(ខ្មែរ) សង្គ្រោះជាតិថា គណបក្សប្រជាជនភ័យខ្លាចមិនហ៊ានកែទម្រង់ គ.ជ.ប ឲ្យឯករាជ្យទេ
មេដឹកនាំគណបក្សសង្គ្រោះជាតិបានបន្ទោសគណបក្សប្រជាជនចំពោះការបន្តអូសបន្លាយនូវវិបត្តិនយោបាយជាអ្វីដែលគណបក្សប្រឆាំងថា គឺដោយសារតែគណបក្សកាន់អំណាចភ័យខ្លាចមិនចង់កែប្រែ គ.ជ.ប ឲ្យឯករាជ្យពិតប្រាកដ។ ដោយប្រាប់ ភ្នំពេញ ប៉ុស្តិ៍ បន្ទាប់ពីការសម្ភាសជាមួយទូរទស្សន៍ ALJAZEERA កាលម្សិលមិញ ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានថ្លែងថា ការចរចាមិនអាចបន្តទៅមុខបានគឺដោយសារតែគណបក្សប្រជាជនភ័យខ្លាចឯករាជភាពរបស់ គ.ជ.ប ឯករាជភាពរបស់តុលាការ និងកម្លាំងសាធារណជន។ លោកបន្តថា៖ «ប្រសិនបើ គ.ជ.ប ឯករាជ្យ គណបក្សប្រជាជននឹងចាញ់ឆ្នោត។ប្រសិនបើតុលាការឯករាជ្យតុលាការនឹងកាត់ទោសពួកគេពីព្រោះពួកគេបានប្រព្រឹត្តខុសនិងប្រព្រឹត្តិអំពើពុករលួយច្រើនណាស់»។ ជាងនេះទៀត លោក កឹម សុខា លើកឡើងថា គណបក្សប្រជាជនបិទទីលានប្រជាធិបតេយ្យគឺដោយសារភ័យខ្លាចកម្លាំងសាធារណជនដែលប្រើសិទ្ធិតវ៉ាប្រឆាំងនឹងការកាន់អំណាចរបស់គណបក្សប្រជាជន។ «ការបិទទីលានប្រជាធិបតេយ្យ វាក៏ដូចជាបិទសិទ្ធិរបស់ប្រជាពលរដ្ឋអ៊ីចឹងដែរ»។ …
មាស សុខជា
http://bit.ly/1sJOPfD