លោ​ក ​សម រង្ស៊ី​៖ សហគមន៍​អន្តរជាតិ​ស្វាគមន៍​ការស្វែងរក​យុតិ្ដធម៌​ជូន​ពលរដ្ឋ​ម្ចាស់ឆ្នោត​​

មេដឹកនាំ​បក្សប្រឆាំង​ដែល​កំពុង​ស្វែងរក​អន្តរាគមន៍​ពី​សហគមន៍​អន្តរជាតិ ដោយ​​បាន​​ឆ្លង​កាត់​​ការធ្វើដំណើរ​នៅ​អឺរ៉ុប និង​អាមេរិក បាន​និយាយ​កាលពី​ថ្ងៃ​ម្សិលមិញ​ថា សហគមន៍​អន្តរជាតិ​ បាន​គាំទ្រ​ជំហរ​របស់​លោក ក្នុង​ការស្វែងរក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត ដែល​លោក​ហៅថា ការលួចបន្លំ​សន្លឹកឆ្នោត កើតមាន​ជា​ប្រព័ន្ធ​នៅក្នុង​ការបោះឆ្នោត​សភា​ កាលពី​ថ្ងៃ​ទី​២៨ ​ខែកក្កដា​។ ​ថ្លែង​នៅក្នុង​ទីក្រុង​វ៉ាស៊ីនតោន បន្ទាប់​ពី​បេសកម្ម​របស់លោក​បញ្ចប់​នៅ​អឺរ៉ុប​ និង​អាមេរិក​នៅ​ថ្ងៃនេះ ​លោក​ សម ​រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ប្រសាសន៍ថា រដ្ឋាភិបាល​ និង​សភា​នៅ​ក្នុង​ប្រទេស​អ៊ឺរ៉ុប និង​សហរដ្ឋអាមេរិក ​រួមទាំង​ប្រទេស​ជាច្រើន​ទៀត បាន​គាំទ្រ​គោលជំហរ​របស់​គណបក្ស​សង្គ្រោះ​​​​ជាតិ ក្នុង​ការទាមទារ​ឲ្យមាន​ការស៊ើបអង្កេត​ឯករា​ជ្យមួយ​ ពី​ភាពមិនប្រក្រតី​នៃ​ការលួចបន្លំ​សន្លឹក​ឆ្នោត​។ លោក​បាន​បញ្ជាក់ទៀតថា សហភាព​អឺរ៉ុប​ និង​​​​ប្រទេស​ដទៃ​ទៀត បាន​សម្តែង​នូវ​មន្ទិលសង្ស័យ​នៃ​លទ្ធផ​ល​បោះឆ្នោត​នេះ​។​…

ថុល ស្រី​លក្ខណ៍
http://vodhotnews.com/16793