សង្គ្រោះជាតិ នៅតែធ្វើបាតុកម្មទោះបីមិនមានការអនុញ្ញត
ភ្នំពេញៈ ថាតើមហាបាតុកម្ម ដែលមានរយៈពេលបីថ្ងៃ របស់គណបក្សប្រឆាំង ដែលចាប់ផ្តើមធ្វើនៅថ្ងៃស្អែកនឹងត្រូវអនុញ្ញាតឲ្យធ្វើទៅតាមការគ្រោងទុកឬអត់នោះ នៅមិនទាន់ច្បាស់នៅឡើយទេ រហូតដល់ល្ងាចម្សិលមិញ ហើយសាលារាជធានី បានបង្វែរសេចក្តីសម្រេចទៅក្រសួង មហាផ្ទៃ បន្ទាប់ពីកិច្ចប្រជុំដែលមិនបានទទួលបានផ្លែផ្កាជាមួយតំណាងគណបក្សប្រឆាំង។
ប៉ុន្តែដោយមិនគិតថា តើអាជ្ញាធរផ្តល់ការអនុញ្ញាត ឬមិនផ្តល់នោះគណបក្សសង្គ្រោះជាតិបានថ្លែងថា ខ្លួននឹងនៅតែបន្តធ្វើបាតុកម្មទៅតាមការគ្រោងទុក។
បើតាមលោកស្រី មូរ សុខហួរ ប្រធានផ្នែកកិច្ចការសាធារណៈ របស់គណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា «ចំណុចប្រកាន់ខ្ជាប់» គឺថា តើបាតុករនឹងអាចហែក្បួនបានឬអត់ស្នាក់នៅទីលានប្រជាធិបតេយ្យនៅពេលយប់បានឬអត់ និងថា តើចំនួនអ្នកចូលរួមប៉ុន្មាននាក់ នឹងត្រូវអនុញ្ញាតឲ្យចូលរួម។ …
វង្ស សុខេង
http://www.postkhmer.com/index.php/national/1-national-news/105435-2013-10-22-03-52-47