សភាពការណ៍បោះឆ្នោតនៅខេត្តតាកែវ
តាកែវ — សភាពការណ៍ជាទូទៅនៅថ្ងៃបោះឆ្នោតប្រចាំខេត្តតាកែវមានលក្ខណៈល្អប្រសើរនិងពុំឃើញមានភាពមិនប្រក្រតីឬអំពើហិង្សាគួរឱ្យកត់សម្គាល់ទេនៅថ្ងៃនេះ។ នេះបើតាមការអះ អាងពីអ្នកសង្កេតការណ៍នៅមូលដ្ឋាន។
តាំងពីព្រលឹមស្រាងៗ ប្រជាពលរដ្ឋនៅស្រុកបាទី ខេត្តតាកែវភាគច្រើនបាននាំគ្នាទៅបោះ ឆ្នោតនៅមណ្ឌលបោះឆ្នោតនានានៅទូទាំងស្រុកនេះ។ មណ្ឌលបោះឆ្នោតជាទូទៅក្នុងស្រុកនេះមានដំណើរការជាធម្មតា និងពុំមានភាពមិនប្រក្រតីគួរឱ្យកត់សម្គាល់នោះទេ។ នេះបើតាមអ្នកសង្កេតការណ៍និងមន្ត្រីរៀបចំការបោះឆ្នោតនៅមូលដ្ឋាន។ លោកសូត្រ ទុំ ជាអ្នកសង្កេតការណ៍ម្នាក់របស់អង្គការបណ្តាញនិស្សិតប្រជាធិបតេយ្យកម្ពុជានៅមណ្ឌលបឋមសិក្សាបន្ទាយត្រាវក្នុងស្រុកបាទី។ «អ្នកខ្លះគាត់អត់យកអត្តសញ្ញាណប័ណ្ណ។ អ្នកខ្លះទៀតបាត់អត្តសញ្ញាណប័ណ្ណមានតែចុងសន្លឹក។ អត់មានអ្នកតវ៉ាទេ។ ការគ្រប់គ្រងនៅទីនេះឃើញមានភាពរលូនត្រឹមត្រូវល្អ»។លោក សុង ហៀរ អ្នកសង្កេតការណ៍ពីគណបក្សប្រជាជនកម្ពុជា ប្រចាំមណ្ឌលបឋមសិក្សាពុតស ក៏បានថ្លែងថា មានប្រជាពលរដ្ឋប្រហែលជា១០នាក់ប៉ុណ្ណោះក្នុងចំណោមអ្នកបោះឆ្នោត សរុបជាង៦០០នាក់ក្នុងមណ្ឌលនេះ ដែលមានបញ្ហាមិនបានបោះឆ្នោត។ …
វីអូអេ
http://khmer.voanews.com/content/cambodia-election-in-takeo-province/1711847.html