សង្គមស៊ីវិល និងអ្នកវិភាគ៖ ញត្តិរបស់ពលរដ្ឋស្នើឲ្យ UN ដោះស្រាយភាពមិនប្រក្រតីនៃការបោះឆ្នោត អាចមានប្រសិទ្ធិភាព
សង្គមស៊ីវិល និងអ្នកវិភាគ យល់ថា គម្រោងដាក់ញត្តិពលរដ្ឋរបស់គណបក្សសង្គ្រោះជាតិ ទៅអង្គការសហប្រជាជាតិ (UN) ដើម្បីឲ្យជួយអន្តរាគមន៍ និងធ្វើជាអាជ្ញាកណ្តាល ដោះស្រាយភាពមិនប្រក្រតី នៃការបោះឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ អាចនឹងមានប្រសិទ្ធិភាព បើគណបក្សនេះមានភស្តុតាងគ្រប់គ្រាន់។ សេចក្តីប្រកាសព័ត៌មានរបស់គណបក្ស សង្គ្រោះជាតិ ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៣ ឲ្យដឹងថា គណបក្សគ្រោងធ្វើសមាជមហាជន នៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែតុលាខាងមុខ។ បន្ទាប់ពីសមាជ គណបក្សក៏គ្រោងនឹងប្រមូលស្នាមមេដៃប្រជាពលរដ្ឋ ប្រមាណជាង៣លាននាក់ ធ្វើជាញត្តិដាក់ជូនអង្គការសហប្រជាជាតិ និងប្រទេសហត្ថលេខី នៃកិច្ចព្រមព្រៀងទីក្រុងបារីស ២៣ តុលា ១៩៩១ ឲ្យជួយរកយុត្តិធម៌ជូនម្ចាស់ឆ្នោត ឲ្យស្របតាមកិច្ចព្រមព្រៀងនេះ តាមរយៈតំណាងរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា។…
ណាត សុភាព និង ដួង សុខា
http://vodhotnews.com/?p=article&id=16454&lang=kh