លោក ហេង សំរិន​៖ ការចរចា​ផ្នែក​នយោបាយ​ផ្លាស់ប្តូរ​តួនាទី​សមាជិក​រដ្ឋសភា អាច​កើតមានឡើង​​

ប្រធានរដ្ឋសភា លោក ហេង សំរិន បញ្ជាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ការចរចា​ផ្នែក​នយោបាយ ដើម្បី​ផ្លាស់ប្តូរ​តួនាទី​សមាជិក​ក្នុង​រដ្ឋសភា អាច​នឹង​កើត​មាន​ឡើង ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​ប្រជុំ​សភា​។​ ​ឆ្លើយតប​នឹង​សំណួរ​អ្នកសារព័ត៌មាន ប្រធានរដ្ឋសភា លោក ហេង សំរិន មានប្រសាសន៍ថា ការធ្វើ​ពហិការ​ចូលរួម​ប្រជុំ​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​សិទ្ធិ​របស់​គណបក្ស​មួយ​នេះ​។ តែ​លោក​បញ្ជាក់ថា ការសម្របសម្រួល​ផ្នែក​នយោបាយ ពាក់ព័ន្ធ​នឹង​ការផ្លាស់ប្តូរ​តួនាទី​សមាជិក​ក្នុង​សភា អាច​នឹង​កើតមានឡើង ប្រសិនបើ​តំណាងរាស្ត្រ​គណ​បក្ស​​សង្គ្រោះ​ជាតិ ត្រឡប់​មក​ចរចា និង​ចូលរួម​ប្រជុំ​សភា​វិញ ៖ “ប៉ុន្ដែចាំទៅខាងមុខទៀត​ យើង​នឹង​ដោះ​ស្រាយ​យ៉ាង​ម៉េច អាហ្នឹង​ទាល់​តែ​​ធ្វើ​ម៉េច​ឲ្យ​គេ​មក​ចូល​រួម​ បើគេ​មិនចូល​រួម​ ចាំ​គិតទៀត។ អារឿងសម្របសម្រួល​នយោបាយ​ អាហ្នឹង​វាមាន​ហើយ​ ឲ្យតែគេមកចូលរួម​ ហ៊ាន​ចូលរួម​ចរចា​ជាមួយ​នឹង​គណបក្ស​នយោបាយទាំងពីរ​ អាហ្នឹង​ឯកភាព​គ្នា​ យើង​សម្រប​ឲ្យ​” ។

តាំង វីដា និងស៊ុន ណារិន
http://vodhotnews.com/16633