន​ចោទ​ប្រកាន់​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​ឯករាជ្យ​ពីរ​ថា បាន​ឃុប​ឃិត​ជាមួយ​គណបក្ស​ប្រឆាំង​ដើម្បី​បង្ក​បញ្ហា​ការ​បោះឆ្នោត។ ថ្លែង​នៅ​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី​កាល​ពី​ថ្ងៃ​ចន្ទ លោក សុខ អាន ថ្លែង​ថា គណៈកម្មាធិការ​សម្រាប់​ការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌ ហៅ ខុម ហ្វ្រែល និង​វិទ្យាស្ថាន ជាតិ​ប្រជាធិបតេយ្យ (NDI) ដែល​ទទួល​ថវិកា​ពី​រដ្ឋាភិបាល​អាមេរិក​ថា បាន​បំប៉ោង​ចំនួន​ឈ្មោះ ដែល​អះអាង​ថា បាត់​ពី​ក្នុង​បញ្ជី​ឈ្មោះ​មុន​ការ​បោះឆ្នោត​ថ្ងៃ ទី២៨ ខែ កក្កដា។ លោក​ថ្លែង​បន្ត​ថា៖ «វា​ជា​ល្បិច​អាក្រក់​មួយ ដែល​រៀបចំ​ឡើង​ដោយ​គណបក្ស​ប្រឆាំង​ដើម្បី​ចោទ​សួរ អំពី​ភាព​ស្រប​ច្បាប់​នៃ​នីតិវិធី​បោះឆ្នោត ហើយ​ច្រាន​ចោល​លទ្ធផល​បោះឆ្នោត»។ លោក​បន្ត​ថា៖ «ប៉ុន្តែ បើ​សូម្បី​តែ​គណបក្ស​ប្រឆាំង​និង​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​ប្រើ​ប្រាស់ ល្បិច​គ្រប់​យ៉ាង ដើម្បី​បំផ្លាញ​លទ្ធផល​នៃ​ការ​បោះឆ្នោត ការ​ពិត​គឺ​នៅ​តែ​ជា​ការ​ពិត ពីព្រោះ​សភា​និង​រដ្ឋាភិបាល​ត្រូវ​បាន​បង្កើត​ឡើង​ហើយ [ទៅ​តាម​រដ្ឋ​ធម្មនុញ្ញ]»។ សវនកម្ម​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​របស់​វិទ្យាស្ថាន ជាតិ​ប្រជាធិបតេយ្យ (NDI) មុន​ការ​បោះឆ្នោត បាន​រក​ឃើញ​ថា ១០,៨ ភាគរយ នៃ​ឈ្មោះ​អ្នក​បោះឆ្នោត​ដែល​បាន​ចុះ​ឈ្មោះ បាន​បាត់​ពី​បញ្ជី​អ្នក​បោះឆ្នោត​ខណៈ​សវនកម្ម របស់​អង្គការ ខុម ហ្វ្រែល បាន​រក​ឃើញ​មាន ១៣,៥ ភាគរយ។…

វង្ស សុខេង-Kevin Ponniah
http://www.postkhmer.com/index.php/national/1-national-news/104718-2013-10-02-04-07-05