សមាជមហា​ជន​​គណបក្ស​​សង្គ្រោះ​​ជាតិ សម្រេច​ទាមទារ​១០​ចំណុច​​

សមាជមហា​ជន​​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​​០៦​​ខែ​តុលា​នេះ បាន​សម្រេច​នូវ​ការទាមទារ​ចំនួន ១០​ចំណុច ដោយ​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត និង​ទាម​ទារ​​ឲ្យមាន​ការផ្លាស់ប្តូរ​តាម​រយៈ​កែទម្រង់​នូវ​គោលនយោបាយ និង​ស្ថាប័ន​ជាតិ​សំខាន់ៗ ដើម្បី​ធានា​ការពារ​ផលប្រយោជន៍​ជាតិ និង​ផល​ប្រយោជន៍​​ប្រជាពលរដ្ឋ​។​ ​នៅក្នុង​សេចក្តីសម្រេច​របស់​សមា​ជ​មហាជន ដែល​ធ្វើឡើង​តាំង​ពី​ម៉ោង​២​រសៀល​រហូត​ដល់​ម៉ោង​ជាង​៥​ល្ងាច​ថ្ងៃ​ទី​០៦​ខែ​ តុលានេះ នៅទីលាន​ប្រជា​ធិបតេយ្យ រាជ​ធានីភ្នំពេញ បានឲ្យដឹងថា បន្ទាប់​ពី​បាន​ស្តាប់​នូវ​សេចក្តី​ថ្លែង​គោលជំហរ​របស់​គណបក្ស​សង្គ្រោះ​ ជាតិ និង​យោបល់​របស់​ប្រជាពលរដ្ឋ ជុំវិញ​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន អង្គ​សមាជ​​មហាជន​បានសម្រេច ទាមទារ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​បន្ត​​ស្វែងរក​យុត្តិធម៌​ជូន​មហាជន​ជា​ ម្ចាស់​ឆ្នោត តាមរយៈ​ការ​​ធ្វើ​មហា​បាតុកម្ម​ជា​ទ្រង់​ទ្រាយ​​ធំ​ទូ​ទាំង​​ប្រទេស ធ្វើ​នយោបាយ​ការទូតឲ្យ​ទូលំទូលាយ ធ្វើ​ញត្តិ​រាប់​លាន​ស្នាម​មេដៃ ដាក់ជូន​អង្គ​ការ​សហ​ប្រជា​ជាតិ និង​ប្រទេស​ជា​ម្ចាស់​ហត្ថ​លេខី​​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​២៣​តុលា ​១៩៩១​។…

ពេជ្រ សុធារី
http://vodhotnews.com/16536