សមាជិក​សភា​គណ​បក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ពហិការ​កិច្ច​ប្រជុំ​រដ្ឋ​សភា

កាលពី​ម្សិល​មិញ​ សមាជិក​សភា​បក្ស​សង្គ្រោះ​ជាតិ​បាន​ស្បថ​នៅ​មុខ​ប្រាសាទ​អង្គរ​វត្ត​ថា  ខ្លួន​នឹង​ធ្វើ​​​​​​​ពហិការ​សម័យ​ប្រជុំបើករដ្ឋ​សភា​នៅ​ថ្ងៃ​នេះ ហើយ​​​​ សន្យា​ថា “មិន​ក្បត់​​ឆន្ទៈ​​របស់​ប្រជា​ពលរដ្ឋ​ឡើយ”។ ដោយ​គណ​បក្ស​ ប្រឆាំង​ស្ថិត​នៅ​ក្នុង​ខេត្ត​សៀម​រាប គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ដែល​បាន​​ឈ្នះ​ជាផ្លូវ​ការ​នូវ​សំឡេង​ភាគ​ច្រើន​ ​​នៃ​​​​​​​អាសនៈ​រដ្ឋ​សភា​ទាំង​១២៣ បាន​និយាយ​​​ថា​​​ សមាជិក​សភា​៦៨​រូប​ របស់​ខ្លួន​នឹង​ចូល​រួម​សម័យ​​​​ប្រជុំ​បើក​រដ្ឋ​សភា​នៅ​ព្រឹក​នេះ​ ព្រម​​​ ទាំង​ចូល​រួម​ពិធី​ស្បថ​ចូល​កាន់​​​​តំណែង​ ដែល​គ្រោង​ធ្វើ​នៅរសៀល​ថៃ្ងនេះ  នៅ​ព្រះបរម​រាជ​វាំង​។ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន និង​ លោក ​​ ​សម រង្ស៊ី មេ​ដឹក​នាំគណ​ បក្ស​ប្រឆាំង​ បាន​ចរចា​គ្នា​រយៈ​ពេល​ពីរ​ថ្ងៃ​ កាលពី​ដើម​សប្តាហ៍​​​​មុន​  នៅ​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ជា​លើក​ចុង​ក្រោយ​ ដើម្បី​បំបែក​ភាព​ ទាល់​ច្រក​ក្នុង​​ការ​បោះ​ឆ្នោត​ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ដែល​​ បក្សទាំង​ពីរ​អះ​អាង​ថា បាន​ឈ្នះ​រៀងៗ​ខ្លួន​។ ប៉ុន្តែ ដោយ​ការ​ចរ​ចា ​ទាំង​នោះ​បាន​ជាប់​គាំង​ដោយ​សារ​ការ​ទាម​ទារ​របស់ ​គណបក្ស​ប្រឆាំង​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ដោយ​ឯក​រាជ្យ​លើ​ភាព​មិន​ប្រក្រតី  ដែលកើត​មាន​នៅ​ថ្ងៃ​បោះ​ឆ្នោត​នោះ គណ​បក្ស​សង្គ្រោះជាតិ​បាន​នាំ​សមាជិក​ សភាព​ជាប់​ឆ្នោត​ទាំង​៥៥​រូប​របស់​ខ្លួន និងសមា​ជិក​សភា​ប្រាំបី​នាក់​ទៀត  ដែល​ខ្លួន​អះ​អាង​ថា គួរ​តែ​បាន​ជាប់​ឆ្នោត​ដែរ​​​​នោះ ទៅ​ក្រុង​សៀម​រាប​ កាល​ពី​ចុង​សប្តាហ៍​នេះ​ ហើយ​មាន​គម្រោង​ឲ្យ​ពួក​គេ​ស្នាក់​​​​នៅ​ទីនោះ​ រហូត​ដល់​ថ្ងៃ​អង្គារ។…

Hul Reaksmey and Zsombor Peter
http://www.cambodiadailykhmer.com/news/5665/