លោក ​​សម​ រង្ស៊ី​៖ ​ព្រឹទ្ធសភា​អាមេរិក​នឹង​អនុម័ត​ញត្តិ​មួយ ​ករណី​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​​

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​អះអាង​ថា នៅ​ពេល​ឆាប់ៗ​នេះ ព្រឹទ្ធសភា​អាមេរិក នឹង​ចេញ​ជា​ដំណោះស្រាយ​ថ្មី​មួយទៀត ឫហៅ​ថា ញតិ្ត​គាំទ្រ​ជំហរ​​របស់​គណបក្ស​សង្គ្រោះ​​ជាតិ និងគណបក្ស​​ប្រជាជន​​កម្ពុជា ដែល​​កំពុង​ទាមទារ​យុត្តិ​ធម៌ ក្នុងនាម​ជា​ម្ចាស់ឆ្នោត​។​ ​ការ​ថ្លែង​អះអាង​របស់​ លោក​ សម ​រង្ស៊ី​ ប្រធាន​​គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​តាមរយៈ​បទ​សម្ភាសន៍​ជាមួយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន​អន្តរជាតិ​ជា​ខេមរ ​ភាសា​​ចំនួន​​ពីរ ដែល​​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​។​ ​នៅក្នុង​បទ​សម្ភាសន៍​នេះ លោក​ សម ​រង្ស៊ី​ បាន​ថ្លែង​អះអាង​ថា ព្រឹទ្ធសភា​អាមេរិក នៅ​ឆាប់ៗ​នេះ នឹង​សម្រេច​ជា​ញត្តិ​ ឫដំណោះស្រាយ​មួយ​ជុំវិញ​ស្ថាន​ភាព​​មិន​​ប្រក្រតី ​ដែល​​ផ្ទុះ​​ឡើង​​តាម​រយៈ​ការ​បោះឆ្នោត​​សភា​ ​ថ្ងៃទី​២៨ ខែ​​កក្កដា កន្លងទៅនេះ​។​…

នួន បូរិន
http://vodhotnews.com/16792